ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្រ្តីរដ្ឋាភិបាលប្រតិកម្មនឹងអាមេរិកដែលទាមទារអោយដោះលែងលោក កឹម សុខា

មន្រ្តីរបស់រដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មតបជាមួយនឹងមន្រ្តីរបស់សហរដ្ឋអាមេរិកដែលបានចេញសេចក្ដីថ្លែងការណ៍ទាមទារអោយដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងលើកឡើងថា ការទាមទាររបស់សមាជិកព្រឹទ្ធសភា ថេត គ្រូស ( Ted Cruz) ក្នុងកិច្ចអំពាវនាវ ឬ ដាក់កំហិតដល់រាជរដ្ឋាភិបាលកម្ពុជា អោយដោះលែងជនជាប់ចោទ កឹម សុខា អោយបានមុនថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ គឺជាការប្រមាថ និងឈ្លានពានដល់កិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យដែលមិនក្រោមចំណុះក៏ដូចជាការប្រឆាំងយ៉ាងពិតប្រាកដ ដល់គោលនយោបាយបរទេស របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបញ្ឈប់ការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីសំណាក់សហរដ្ឋអាមេរិក។ បើតាមលោក ផៃ ស៊ីផាន បានបញ្ជាក់នៅលើហ្វេសប៊ុកកាលពីថ្ងៃទី២៤ តុលា ថា វិសោធនកម្មច្បាប់ជាសិទ្ធិផ្តាច់មុខ របស់សភាកម្ពុជាដែលតំណាងអោយអធិបតេយ្យកម្ពុជា គឺពុំមានជនណា ឬ ក្រុមណាទោះបីជាកម្ពុជាផ្ទាល់ ក៏ដូចជាបរទេសដែលចូលជ្រៀតជ្រែកការងារនេះបានឡើយ។ នោះរាប់ទាំងច្បាប់ និងនីតិវិធី គឺជាផលប្រយោជន៍ផ្តាច់មុខ របស់សមាជិកសភា នៅក្នុងកិច្ចការងារនេះ។ លោកអះអាងថា ចំពោះការរំលាយគណបក្ស ក៏ជាដែនសមត្ថកិច្ចផ្តាច់មុខរបស់តុលាការកម្ពុជា នៅក្នុងការវិនិច្ឆ័យក្តី របស់ខ្លួន ដែលឈរនៅលើអង្គសេចក្តី និងអង្គច្បាប់។ ការវិនិច្ឆ័យក្តីនេះគឺស្ថិតនៅក្នុងនាម ក៏ដូចជាផលប្រយោជន៍របស់ពលរដ្ឋខ្មែរសុទ្ធសាធ គឺមិនស្ថិត ឬ រណបជនណា អង្គការណា ឬ បរទេសណាមួយឡើយ ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតថា រាល់ចំណាត់ការទាំងពីរស្ថាប័នខាងលើនេះ គឺស្ថិតនៅក្នុងមូលដ្ឋានគ្រឹះនៃកិច្ច រក្សា និងបន្ត “សន្តិភាព សន្តិសុខ និងវិបុលភាព” ដែលជាផលប្រយោជន៍ផ្តាច់មុខ នៅក្នុងប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជាសុទ្ធសាធ។រីឯលទ្ធផល នៃការបោះឆ្នោតដែលនឹងឆ្លុះបញ្ចាំងពីអ្វីៗ នៃការអនុវត្តច្បាប់បោះឆ្នោតកម្ពុជា ដែលធានាបាននូវភាពសេរី និងទទួលយកបាន គឺប្រាសចាកពីការលូកលាន់របស់បរទេសជិតឆ្ងាយ ដែលប្រជាពលរដ្ឋខ្មែរ “ប្រើប្រាស់ និងការពារសិទ្ធស្វ័យ សម្រេចរបស់ខ្លួន”។ លោកថា ចំពោះឧសានវាទ ថ្ងៃទី០៩ វិច្ឆិកា ក្នុងការដោះលែងជនជាប់ចោទណាមួយអោយរួចខ្លួន ដោយឥតលក្ខខណ្ឌនោះ គឺពុំមានបានចែងនៅក្នុងច្បាប់កម្ពុជានោះទេ ហើយថ្ងៃទី០៩ វិច្ឆិកានេះ គឺប្រាកដណាស់ថា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានធ្វើពលីកម្មគ្រប់បែបយ៉ាងជាច្រើនជំនាន់ ក្នុងកិច្ចដណ្តើមយក និងកិច្ចការពារ ឯករាជ្យ ប្រជាជាតិរបស់ខ្លួន។ លើសពីនេះទៀតលោក ផៃ ស៊ីផាន យល់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រឹមតែអបអរសាទរ នៃទិវាប្រកាសឯករាជ្យនេះទេ ប្រជាជាតិទាំងមូលរបស់ខ្លួននៅតែប្រកាន់យក ឯកភាព សាមគ្គី គោរព ដល់ព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្លួន រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ជាមួយនឹងកិច្ចពង្រឹងបន្ថែមទៀតនូវឯករាជ្យភាពនេះ ហើយកម្ពុជាតែងតែទទួលបានលិខិតចូលរួមអបអរសាទរ នៃទិវាឯករាជ្យនេះ ពីប្រជាជាតិជាមិត្តនានាក្នុងសកលលោក ជាពិសេសពីសហរដ្ឋអាមេរិកផងដែរ។ លោកបន្ថែមជាចុងក្រោយថា កម្ពុជាមិនអាចយឯករាជ្យរបស់ខ្លួនជាថ្នូរដូរ ជាមួយជន ឬ ក្រុមក្បត់ឯករាជ្យជាតិនេះបានទេ ទោះតម្លៃណាក៏ដោយ ៕ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ