ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោ​ក​ស្រី ​មួ​រ ​សុ​ខ​ហួ​រ ​ជឿជា​ក់​ថា ​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិនឹ​ង​មិន​​រួច​ខ្លួ​ន​ឡើយ​​​​

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានថ្លែងថា គណបក្សសង្រ្គោះជាតិ ប្រហែលជានឹងមិនរួចខ្លួន ពីដៃរបស់តុលាការបាននោះទេនៅពេលនេះ ។ លោកស្រីបានថ្លែងបញ្ជាក់ថា ការសំអាងទាំងនេះ ដោយហេតុថា កន្លងមកក៏ធ្លាប់បានដឹងរួចមកហើ យពីព្រិត្តិការណ៍ជា ច្រើនដែលកើតមានឡើងនៅកម្ពុជា ។ លោកស្រីអោយដឹងថា ប្រសិនបើបញ្ហាទាំ ងនេះគណបក្សកាន់អំណាច ឬក៏ដៃ ជើងរដ្ឋាភិបាលមិនទាន់បានដាក់ចូលទៅតុលាការ នោះប្រាកដ ជាមិនអីឡើយ ប៉ុន្តែនេះ គេបានដាក់ទៅដល់តុលាការ ហើយ គណបក្សសង្រ្គោះជាតិប្រាកដជានឹង មានបញ្ហាមិនខានឡើយ ។ លោកស្រី មួរ សុខហួរ ថ្លែងបែបនេះ ដូច្នេះខ្ញុំគិតឃើញថា កុំគិតថាដោះគណបក្សសង្រ្គោះជាតិចេញពីតុលាការ តែគេដាក់ចូលហើយ យើងអត់រួចខ្លួនទេ ។ ការថ្លែងលើកឡើងរបស់លោកស្រី មួរ សុខហួរ យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹង វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៧ ខែតុលា កន្លងទៅថ្មីៗនេះ ខណៈលោកស្រីក៏បានចាកចេញពីកម្ពុជាឆ្ពោះទៅកាន់បរទេស ក្រោម ហេតុផលមួយចំនួន ។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ បានប្រកាសពីការបញ្ជូនមេធាវីចំនួន៥រូប អោយដាក់ពាក្យប្ដឹងទៅកាន់តុលាការកំពូល ស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ តាមការស្នើសុំរបស់សម្ដេចក្រុមព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចោទប្រកាន់ថា ថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិបានប្រព្រឹត្ត អំពើក្បត់ជាតិ នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី លោកស្រី មួរ សុខហួរ បានទាមទារអោយរដ្ឋាភិបាលបញ្ឈប់ទង្វើដែល ពួកគេកំពុងធ្វើនាពេលនេះ ដើម្បីបើកផ្លូវអោយប្រជាធិបតេយ្យនៅកម្ពុជាមានជីវិតរស់រានឡើងវិញ ។ លោកស្រីយល់ ថា ទង្វើរបស់រដ្ឋាភិបាលនាពេលនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការប្រជាធិបតេយ្យ ជាហេតុធ្វើអោយសហគមន៍ អន្តរជាតិដែលជាម្ចាស់ជំនួយរបស់កម្ពុជាមិនពេញចិត្ត ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ