ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក សម រង្ស៊ី ចេញវីដេអូ ចោទលោក ម៉ៅ មុន្នីវណ្ណ ថា ជាជនក្បត់បក្សកំពុងធ្វើតាមបញ្ជាលោក ហ៊ុន សែន ដើម្បីបានឡើងជាប្រធានជំនួស លោក កឹម សុខា ខណៈលោក ម៉ៅ មុន្នីវណ្ណ …

លោក សម រង្ស៊ី ចេញវីដេអូ ចោទលោក ម៉ៅ មុន្នីវណ្ណ ថា ជាជនក្បត់បក្សកំពុងធ្វើតាមបញ្ជាលោក ហ៊ុន សែន ដើម្បីបានឡើងជាប្រធានជំនួស លោក កឹម សុខា ខណៈលោក ម៉ៅ មុន្នីវណ្ណ … អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់ទៅលើអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមម្នាក់របស់គណបក្សសង្រ្គោះជាតិដែលមកពីកូតាគណបក្សសិទ្ធិមនុស្ស គឺលោក ម៉ៅ មុន្នីវណ្ណ ថា ជាជនបង្កប់ក្នុងគណបក្សសង្រ្គោះជាតិ ។ ប៉ុន្តែលោក ម៉ៅ មុន្នីវណ្ណ បដិសេធការ ចោទប្រកាន់នេះ ។ លោក សម រង្ស៊ី បានបញ្ជាក់អោយដឹងថា លោក ម៉ៅ មុន្នីវណ្ណ កំពុងតែធ្វើរដ្ឋប្រហារគណបក្សសង្រ្គោះជាតិតាមបញ្ជាដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីបានឡើងកាន់តំណែងជាប្រធានគណបក្សជំនួសលោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំង ក្រោមការចោតប្រកាន់ពីរដ្ឋាភិបាលថា បានប្រព្រឹត្តទង្វើក្បត់ជាតិ ។ លោក សម រង្ស៊ី បញ្ជាក់បែបនេះ ៖ « ហើយព័ត៌មានដែលខ្ញុំទទួលបាននោះ គឺឥឡូវមានអ្នកដែលគេចេញមុខធ្វើតាមការណែនាំ ការបញ្ជារបស់លោក ហ៊ុន សែន របស់គណបក្ស ប្រជាជនកម្ពុជា គឺលោក ម៉ៅ មុន្នីវណ្ណ លោក ម៉ៅ មុន្នីវណ្ណ គាត់ចេញមុខ គាត់ដើរទាក់ទងគេ អោយ ទោតាមគាត់ ពីព្រោះគាត់ប្រកាសថា តិចទៀតគេដូរថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិហើយ គាត់ចង់ធ្វើថ្នាក់ដឹកនាំជំនួសលោក កឹម សុខា » ។ ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត១០នាទី បង្ហោះចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី ៣០ ខែតុលា ខណៈដែលលោក និងតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិជាច្រើនរូបកំពុងមានវត្តមានជាមួយគ្នានៅឯប្រទេសអ៊ីតតាលី ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ នេះ ។ ផ្ទុយពីការចោទប្រកាន់នេះ លោក ម៉ៅ មុន្នីវណ្ណ បានឆ្លើយបដិសេធ ។ លោកបានបញ្ជាក់ថា លោកមិនមែនជាជនបង្កប់ ឬក៏ជនក្បត់គណបក្សដូចការចោទប្រកាន់នោះទេ ។ លោក ម៉ៅ មុន្នីវណ្ណ ថា លោក សុខចិត្តពលីជីវិតក៏លោកមិនរត់ចោលសមរភូមិ ហើយក៏នឹងមិនលក់ឧត្ដមគតិជាដាច់ខាត ៖ « ខ្ញុំ ម៉ៅ មុនីវណ្ណ ទោះបីពលីជីវិត ក៏មិនរត់ចោលសមរភូមិ និងមិនលក់ឧត្តមគតិជាដាច់ខាត » ។ នៅលើហ្វេសប៊ុករបស់លោក ម៉ៅ មុន្នីវណ្ណ កាលពីម្សិលមិញនេះ លោកបានប្រាប់ទាំងប្រយោលថា ចំពោះអ្នកដែលលាបពណ៌ មួលបង្កាច់ និងអ្នកបន្ទរ ចុងក្រោយអ្នកនឹងមានវិប្បដិសារី ជាក់ជាមិនខាន ប្រសិនបើអ្នកទាំងនោះស្ថិតនៅក្នុងតម្លៃជាមនុស្សពិត ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ