ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ព្រមានមន្រ្តីរបស់លោកដែលមិនធ្វើអោយពលរដ្ឋពេញចិត្ត

ចម្លងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ៖ មេដឹកនាំកំពូលរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានជាថ្មីម្ដងទៀតទៅកាន់មន្រ្តីថ្នាក់ក្រោមរបស់លោក ។ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់ក្រុមមន្រ្តីទាំងនោះថា ត្រូវធ្វើកិច្ចការងារអោយបានសម រម្យ និងធ្វើយ៉ាងណាកុំអោយមានការទាស់ចិត្តពីប្រជាពលរដ្ឋ ពោលគឺត្រូវតែធ្វើការងារយកចិត្តពួកគាត់ទាំងនោះ ក្រោមហេតុផលថា មន្រ្តីទាំងអស់មិនមែនជាចាហ្វាយនាយរបស់ប្រជានុរាស្រ្តនោះទេ ប៉ុន្តែមន្រ្តីទាំងអស់គឺជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ៖ « ដូច្នេះទាមទារអោយមន្រ្តីរបស់យើង គ្រប់គ្រងផ្នែកខាងក្រោម ត្រូវតែមានភាពជឿនលឿន នៅក្នុងការគិតគូរ ។ អ្វីដែលខ្ញុំគួរនិយាយ មុនពេលដែ លមន្រ្តីរបស់យើងត្រូវបន្តទៅបម្រើប្រជាជន ឬក៏ចាប់ផ្ដើមប្រឡងចូលទៅក្នុងវិស័យការងារ អ្នកដែល មិនទាន់មានកិច្ចការ។ ដំបូងត្រូវយល់អោយច្បាស់ថា យើងជាខ្ញុំបម្រើរបស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ នេះជាចំណុចដំបូងបង្អស់ ដែលមន្រ្តីទាំងអស់ត្រូវយល់អោយបាន ច្បាស់ » ។ ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីជួបជុំជាមួ យកន្លែង ដែលត្រូវបានហ្វេសប៊ុករបស់លោកយកមកផ្សាយបន្តផ្ទាល់ នៅរសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៧ នេះ ដើម្បីជាការដាស់ទឿន និងជាការផ្សព្វផ្សាយពីការពង្រឹងអង្គភាព ស្ថាប័នរបស់រដ្ឋ និងការពង្រឹងនូវសមត្ថភាព រួមទាំងការទទួលខុសត្រូវរបស់មន្ត្រី ។ តាមរយៈវីដេអូខាងលើដដែលនេះ លោកនាយករដ្ឋមន្រ្តី បានថ្លែងលើកឡើងថា លោកបានដឹងយ៉ាង ច្បាស់ថា ការដឹកនាំនៅតាមមន្រ្តីថ្នាក់ក្រោម គឺពិតជាមិនងាយស្រួលនោះទេ ក្នុងការធ្វើ ប៉ុន្តែយ៉ាងណាក្នុងនាមជាមន្រ្តី ពោលគឺត្រូវតែធ្វើកិច្ចការងារអោយបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋដែលជាចៅហ្វាយនាយពិតប្រាកដរបស់មន្រ្តី ។ លើសពីនេះទៀត លោកក៏បានព្រមានថា នឹងចាត់វិធានការណ៍ចំពោះមន្រ្តីទាំងឡាយណា ដែលមិនធ្វើកិច្ចការងារសោះ ។ លោកបានបន្តរំលឹកថា មន្រ្តីទាំងអស់ត្រូវមានជំនាញ និងយល់ដឹងអោយបាន ច្រើនទើបជាការល្អប្រសើរ ពោលគឺមិនមែន មានឈ្មោះថា ជាមន្រ្តីដែលជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ ហើយចេះត្រឹមតែការពាក់ក្រវ៉ាត់ករឡើងអង្គុយប្រជុំនោះទេ ។ លោកបញ្ជាក់ថា រាល់សកម្មភាពណា ដែលធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋ ដែលធ្វើអោយពលរដ្ឋមិនពេញចិត្តនោះ លោកមិនគាំទ្រជាដាច់ ខាត៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ