ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ៖ កម្ពុជាគឺមិនវិលទៅរកអតីតកាលវិញឡើយ

អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងចេញពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យសម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នេះ ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកឡើងអោយដឹងថា ប្រទេសកម្ពុជាដែលកំពុងស្ថិតក្រោមការដឹកនាំដោយផ្ទាល់ពីរូបលោកនោះនឹងមិនវិលត្រឡប់ចូលទៅរកអតីតកាលដ៏អាប់អួរវិញនោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបញ្ជាក់ថា ទន្ទឹមនឹងកម្ពុជាកំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួនកំពុងប្រឈមនឹងសង្រ្គាម និងវិបត្តិជនភៀសខ្លួន ព្រមទាំងការបំផ្លិចបំផ្លាញវិនាសកម្ម។ ហេតុដែលឃើញអតីតកាលកម្ពុជារងគ្រោះ និងមានវិបត្តិខ្លាំងបែបនេះហើយ ទើបលោកបញ្ជាក់ថា កម្ពុជាគឺមិនវិលទៅរកអតីតកាលវិញឡើយ។ លោកបន្ថែមថា ពិតណាស់ សន្តិភាពភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិ។ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអោយដឹងបែបនេះ ធ្វើឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី២១ ខែតុលា នេះ ពោលគឺអំឡុងពេលដែលស្ថានការណ៍នយោបាយហាក់ រងការតានតឹង ដោយសារការចាប់ខ្លួនមេបក្សប្រឆាំង និងការគ្រោងរំលាយបក្សប្រឆាំង ។ ជាមួយនឹងការប្រកាសពីតម្លៃនៃសន្តិភាពនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹក និងផ្សា ភ្ជាប់តម្លៃមួយនេះទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ផងដែរ ។ ប៉ុន្តែកន្លងមកលោកនាយករដ្ឋមន្រ្តីធ្លាប់បានបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺគ្មានប្រសិទ្ធភាព បន្តទៀតនោះទេ ខណៈលោកនៅតែរំលឹកពីការព្រមព្រៀងមួយនេះដដែល ។ លោកនាយករដ្ឋមន្រ្តី នៅព្រឹកមិញនេះបានបញ្ជាក់ថា នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤