ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

រដ្ឋមន្រ្តីការពារជាតិ លោក ទា បាញ់ គំរាមកម្ទេចអ្នកតវ៉ាក្រោយរំលាយបក្សប្រឆាំង ខណៈអ្នកវិភាគរិះគន់ការព្រមាននេះ

អត្ថបទព័ត៌មាននេះចម្លងទាងស្រុងពីវេបសាយរបស់វិទ្យុអាស៊ីសេរី ៖ អ្នកវិភាគនយោបាយយល់ឃើញថា ការព្រមានរបស់មន្ត្រីយោធាជាន់ខ្ពស់ ប៉ុនប៉ងកម្ទេចអ្នកតវ៉ា ប្រសិនបើបក្សប្រឆាំង ពិតជាត្រូវរំលាយមែន នេះបង្ហាញពីការបាត់បង់ជំហរអព្យាក្រឹត្យ សម្រាប់ស្ថាប័នការពារជាតិ។ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់គ្រប់អង្គភាពចំណុះឲ្យក្រសួងការពារជាតិ ត្រូវត្រៀមកម្លាំងជានិច្ច ក្នុងការកម្ទេចអ្នកចេញមុខតវ៉ា ប្រឆាំងរដ្ឋាភិបាល។ ការប្រកាសជំហរជាថ្មីទៀត របស់លោក ទៀ បាញ់ ក្នុងការគាំទ្រឥតងាករេ និងស្មោះស្ម័គ្របំផុតចំពោះលោក ហ៊ុន សែន ត្រូវរងការរិះគន់ថា បានជំរុញឲ្យស្ថាប័នជាតិដែលធ្វើកិច្ចការសម្រាប់ប្រយោជន៍សាធារណៈ ត្រូវបាត់បង់តម្លៃ និងអាប់ឱនកិត្តិយស ។ ប្រតិកម្មនេះ ក្រោយពេលលោក ទៀ បាញ់ បានអំពាវនាវម្ដងទៀត ទៅកាន់កងកម្លាំងយោធា ចាប់ពីថ្នាក់ឧត្ដមសេនីយ៍ឡើងទៅ កាលពីរសៀលថ្ងៃទី ១៦ ខែ តុលា។ កាសែតក្នុងស្រុកចុះផ្សាយដោយស្រង់សំដីលោក ទៀ បាញ់ បញ្ជាក់ថា កងទ័ពទាំងអស់បានត្រៀមការប្រយុទ្ធរួចជាស្រេច ក្នុងការកម្ទេចក្រុមប្រឆាំង ប្រសិនបើរកឃើញថា ពួកគេតវ៉ាបះបោរនឹងចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាល។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយពីសភាពការណ៍វិវត្តន៍ថ្មីៗ លើវិស័យសន្តិសុខ និងការពារជាតិ ក្នុងទីក្រុងទីក្រុងភ្នំពេញ លោក ទៀ បាញ់ អះអាងថា ពេលនេះកងទ័ពចំណុះឲ្យក្រសួងការពារ និងយោធភូមិភាគដទៃទៀត នៅរង់ចាំតែបញ្ជារបស់រដ្ឋាភិបាលប៉ុណ្ណោះ។ ការអំពាវនាវរបស់មន្ត្រីយោធាជាន់ខ្ពស់នេះ មិនមែនជាលើកទី១ទេ ដែលលោក ទៀ បាញ់ តែងគំរាមដូចនេះ កន្លងទៅមេបញ្ជាការយោធាជាន់ខ្ពស់ដែលស្និតនឹងលោក ហ៊ុន សែន នេះក៏ធ្លាប់ព្រមានវាយបំបាក់ធ្មេញបុគ្គលណា ហ៊ានតវ៉ាលទ្ធផលឆ្នោតផងដែរ។ ក្រុមអ្នកឃ្លាំមើលការវិវត្តន៍នយោបាយ យល់ឃើញថា នេះជារឿងដែលគួរអោយអស់សំណើចទៅវិញទេ ក្នុងពេលដែលមន្ត្រីផុតលេខ អាចចេះប្រើប្រាស់ភាសាដែលមិនសមរម្យ និងថ្លៃថ្នូរដូចនេះ។ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មើលឃើញថា មេបញ្ជាការជាន់ខ្ពស់ដែលត្រូវគេចាត់ទុកថា ជាស្ថាប័នសម្រាប់បម្រើឲ្យវិស័យការពារជាតិ ផ្ទុយទៅវិញបែរជាបញ្ចេញឥរិយាបថដែលមិនគួរឲ្យគួរគោរពទៅវិញ មានន័យថា តម្លៃរបស់កងទ័ពកាន់តែបាក់ស្រូត។ លោកបន្តថា ការបង្ហាញជំហរមិនអព្យាក្រឹត្យដូចនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីភាពផុយស្រួយ នៃនយោបាយនៅកម្ពុជាកាន់តែគ្រោះថ្នាក់។ ជុំវិញសារព្រមាន និងកម្ទេចសំឡេងប្រឆាំងនេះ ទាំងលោក ហ៊ុន សែន បានអំពាវនាវជាញឹកញាប់ឲ្យពលរដ្ឋក្រោកឈរឡើង ប្រឆាំងអ្នកដែលធ្វើឲ្យសន្តិភាពត្រូវបាត់បង់ ឬរលាយ។ គេសង្កេតឃើញថា ការព្រមាន និងការអំពាវនាវនេះ ភាគច្រើនជាមន្ត្រីយោធាថ្នាក់កំពូលៗ ដែលស្និតនិងរដ្ឋាភិបាល។ ពួកគេបានចាត់ទុកក្រុមគ្រួសារត្រកូល ហ៊ុន គឺមានតម្លៃស្មើនឹងរដ្ឋាភិបាល ហើយគំរាមជនណាដែលប៉ុនប៉ង កម្ទេចលោក ហ៊ុន សែន គឺស្មើនិងធ្វើឲ្យរដ្ឋាភិបាលត្រូវរលាយដែរ។ លោក មាស នី អ្នកវិភាគនយោបាយ ចាត់ទុកថា ពេលនេះវាពិតជាកំណត់ណាស់ ថា តើណាមួយជារដ្ឋាភិបាល និងណាមួយជាកងទ័ពឲ្យពិតប្រាកដ។ លោកមើលឃើញថា កងយោធាដែលមានភារកិច្ច ក្នុងការការពារជាតិ ពេលខ្លះបានដើរតួនាទីជំនួសឲ្យក្រសួងមហាផ្ទៃ និងកងរាជអាវុធហត្ថទៅវិញជាដើម ក្នុងការកំណត់មុខសញ្ញាបទល្មើសក្នុងផ្ទៃប្រទេស។ ការប្រើវោហារសាស្ត្រ ក្នុងការកម្ទេច និងរំលាយ តាមបែបយោធានេះ មិនត្រឹមតែក្នុងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធឡើយ កន្លងទៅនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានលោក វង សូត ក៏ធ្លាប់ព្រមានវៃអ្នកតវ៉ាបក្សប្រឆាំង នឹងគល់ឫស្សីដែរ។ ការព្រមាននេះ គេមិនទាន់រាប់បញ្ចូលមេបញ្ជាការថ្នាក់ឧត្ដមសេនីយ៍ផុតលេខមួយចំនួនទៀត ដូចជាលោក ប៉ុល សារឿន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោក ហ៊ុន សែន នៅឡើយផង។ ប្រតិកម្មជាបន្តបន្ទាប់នៅពេលនេះ របស់មន្ត្រីយោធាដែលស្និតនឹងលោក ហ៊ុន សែន ស្របពេលវាសនាបក្សប្រឆាំង កាន់តែកៀតនិងមាត់ជ្រោះ និងជួបគ្រោះអាក្រក់។ កាលពីថ្ងៃទី ១៦ តុលា សមាជិកសភាដែលមានសំឡេងគាំទ្រ ៦៧ លើ៦៧ សំឡេង ដែលសុទ្ធសឹងតែជាសមាជិកបក្សកាន់អំណាច បើបោះឆ្នោតអនុម័តច្បាប់ចំនួន ៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ប្រយោជន៍ដើម្បីបើកផ្លូវអាចឲ្យតុលាការកំពូលរំលាយបក្សប្រឆាំង ចេញពីឆាកនយោបាយ។ វិធានការផ្លូវច្បាប់ដែលរដ្ឋាភិបាល កំពុងអនុវត្តទៅលើបក្សប្រឆាំងនេះ រង់ការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិថា ជាវិធីសាស្ត្រតែមួយគត់ក្នុងគោលបំណងកម្ទេចបក្សប្រឆាំង នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មកដល់ប៉ុណ្ណោះ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤