ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី ៖ លោក វណ្ណ មូលីវណ្ណ ជាអ្នកមានចក្ខុវិស័យវែងឆ្ងាយក្នុងការរៀបចំទីក្រុង ហើយជាអ្នកបម្រើប្រទេសជាតិ តែជាការសោកស្តាយណាស់ ដែលរដ្ឋាភិបាលសព្វថ្ងៃ មិនបានឲ្យតម្លៃទៅលោក វណ្ណ មូលីវណ្ណ

 

 អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសបានចេញមុខរិះគន់លើរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនដែលមិនដែល បានអោយតម្លៃទៅលើលោក វណ្ណ មូលីវណ្ណ ស្ថាបត្យករខ្មែរដ៏ល្បីល្បាញ ។ លោក ស រង្ស៊ី បានថ្លែងលើកឡើងថា លោក វណ្ណ មូលីវណ្ណ ជាអ្នកមានចក្ខុវិស័យវែងឆ្ងាយក្នុងការរៀបចំទីក្រុង ហើយជាអ្នកបម្រើប្រទេសជាតិ ប្រកបដោយស្នាដៃ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលពេលនោះលោកបានសាងសង់ សមិទ្ធិផលជាច្រើន ដែលឆ្លុះបញ្ចាំងទេពកោសល្យគ្មានពីរ របស់លោក។

ប៉ុន្តែលោកបានបង្ហាញក្ដីសោកស្ដាយយ៉ាងខ្លាំង ដែលរដ្ឋាភិបាលសព្វថ្ងៃ មិនបានឲ្យតម្លៃទៅលោក វណ្ណ មូលីវណ្ណ ។ បើតាមលោក សម រង្ស៊ី បានអះអាងអោយដឹងកាលពីថ្ងៃទី២ តុលា ម្សិលមិញនេះ នៅលើហ្វេសប៊ុក របស់លោកនោះបានអោយដឹងថា លោក វណ្ណ មូលីវណ្ណ បានផ្ដល់យោបល់ និងគំនិតល្អៗជាច្រើន ដល់រដ្ឋាភិបាលដើម្បីជាការរៀបចំទីក្រុង និង ប្រទេសជាតិ អោយបានស្អា ត ល្ អ  ។  ប៉ុន្តែរដ្ឋាភិបាលមួយ នេះមិន បានយក ចិត្ត ទុក ដាក់នៅរាល់ពាក្យសម្ដី និងគំនិត ក៏ ដូច ជាយោបល់      ទាំងនោះឡើយ ។ ផ្ទុយ ទៅវិញ រដ្ឋាភិបាលនេះបានបានច្រានចោលគំនិត និងយោបល់ល្អៗរបស់លោកទាំងអស់ ។ការច្រានចោលរបស់រដ្ឋាភិបាលនេះ លោក សម រង្ស៊ី អះអាងថា ដោយសារតែរដ្ឋាភិបាលនេះ អសមត្ថភាព មិនឲ្យតម្លៃទៅអ្នកចេះដឹង មិន រវីរវល់ អំពីផលប្រយោជន៍ជាតិ ហើយគិតតែប្រព្រឹត្តអំពើពុករលួយ។ លោកបន្តថា ដោយសារ តែមូល ហេតុ ទាំងអស់នេះហើយ បានជាស្ថាបត្យកម្ម ដែលយើងឃើញជុំវិញយើងសព្វថ្ងៃ គ្មានសោ ភ័ណភាព និងគ្មានព្រលឹង ហើយការរៀបចំទីក្រុង មានភាពរញ៉េរញ៉ៃ និងអាណាធិបតេយ្យជាទីបំផុត ព្រោះតែអ្នកដឹកនាំប្រទេសសព្វថ្ងៃ គិតតែប្រមូលលុយ សម្រាប់ខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួន។ស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ កម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព កាលពីព្រឹកថ្ងៃព្រហស្សត្តិ៍ ទី២៨ ខែកញ្ញា ។ លោក វណ្ណ មូលីវណ្ណ បានទទួលមរណៈភាព នៅក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកដោយផ្ទាល់ តាមបណ្ដោយដងស្ទឹងសៀមរាប ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយជំងឺ ៕









Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ