ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក កឹម សុខា ៖ បើគណបក្សប្រឆាំងមិនមានបំណងផ្លាស់ប្ដូរគណបក្សកាន់អំណាចទេ គេមិនហៅថា ជាគណបក្សប្រឆាំងឡើយ


 

ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួនបានចេញមុខបដិសេធរាល់ការចោទប្រកាន់របស់រដ្ឋាភិបាលលោក ហ៊ុន សែន  ទាក់ទងទៅនឹងអំពើក្បត់ជាតិ។ លោក កឹម សុខា យល់ថា អ្វីដែល រដ្ឋាភិបាល កំពុង ធ្វើ ដាក់ លោកក្នុងនាមជាគណបក្សប្រឆាំងនាពេលនេះ គឺកំពុងតែរំលោភច្បាប់រដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ។លោកបន្តថា ទាំងការចាប់ខ្លួន និងការចោទប្រកាន់របស់រដ្ឋាភិបាលនាពេលនេះ គឺគ្រាន់តែជាហេតុផលនយោបាយ របស់រដ្ឋាភិបាលដើម្បីរកលេសចាប់ខ្លួនលោកដាក់ឃុំ នៅគ្រាដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកំពុងខិតចូលមកដល់តែប៉ុណ្ណោះ ។


តាមរយៈលិខិតដែលលោក កឹម សុខា បានប្រកាសកាលពីយប់ថ្ងៃទី២ តុលា ម្សិលមិញនេះ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាល និង ដើម្បីជាសេចក្ដីថ្លែងការណ៍ប្រាប់ ដល់មហាជនអ្នក គាំទ្រលោក នោះ  លោកបានអះអាងថា អ្វីៗ ដែលលោកបានធ្វើនាពេលនេះ គឺមិនបានខុសច្បាប់ទាល់តែសោះ គឺគ្រាន់តែ ធ្វើឡើងក្នុងនា មជា គណ បក្សប្រឆាំង និងស្រប ហើយ ត្រឹមត្រូវ ទៅតាម ច្បាប់ របស់កម្ពុជាយ៉ាងពិតប្រាកដ ។លោក កឹម សុខា  ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបាន  កម្លាំង សមត្ថកិច្ចចូលទៅចាប់ខ្លួន នៅ យប់រំលង អាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ ឌទួលគោក រាជធានីភ្នំពេញ ក្រោយ សារ ព័ត៌មាន បាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខាបានឃុប ឃិតគ្នាជាមួយ ជនបរទេសដើម្បីផ្ដួល រំលំ រដ្ឋាភិ បាល កម្ពុជា ។
លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួ យក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ ទង្វើទាំងនេះ លោក កឹម សុខា បានប្រកាសថា ជាទង្វើដែលកំពុងរំលោភច្បាប់ ។ តាមរយៈសេចក្ដី ថ្លែងការណ៍របស់លោក កឹម សុខា កាលពីម្សិលមិញនេះ លោក កឹម សុខា បានបកស្រាយប្រាប់រដ្ឋាភិបាលវិញថា ប្រសិនណាបើគណបក្សប្រឆាំង មិនមានបំណងចង់ផ្លាស់ប្ដូររដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចទេនោះ គេមិនហៅថា ជាគណបក្សប្រឆាំងនោះទេ ថ្វីបើលោកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក៏ពិតមែន ប៉ុន្តែប្រធានគណបក្សប្រឆាំងរូបនេះបានអំពាវនាវដល់ស្មារតីរួបរួមជាតិបន្តរួមគ្នាទៅមុខទៀត ។ លោកក៏បានអះអាងថា លោកមិនបានតកស្លុតជាមួយនឹងអ្វីដែលលោកកំពុងតែជួបប្រទះនាពេលនេះឡើយ ។





Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ