ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី ៖ ចាប់តាំងពីឆ្នាំ១៩៩៨ មក កម្ពុជាសុទ្ធតែរៀបចំការបោះឆ្នោតក្លែងក្លាយដើម្បីបន្លំអោយលោក ហ៊ុន សែន បន្តដឹកនាំអំណាច

អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងទាំងស្រុងចេញពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចេញមុខថ្លែងបវិហាររិះគន់ខ្លាំងៗជាថ្មីម្ដងទៀតទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការដឹកនាំអំណាចអស់រយៈពេលជាច្រើនអាណត្តិកន្លងមកនេះ ។ លោក សម រង្ស៊ី បានចោទប្រកាន់ទៅលើរដ្ឋាភិបាលរបស់គណបក្សប្រជាជនថា បានរៀបចំការបោះ ឆ្នោតក្លែងក្លាយអស់រយៈពេលជាច្រើនអាណត្តិ ដើម្បីអោយលោក ហ៊ុន សែន អាចបន្តធ្វើការដឹកនាំ ប្រទេសទៅមុខទៀត ។ លោក សម រង្ស៊ី បន្តថា អំណាចដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាច ធ្វើជាអ្នកដឹកនាំប្រទេសរហូតមកដល់សព្វថ្ងៃនេះ ពុំមែនកើតឡើងដោយសារការបោះឆ្នោតត្រឹមត្រូវ ឬក៏យុត្តិធម៌នោះទេ ប៉ុន្តែជាអំណាចដែលកើតឡើងតាមរយៈការប្លន់ពីប្រជានុរាស្រ្តតែប៉ុណ្ណោះ ។ លោក សម រង្ស៊ី ថ្លែងបែបនេះ ៖ « ហើយជាបន្តបន្ទាប់គាត់ (លោក ហ៊ុន សែន ) បានរៀបចំអោយ មានការបោះឆ្នោតក្លែងក្លាយ ពីព្រោះក្រោយពីរដ្ឋប្រហារ គាត់បានប្លន់អំណាចបានពេញលេញហើយ គាត់រៀបចំអោយមាន គជប ចាប់ពីឆ្នាំ១៩៩៨ ហើយចាប់ពីឆ្នាំ១៩៩៨ គឺបោះឆ្នោតក្លែងក្លាយទាំង អស់ គឺលួចបន្លំសន្លឹកឆ្នោតទាំងអស់ » ។ ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍អនឡាញរបស់អាស៊ីសេរី ផ្សាយចេញកាលពីយប់ថ្ងៃទី១៨ ពោលគឺក្រោយពេលដែលលោ កនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា លោកអាចឡើងកាន់កាប់អំណាចជានាយករដ្ឋមន្រ្តីមក ទល់នឹងថ្ងៃនេះបាន គឺដោយសារតែការបោះឆ្នោតផ្ដល់ទំនុកចិត្តពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ មិនមែនជាការឡើងតាមអ្វីផ្សេងនោះទេ ។ ប៉ុន្តែផ្ទុយពីលោក ហ៊ុន សែន លើកឡើង លោក សម រង្ស៊ី បានចោទប្រកាន់លោក ហ៊ុន សែន ថា មិនដែលបានបោះឆ្នោតអោយត្រឹមត្រូវនោះទេ ពោលគឺគ្រាន់តែរៀបចំការបោះឆ្នោតដើម្បីអោយតែ មានប៉ុណ្ណោះ តែការបោះឆ្នោតទាំងនោះគឺមិនយុត្តិធម៌ ហើយក៏មិនមានតម្លាភាពដែរ។ លោកបន្តថា លោក ហ៊ុន សែន មានតែការប្លន់សន្លឹកឆ្នោតប៉ុណ្ណោះ ទើបអាចបន្តអំណាចមកដល់សព្វថ្ងៃនេះបាន ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯនាយសមុទ្រនៅឡើយនោះ បានរំលឹកឡើងវិញថា នៅមុនឆ្នាំ១៩៩៨ លោក ហ៊ុន សែន បានប្លន់អំណាចម្ដងទៅហើយ តាមរយៈការធ្វើរដ្ឋប្រហារនាពេ លនោះ ។ បើតាមលោក សម រង្ស៊ី ថ្លែងកាលពីយប់មិញនេះបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋមិនដែ លបោះឆ្នោតគាំទ្រអោយលោក ហ៊ុន សែន បានដឹកនាំអំណាចនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការិនី រោងចក្រ កាលពីថ្ងៃទី១៨ តុលា ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអះអាងថា អំណាចរបស់ លោកគឺកើតឡើងចេញពីការបោះឆ្នោតត្រឹមត្រូវ ដែលមានពលរដ្ឋភាគច្រើនជាអ្នកគាំទ្រមិនដូចការចោទប្រកាន់ និងការលាបពណ៌ផ្សេងៗនោះទេ ។ ជាងនេះទៀតលោកថែមទាំងអះអាងថា នឹងបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនេះ យ៉ាងហោចណាស់ក៏រយៈពេលចំនួន២អាណត្តិទៀតដែរ ដែលស្មើនឹង១០ឆ្នាំទៀត ។ ការសម្រេចចិត្តរបស់លោ កបែបនេះ លោកធ្លាប់អះអាងថា ដោយសារតែលោកបានមើលឃើញពីស្ថានភាពនយោបាយនៅ កម្ពុជាបច្ចុប្បន្ន ។ លោកក៏ធ្លាប់បានបញ្ជាក់ដែរថា ចំពោះស្ថានភាពនៅកម្ពុជានាពេលនេះ គឺមិនអាច អត់ពីលោកបាននោះទេ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ