ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មេទ័ពកម្ពុជាជាច្រើនបន្ទរតាមលោក ហ៊ុន សែន រឿងលោក សម រង្ស៊ី និយាយអោយកងទ័ពបង្វែកាណុងកាំភ្លើងដាក់រដ្ឋាភិបាលកាលពី៦ឆ្នាំមុន

ក្រុមមេទ័ពជាច្រើនរបស់កម្ពុជាឃើញចេញមុខប្រតិកម្មជាមួយនឹងវិដេអូថ្មីមួយទៀតរបស់លោក សម រង្ស៊ី ដែលត្រូវបានទម្លាយចេញដោយមន្រ្តីរបស់រដ្ឋាភិបាលរឿងនិយាយស្នើដល់កងទ័ពរបស់កម្ពុជាអោយធ្វើការបង្វែកាណុងកាំភ្លើងដាក់ទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដើម្បីជាការប៉ះបោរងើបតស៊ូប្រឆាំង ។ ការចេញមុខប្រតិកម្មរបស់កងទ័ពកម្ពុជាជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៨ តុលា ម្សិលមិញនេះ រហូត មកដល់ថ្ងៃទី១៩ ខែតុលា ថ្ងៃនេះ គឺមិនទាន់អស់នៅឡើយទេ ដោយក្នុងនោះមានទាំងក្រុមកងទ័ពកម្ពុជាជើងទឹក ជើងអាកាស ឬក៏ជើងគោកជាដើម ។ ការចេញមុខនេះ គឺធ្វើឡើងបន្ទាប់ពីលោកនា យករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ តុលា ម្សិលមិញនេះ នៅក្នុងកម្មវិធីជួបជុំជាមួយនឹងកម្មករ កម្មការិនី បានចាត់ទុកវីដេអូមួយនេះថា ជាភស្តុតាងថ្មីមួយទៀតដែលអាចបញ្ជាក់បានថា លោក សម រង្ស៊ី បានរៀបចំផែនការក្បត់ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកដែលចេញពីការ បោះឆ្នោត ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ វីដេអូដែលលោក សម រង្ស៊ី បានធ្វើការអំពាវនាវដល់កងទ័ពកម្ពុជាអោយបង្វែរកាណុងកាំភ្លើងដាក់ទៅរដ្ឋាភិបាលនោះ មិនមែនជាវីដេអូថ្មីថ្មោងដែលទើបនឹងធ្វើឡើងនោះទេ ប៉ុន្តែវីដេអូ ដែលអតីតប្រធានគណបក្សសង្រ្គោះជាតិធ្វើឡើងនោះ គឺនៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០១១ មកម្លេះ គឺគ្រាដែលលោក សម រង្ស៊ី នៅជាប្រធានគណបក្ស សម រង្ស៊ី នៅឡើយ ហើយក៏ជាពេលវេលាមុនពេលដែលបង្កើតគណបក្សសង្រ្គោះជាតិ បើសរុបមកដល់ថ្ងៃនេះ គឺមានរយៈពេលចូលជាង៦ឆ្នាំទៅហើយ ។ ការថ្លែងនាពេលនោះលោក សម រង្ស៊ី បានបញ្ជាក់អោយដឹងថា មានតែការបង្វែរកាណុងកាំភ្លើងផ្ដួលរលំរបបដឹកនាំផ្ដាច់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ទើបអាចបញ្ចប់របបផ្ដាច់ការនៅកម្ពុជាបាន។ យ៉ាងណាក៏ដោយ ក្រោយវីដេអូនេះ បានបង្ហោះនៅលើហ្វេសប៊ុក ដែលគេអោយដឹងថា ជា ការទទួលបានពីមន្រ្តីរដ្ឋាភិបាលនោះ កងទ័ព និងមន្រ្តីសំខាន់ៗជាច្រើនរបស់កម្ពុជាបានចេញមុខមក ប្រតិកម្ម និងប្រកាសថ្កោលទោសលើលោក សម រង្ស៊ី ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ