ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សម្តេចក្រុមព្រះ ៖ ខ្ញុំឱ្យតែនរណាមកបំផ្លាញជាតិកម្ពុជា ខ្ញុំប្រឆាំងដាច់ខាត

សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទ្រង់បានលើកឡើងថា ព្រះអង្គមិនទុកអោយអ្នកណាម្នាក់មកបំផ្លាញកម្ពុជានោះទេ ពោលគឺដាច់ខាតនឹងកម្ចាត់អ្នកទាំងនោះ។ នេះបើយោងតាមការ មានបន្ទូលើកឡើងរបស់ព្រះអង្គជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២១ តុលា នេះ ។ សម្ដេចក្រុមព្រះ ដែលជាម្ចាស់ដើមផ្ដើមអោយមានការដាក់ពាក្យប្ដឹងរំលាយគណបក្សសង្រ្គោះជាតិ ដូចគ្នាជាមួយនឹងគណបក្សយុវជនកម្ពុជាដែរនោះ ក៏បានហៅលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិថា ជាជនក្បត់ជាតិដូចមន្រ្តីរដ្ឋាភិបាលដទៃផ្សេងទៀតដែរ។ សម្ដេចក្រុមព្រះថា លោក កឹម សុខា គឺជាជនក្បត់ជាតិហើយ ដូច្នេះបក្សនេះត្រូវតែរំលាយចោល ៖ « ខ្ញុំឱ្យតែនរណាមកបំផ្លាញជាតិកម្ពុជា ខ្ញុំប្រឆាំងដាច់ខាត » ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យសម្រាប់ផ្សាយ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នេះ ។​អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យសម្រាប់ផ្សាយ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នេះ តាមរយៈបទសម្ភាសន៍ខាងលើនេះ សម្ដេចក្រុមព្រះបានមានបន្ទូលការពារពាក្យបណ្ដឹងប្ដឹងរំលាយ គណបក្សសង្រ្គោះជាតិ ។ ទ្រង់យល់ថា អ្វីដែលទ្រង់ និងគណបក្សហ្វ៊ុនស៊ិនប៉ិចកំពុងធ្វើនាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត ក្រោមហេតុផលថា លោក កឹម សុខា ដែលកំពុងត្រូវបានតុលាការបន្តធ្វើការ ឃុំខ្លួននាពេលនេះ បានធ្វើខុសជាមួយនឹងបណ្ដាំរបស់សម្ដេចតា និងបានប្រព្រឹត្តអំពើមួយដែលក្បត់ ជាតិដែលមិនអាចត្រូវបានលើកលែងទោសដាច់ខាតឡើយ ។ ក្រៅពីនេះទៀត ទ្រង់រណឬទ្ធិ ថែមទាំងបានអំពាវនាវដល់តុលាការកំពូលដែលកំពុងបន្តនីតិវិធីរឿងក្ដី ប្ដឹងរំលាយគណបក្សសង្រ្គោះជាតិពីក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃទាំង៥នាក់នោះ អោយជួយអនុវត្តអោយបានលឿនបំផុតក្នុងការរំលាយគណបក្សសង្រ្គោះជាតិ ។ ការអំពាវនាវរបស់ទ្រង់ រណឬទ្ធិ នាពេលនេះ ធ្វើឡើងចំពេលដែលសហគមន៍អន្តរជាតិ មានទាំងមហាអំណាច និងម្ចាស់ជំនួយធំៗរបស់កម្ពុជាជាច្រើនផងនោះ កំពុងថ្កោលទោសលើរដ្ឋាភិបាលកម្ពុ ជាចំពោះការផ្ដើមអនុម័តអោយមានការកែប្រែច្បាប់បែកចែកអាសនៈនៅរដ្ឋសភា ខណៈគណបក្ស សង្រ្គោះជាតិអាចជាគណបក្សទី១ដែលនឹងត្រូវរំលាយ នៅពេលដែលច្បាប់មួយនេះចូលជាធរមាន ដាក់អោយប្រើប្រាស់ជាផ្លូវការនោះ ។ កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅនេះ សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័ត មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ សមាជិកសហភាពអឺរ៉ុប លោកស្រី Barbara Lochbihler បានប្រាប់អោយដឹងកាលពីម្សិលមិញនេះថា សហភាពអឺរ៉ុបកំពុងតែធ្វើការពិចារណាទាក់ទិនជាមួយទៅនឹងការដាក់ទណ្ឌកម្មលើកម្ពុជា ជាពិសេសនោះគឺការបិទការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប ប្រសិនបើរដ្ឋាភិបាលបន្តសកម្មភាពបែបនេះទៀត ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យសម្រាប់ផ្សាយ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នេះ ក្រៅពីនេះ សហភាពអន្តរសភាដែលតំណាងអោយប្រទេសចំនួន១៧៣ ប្រទេសនោះ ក៏បានអនុម័តច្បាប់ថ្កោលទោសលើរដ្ឋាភិបាលគណបក្សប្រជាជនផងដែរ ករណីដែលរដ្ឋាភិបាលមួយនេះបានអនុ ម័តកែប្រែច្បាប់ដែលបើកផ្លូវអោយបែកចែកអាសនៈ ។ ជាង នេះទៀត សន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី១៩ តុលា កន្លងទៅ រដ្ឋាភិបាល និងសភាស៊ុយអ៊ែត មានការព្រួយបារម្ភផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយជាខ្លាំង ក្រោ យពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងជាប់គាំង ដោយសារការចាប់ខ្លួនមេដឹកនាំកំពូលរបស់គណបក្សប្រឆាំងសកម្មជន និងមន្រ្តីជាច្រើនរបស់គណបក្សប្រឆាំងបានរត់គេចខ្លួនទៅរស់នៅក្រៅប្រទេសជាបណ្ដោះអាសន្នសិន ។ ប្រទេសស៊ុយអែតថែមទាំងបាន ព្រមានថា អាចនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជាទៀតផង បើកម្ពុជាបន្តធ្វើបែបនេះទៀត ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យសម្រាប់ផ្សាយ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ