ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ថ្លែងថា មិនអនុញ្ញាតអោយមានអ្នកធ្វើខ្ញុំបម្រើបរទេសដើម្បីបំផ្លាញខ្មែរដាច់ខាត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអះអាងជាថ្មីម្ដងទៀតថា លោកមិនអនុញ្ញាតអោយអ្នកដែ លធ្វើខ្ញុំបម្រើបរទេស ហើយឆ្លៀតមកបំផ្លាញខ្មែរដែលជាប្រទេសដើមកំណើតរបស់ខ្លួនជាដាច់ខាត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ក្នុងនាមលោកជានាយករដ្ឋមន្រ្តីកម្ពុជា លោកនឹងចា ត់ការទៅលើមនុស្សផ្សេងៗទៀតជាច្រើន ដែលបានសហការជាមួយនឹងមេដឹកនាំកំពូលរបស់គណប ក្សប្រឆាំង ដើម្បីប៉ន់ប៉ងផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ដោយការព្យាយាមធ្វើបដិវត្តន៍ពណ៌ ព្រោះមា នក្រុមបរទេសជាអ្នកនៅពីក្រោយ ៖ « មិនត្រូវគិតថា អ្នកឯងអាចធ្វើអ្វីតាមចិត្ត ហើយធ្វើជាខ្ញុំបម្រើបរ ទេស ដើម្បីមកបំផ្លាញខ្មែរនោះទេ » ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីសម្ពោធសណ្ឋាគារមួយនៅឯខេត្តសៀមរាបនៅព្រឹកថ្ងៃទី២ ខែតុលា ម្សិលមិញនេះ ស្របពេល ដែលស្ថានការណ៍ នយោបាយ ហាក់កំពុងស្ថិតក្នុង សភាពជាប់គាំងនៅឡើយ ក្រោយពេលប្រធានគណបក្សសង្រ្គោះជាតិដែលជាគណបក្ស ប្រឆាំងកំពុងជាប់ឃុំនៅពន្ធនាគារ ក្រោមការចោទថា បានប្រព្រឹត្តទង្វើក្បត់ជាតិ ។
ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការចង់ផ្ដួលរំលំរដ្ឋាភិបាលពី សំណាក់មេដឹកនាំគណបក្សប្រឆាំង ដោយសហការគ្នាជាមួយនឹងបរទេសនេះ គឺមិនមែនមានតែម្នាក់ នោះទេ ។ លោកបន្តថា តាមការស្រាវជ្រាវរបស់លោក បានដឹងយ៉ាងច្បាស់ថា មានអ្នកផ្សេងទៀត ដែលបានជាប់ពាក់ព័ន្ធ ព្រោះនេះគឺជាការងារជាប្រព័ន្ធដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ។ លោកបានថ្លែងអះអាងថា លោកនឹងបញ្ជាអោយសមត្ថកិច្ចបន្តធ្វើការចាប់ខ្លួនទៅលើក្រុមអ្នកពាក់ព័ន្ធទាំងនោះន្ថែមទៀត ដើម្បីការពារសន្តិភាពដែលលោកបានកសាងមកយ៉ាងលំបាក ៖ « យើងមិនអនុញ្ញាត និងមិនផ្ដល់ឱកាសអោយអ្នកណាក៏ដោយ ដែលបំផ្លាញដល់សន្តិសុខជាតិរបស់យើងនោះទេ យើងមិនផ្ដល់ឱកាសដាច់ខាតហើយ ហើយយើងកំពុងធ្វើសកម្មភាពបន្តទៅទៀត មិនមែនបញ្ចប់ ត្រឹមចាប់ខ្លួនមនុស្សម្នាក់នោះទេ » ។ យ៉ាងណាក៏ដោយ តាមរយៈលិខិតដែលលោក កឹម សុខា បានប្រកាសកាលពីយប់ថ្ងៃទី២ តុលា ម្សិលមិញនេះ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលនិងដើម្បីជាសេចក្ដីថ្លែងការណ៍ប្រាប់ដល់មហាជនអ្នកគាំទ្រលោកនោះ លោកបានអះអាងថា អ្វីៗ ដែលលោកបានធ្វើនាពេលនេះ គឺមិនបានខុសច្បាប់ទាល់តែសោះ គឺគ្រាន់តែធ្វើឡើងក្នុងនាមជាគណបក្សប្រឆាំង និងស្រប ហើយត្រឹមត្រូវទៅតាមច្បាប់របស់កម្ពុជាយ៉ាងពិតប្រាកដ ។ លោក កឹម សុខា បានបកស្រាយប្រាប់រដ្ឋាភិបាលវិញថា ប្រសិនណាបើគណបក្សប្រឆាំង មិនមានបំណងចង់ផ្លាស់ប្ដូររដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចទេនោះ គេមិនហៅថា ជាគណបក្សប្រឆាំងនោះទេ ។លោក កឹម សុខា យល់ថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើដាក់លោកក្នុងនាមជាគណបក្សប្រឆាំងនាពេលនេះ គឺកំពុងតែរំលោភច្បាប់រដ្ឋធម្មនុញ ដែលជាច្បាប់កំពូលរបស់កម្ពុជា ។លោកបន្តថា ទាំងការចាប់ខ្លួន និងការចោទប្រកាន់របស់រដ្ឋាភិបាលនាពេលនេះ គឺគ្រាន់តែជាហេតុផលនយោបាយ របស់រដ្ឋាភិបាលដើម្បីរកលេសចាប់ខ្លួនលោកដាក់ឃុំ នៅគ្រាដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកំពុងខិតចូលមកដល់តែប៉ុណ្ណោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ