ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

​​សាលា​រា​ជ​ធានី​ភ្នំពេ​ញ​ថា ​ទឹ​ក​លិ​ចតំ​ប​ន់​ក្រុ​ង​ភ្នំ​ពេញ​មួ​យ​ចំ​នួ​នដោ​យសា​រ​ព​ល​រ​ដ្ឋ​​​​

សាលារាជធានីភ្នំពេញបានចេញមុខបកស្រាយអំ ពីមូលហេតុដែលបណ្ដាលអោយមានទឹកជនលិចយ៉ាងខ្លាំងនៅក្នុងតំបន់រាជធា នីភ្នំពេញ ជាពិសេសគឺស្ថិតនៅលើផ្លូវលេខ ២០០៤ ស ឡា ។
បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីថ្ងៃទី២៩ កញ្ញា ម្សិលមិញនេះលើកឡើងថា បញ្ហាដែលបណ្ដាលអោយមានទឹកជនលិចខ្លាំងយ៉ាងដូច្នេះ វាបណ្ដាលមកពីមានមូលហេតុចំនួន ២៖
ហេតុទី១ គឺដោយសារតែផ្ទះប្រជាពលរដ្ឋចំនួន ៥៦២គ្រួសារ បានសាងសង់និងរស់នៅលើពោះប្រឡាយស្ទឹងមានជ័យ ចាប់ពីទ្វារទឹកដើមស្លែងនៃផ្លូវលេខ ៣៧១ ដល់ស្ពានអាកាសស្ទឹងមានជ័យ ដែលបង្កអោយស្ទះផ្លូវទឹកបង្ហូរពីផ្លូវលេខ២០០៤ ស ឡា។ ទឹកបានហូរច្រោះតាមសំរាមក្រោមផ្ទះរបស់ពួកគាត់ ដែលធ្វើអោយទឹកហូរយឺត។
ហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញបន្តថា  ប្រជាពលរដ្ឋទាំង ៥៦២គ្រួសារតែងតែប្តឹងតវ៉ាជាញឹកញាប់ទៅកាន់សាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាការជំទាស់នឹងគម្រោងជីកស្តារប្រឡាយដោយប៉ះពាល់ផ្ទះពួកគាត់ និងសុំអភិវឌ្ឍន៍នៅនឹងកន្លែង។
ចំណែកឯហេតុទីរវិញនោះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ដោយសារតែបញ្ហា សំរាមបាំងអណ្តូងលូ និងខ្វះអណ្តូង
លូ៕ 

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ