ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

តុលាការកោះហៅមេអង្គការម្នាក់ក្រោយអំពាវនាវអោយពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតកោះហៅប្រធានសហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា លោក ឡេង សេងហុង ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺ ។ ការកោះហៅនេះ ធ្វើឡើងក្រោយពេលលោក សេងហុង បានចេញលិខិតមួយជាផ្លូវការ អំពាវនាវទៅ ដល់សមាជិកសមាជិការបស់ខ្លួននៅទូទាំងប្រទេស និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងជាមួយនឹងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ។ នៅក្នុងដីការដែលចេញដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានបញ្ជាទៅលោក ឡេង សេងហុង ឲ្យចូលខ្លួនទៅបំភ្លឺនៅអគ្គស្នងការនគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ជុំវិញករណី ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌ ។ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានចាត់ទុកការប៉ុនប៉ងធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំងដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣លាននាក់ ថាជារំលោភបំពានធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកចាត់ទុក ទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ ថាជាការធ្វើឲ្យប្រេះឆាជាតិ។ លោក ឡេង សេងហុង ធ្លាប់បានបញ្ជាក់ក្រោយការចេញលិខិតជាផ្លូវការថា ការអំពាវនាវដល់សមាជិក និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យត្រៀមធ្វើបាតុកម្មដោយអហិង្សានេះ គឺជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះ ។អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះ ។អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ