ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នកវិភាគថាគ្មានសន្តិភាពយូរអង្វែងទេ បើរដ្ឋាភិបាលធ្វើឲ្យពលរដ្ឋពាក់កណ្តាលប្រទេសឈឺចាប់

អត្ថបទព័ត៌មាននេះបានចម្លងទាំងស្រុងពីវេបសាយរបស់វិទ្យុ វីអូឌី ៖ អ្នកវិភាគលើកឡើងថា សន្តិភាពនិងស្ថិរភាពនយោបាយ មិនអាចនៅគង់វង្សយូរអង្វែងបានទេ បើ​​រដ្ឋាភិ​បា​ល មិនអាចជំ​រុញយន្តការដឹកនាំរបស់ខ្លួន ធានាសេចក្តីសុខ ទំាង​ផ្លូវ​កាយ និងផ្លូវចិត្ត ដល់ពល​រដ្ឋភាគ​ច្រើ​​ន​​បា​​ននោះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងញឹកញាប់ថា គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និង​ធ្លា​​ប់​​ព្រមានថា «ក្នុងតម្លៃណាក៏ដោយ រដ្ឋាភិបាលនឹងទប់ស្កាត់ឲ្យខានតែបាន មិនឲ្យក្រុម​ណា​មួ​យប​ង្ក​ឲ្យ​​មាន ការ​បែបបាក់​ជា​​តិនាំ​ទៅដល់អស្ថិរភាពសង្គមនោះទេ»។ ប៉ុន្តែអ្នកតាមបង្ហាញការព្រួយបារម្ភថា ស្ថានការណ៍នយោបាយពេលនេះ ហាក់បានដើរដល់ចំនុចដ៏គ្រោះ​ថ្នាក់​មួ​យនៃការបែ​កបាក់ជាតិ ក្រោយពីលោក ហ៊ុន សែន ប្រកាសថា អាសនៈរបស់គណប​ក្សប្រឆាំ​ង​ទាំង​អ​ស់ នឹ​ងត្រូ​​វរឹបអូសយកទៅចែកគណបក្ស៥ផ្សេងទៀត បើតុលាការកំពូលប្រកាសឲ្យរំលាយមែននោះ។ នៅថ្ងៃចន្ទម្សិលមិញនេះ សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា៦៧រូប ក៏បានអនុម័តធ្វើវិសោ​ធន​កម្មច្បា​​ប់ពាក់ព័ន្ធការបោះឆ្នោតចំនួន​៤ ដើម្បីបើកផ្លូវឲ្យមានការបែងចែកអាសនៈគណបក្សដែល​ត្រូវរំលាយ។​ ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព លោក យង់ គិមអេង លើកឡើងថា ​ស​ន្តិ​ភា​ពយូរអ​​ង្វែង រដ្ឋាភិបាលត្រូវជំរុញយន្តការដឹកនាំ ធានាថាព​លរដ្ឋទូទៅមានសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត រួមទាំ​​ង​​​ទទួលបានយុ​ត្តិធម៌ផ្នែកសេ​ដ្ឋកិច្ច និង​​យុ​ត្តិធម៌ផ្នែកធ្វើនយោបាយផងដែរ។ លោក យង់ គិមអេង ឲ្យដឹងទៀតថា បើបក្សប្រឆាំងត្រូវគេរំលាយមែន លោកថា សន្តិភាពស្ថិតក្នុ​ង​ភាព​ផុ​យ​​ស្រួយ ដោ​យ​ថាអាសនៈក្នុ​ងសភារ​ប​ស់​គណបក្សប្រឆាំង មានពលរ​ដ្ឋជិតពាក់​កណ្តាលប្រ​ទេ​ស​បោះ​ឆ្នោ​តឲ្យ។ លោកថា៖ «រឿងរ៉ាវខ្លះ ដែលគេយល់ភាគច្រើន គេឃើញភាគច្រើន គោលការណ៍ច្បាប់ថាអញ្ចេះ យើង​ទៅធ្វើ​ចុះ អា​ហ្នឹ​ងវាជារឿងមួយអត់មានសន្តិភាពទៅរួចទេ»។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា លើកឡើងថា អ្នកនយោបាយខ្មែរ ហាក់នៅរក្សាវ​ប្បធម៌​កម្ទេ​ចគ្នាដូចពីអតីតកាល ដើម្បីបន្តគ្រប់គ្រងអំណាច។ លោកវិភាគថា របត់នយោបាយថ្មីនេះ ជំរុញ​ឲ្យ​​​មា​ន​ការព្រួយបារម្ភពីជម្លោះផ្ទៃក្នុង។ លោកាថា៖ «វប្បធម៌នៃការកម្ទេចគ្នាហ្នឹង នៅតែបន្តកើតមាន។ មូលហេតុទាំងអស់នេះ ដោយសារតែមួល​ហេតុ​បក្សនីមួយៗហ្នឹង ពិសេសបក្សដែលធ្លាប់កា​ន់អំណាចហ្នឹង ខ្លាចបាត់ប​ង់អំណាចទៅ​វិញ។ ​ហើយមួ​យ​ទៀត​ដោ​​​យ​​​សា​រ​តែអ្នក​នយោបាយនៅកម្ពុជានេះជាអ្នកនយោបាយតួឯក ដូច្នេះគេគិត​ថា អ្ន​កន​យោ​​​បា​យផ្សេងទៀ​ត គ្មានស​មត្ថភាព មិនអាចធ្វើកិច្ចការហ្នឹងបាន។ អ​ញ្ចឹ​ងហើយខ្ញុំគិតថា អ្នកន​​យោ​បា​យពេ​លនេះ​​ ហាក់មិនបា​នដើរឲ្យហួសនូ​វអ្វីដែលជាទស្សនៈចាស់ ដែ​ល​​​យើ​ង​​ហៅថា​ វប្បធ​ម៌ចាស់គំរិល សង​​​សឹ​កគ្នា​នោះឡើយ។ បញ្ហា​​នេះធ្វើឲ្យស្ថានកា​រណ៍នយោបា​យនៅ​កម្ពុ​ជា​នេះ​មិ​​​នដើរលឿនទៅមុខ ហើយអាចវិវឌ្ឍថយក្រោយទៀត ក៏ថាបាន»។ អ្នកវិភាគនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា វិភាគប្រហាក់ប្រហែលដែរថា បើបក្ស​កា​ន់​អំ​ណា​​​​ច​រុ​ញស្ថានការណ៍ ឲ្យរំលាយ​បក្សប្រឆាំ​ងមែន លោកថាសហគមន៍អន្តរជាតិ​ នឹងហំ​ព័ទ្ធ​​សេដ្ឋកិច្ច លោកថា​គ្រោះ​​ថ្នាក់​​ប្រ​​​ទេសជាតិនឹងចូលមកដល់។ លោកវិភាគថា ពេលនោះស្ថិរភាពនយោបា​យដែល​រដ្ឋាភិបា​ល​រំ​ពឹ​​​ង​ទុក ​ស្ថិ​ត​​ក្នុ​ងចំនុចគ្រោះថ្នាក់។ លោកថា៖ «អញ្ចឹងចរន្តហ្នឹង វាធ្វើឲ្យពលរដ្ឋកម្ពុជា លែងឈរនៅលើគោលការណ៍ឯកភាពជាតិ លែង​​ជាតិនិយមរួមគ្នាហើយ វាប្រឈមមុខដាក់គ្នានៅថ្ងៃអនាគត ហើយវាអាចជំរុញឲ្យមានបញ្ហាអស្ថិរភា​ព​ន​យោបា​​យនៅថ្ងៃអនាគតហើយ បើយើងជំរុញឲ្យមានបញ្ហានេះកើតឡើង ហើយវាអាច​ធ្វើឲ្យភា​ពផុយស្រួ​យនៃ​អស្ថិរភាពនយោបាយហ្នឹងងាយនឹងកើតឡើងណាស់»។ បើតាមលោក ឯម សុវណ្ណារ៉ា ដើម្បីតម្កល់ប្រយោជន៍ជាតិនិងរក្សាស្ថិរភាពនយោបាយផងនោះ លោកថា បក្សកាន់អំណាច គួរថយមួយជំហាន ទទួលយកអនុសាសន៍ ពីសហរដ្ឋអាមេរិកនិងសហភាពអឺរុបជា​ដើម។ លោកថា ចំណែកបក្សប្រឆាំងវិញ គួរជ្រើសរើសយន្តការ​ណាមួយ សង្គ្រោះគ​ណបក្សខ្លួន ឲ្យធ្វើដំណើ​រ​ដ​​​​​ល់​​​ថ្ងៃ​​បោះ​ឆ្នោ​​ត ជាជាងបណ្តែតបណ្តោយឲ្យគេរំលាយគណបក្ស របស់ខ្លួនមុ​នការបោះឆ្នោ​តមក​ដល់​នោះ​៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤