ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកបាញ់សម្លាប់ សាន ស្រីឡៃ ជាមន្ត្រីគយ និងជាអតីតស្វាមី​​

​ក្រោយការ​បាញ់សម្លាប់​​​​ តារាចម្រៀង សាន ស្រីឡៃ ដែលត្រូវគេស្គាល់ថា​​ ជាអតីតបេក្ខជន ​The Voice Cambodia និងជាអតីតកូនក្រុមរបស់​​អ្នកនាងពេជ្រ ​សោភា បានធ្វើអោយម្នាក់ៗ មាន​ការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​កាលនៅ​ល្ងាចថ្ងៃទី​​១៦តុលាឆ្នាំ២០១៧។ មានការ​​​​បញ្ជាក់ថា បុរសដែលបាញ់សម្លាប់នាង គឺ​ជា​​​​​មន្ត្រី​គយឈ្មោះ ជ័យ រិន ​ដែលត្រូវគេស្គាល់ថា ជាអតីតស្វាមីរបស់​នាង ​​​​ដែល​ទើបបែកគ្នា​។ ការ​​អះអាងថា នាង​ និង​បុរស​ជាខ្មាន់កាំភ្លើងនោះ​​ធ្លាប់បានឈ្លោះគ្នារឿងបែងចែកទ្រព្យ និង​​​រឿងជា​ប្រេះឆារជាច្រើនទៀត ដោយក្រោយបាញ់នាង​សម្លាប់ លោក ជ័យ រិន ក៏បាញ់សម្លាប់​ខ្លួនឯង​​នៅទីតាំង​កើតហេតុ​​​ផងដែរ ​បន្ទាប់ពីលោកគិតថាមិនអាចរត់រួច។ ​ហេតុការណ៍ដ៏រន្ធត់នេះ ​ធ្វើអោយមាន​​​​​ភាពច្របល់​យ៉ាង​ខ្លាំង ដោយខាងមន្ត្រី​​​សមត្ថកិច្ច​បានសម្រេច​បិទ​ផ្លូវ​នៅកន្លែងកើតហេតុ​​​​​​​​​​​​ធ្វើអោយ​កកស្ទះ​ចរារចរណ៍នោះ​ផង​។ សាន ស្រីឡៃ ត្រូវគេ​​ដឹងថា​ បាន​​លះលែងជាមួយស្វាមី​កម្សត់កម្រជាមន្ត្រី​គយ​ឈ្មោះ ជ័យ​ រិន ​កាលពី​ច្រើន​ខែមុន ​​​​គឺ​​​ក្រោយពេល​នាង​បានក្លាយជា​តារា​ចម្រៀង​​​​​ម្នាក់ ​ដែលបានឈានឡើង​ទី​ផ្សារ ហើយក្រោយមកក៏មានដំណឹង​ថា​នាង និង​បុរស​ម្នាក់នោះ មានរឿង​​​​​​មិន​​​ដាច់ស្រេចរឿង​លុយកាក់​​ និងទ្រព្យធនមួយចំនួន។ ពេលកន្លង​មក នាងក៏ធ្លាប់​ទទួលស្គាល់ថា ​​មានបញ្ហា​កើតឡើងជាមួយបុរស​ជា​អតីត​​ស្វាមី​នោះផង ​ ប៉ុន្តែក្រោយមក​​​បន្ទាប់ពីមាន​​​​​​​ដំណឹងថា នាងមានស្នេហា​​​ថ្មី ក៏ត្រូវនាង​លែងនិយាយ​ពីអតីត​​ស្វាមីជាមន្ត្រី​គយ​​​។ ​​​​​​​​​យ៉ាងណាក៏ដោយ ​នាងមិនដែលបង្ហាញមុខ​​​​​បុរសម្នាក់ ​​ដែល​​នាងពាក់ព័ន្ធចំណង​ស្នេហ៍​​​ក្រោយលែងលះជាមួយ​ស្វាមីនោះ អោយមហាជន​បានស្គាល់ឡើយ​ គឺទើបតែមានការប្រកាសថា​​​បុរសដែលបានបាញ់សម្លាប់នាង គឺ​អតីតស្វាមី និងជាមន្ត្រីគយ នាថ្ងៃស្លាប់នេះប៉ុណ្ណោះ ​ទើបម្នាក់ៗបាន​ស្គាល់មុខស្វាមីរបស់នាង​​​។ ក្រឡេកមើល​អ្នក​បញ្ចេញ​មតិនៅលើហ្វេសប៊ុកបានអះអាងថា ​​បុរសដែល​បាញ់សម្លាប់នាង ​​ហើយឈាន​​​ទៅសម្លាប់ខ្លួនឯងនោះ ​គឺ​ជាស្វាមី​របស់នាង ដោយ​អ្នក​ខ្លះ ក៏មាន​ការលើកឡើងថា​​​​បុរសនេះ​​​ក៏ជា​អ្នក​​​​នៅពីក្រោយភាពហ៊ឺហារ​របស់នាង ​មុនពេល​នាងសម្រេចចិត្ត​​​លែងលះ​នោះផងដែរ។ នាង សាន ស្រីឡៃ ត្រូវបាន​ខ្មាន់កាំភ្លើងបាញ់​សម្លាប់ ​នៅក្នុង​មជ្ឈមណ្ឌល​កែសម្ផស្សធំមួយនៅ​​​​បឹងកេងកង ​​​បន្ទាប់ពីនាង​ជិះ​ឡានឡិចស៊ិស​​​ពណ៌ស RX300 ​ទៅកាន់ទី​នោះ​ប៉ុន្មានម៉ោង ខណៈដែលអ្នកបាញ់ប្រហារ ​គឺបាន​​ជិះ​ម៉ូតូ​ចូលទៅតាមក្រោយ​​​​។ ​​​​​​​​​​មានការ​​បង្ហើបថា ​​​ឃាត​ករ​​បាន​បាញ់នាងចំនួន​​៣គ្រាប់ ហើយ​​​​ក៏បាញ់​សម្លាប់​ខ្លួនឯង​មួយគ្រាប់ចុងក្រោយ។ ​​​ហេតុការណ៍ ​នៃការបាញ់សម្លាប់នេះ គឺកើតឡើង​តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី​នាង​​ទើប​បញ្ជាក់ប្រាប់​អ្នកលេង​ហ្វេសប៊ុក​ថា ​ទើបត្រលប់​​​​មកពី​ប៉ោយប៉ែត និង ​បន្ទាប់ពីនាង​បានបង្ហោះ​នៅលើហ្វេសប៊ុក​នៅកន្លែងញ៉ាំអី​មួយកន្លែង​ថា នាង​ញាំ​អាហារនៅក្នុងថ្ងៃនេះ ​​​ហាក់មិនសូវមានឱជារស​ ដែលដូចជានាងមានរឿង​​មិនសប្បាយចិត្ត​នោះ។ ​ ​សាន​​ ស្រីឡៃ ក៏ទើបតែបាន​បើកហាង​​​លក់​ឆៅគួយ​ធំមួយ​ ដោយនាង​បានទិញ​យីហោ​ផ្ដាច់មុខមកពីប្រទេស​​​​​អស់​ប្រាក់​ខ្ទង់​​ម៉ឺនដុល្លារផងដែរ ​​​ខណៈដែលទីផ្សារចម្រៀងរបស់នាង ​ក៏មានការ​ទទួលស្គាល់​​ពីសំណាក់​យុវវ័យ និង​​​​​តាម​ការប្រគុំតន្ត្រី​​​​តូចធំនានា។ ​​​​​មកទល់ពេលនេះ ​គេកំពង់រង់ចាំ​​​​ការបញ្ជាក់របស់​​មន្ត្រី​សមត្ថកិច្ច​​​ថា​​ តើ​​ខ្មាន់​កាំភ្លើង​​ជា​​មន្ត្រីគយ ដែល​គេ​សង្ស័យថា​​​គូស្នេហ៍​នាង​​នោះ​ ឬយ៉ាងណា? ប្រភពពី VOD ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ