ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អនុប្រធានបក្សសង្រ្គោះជាតិអំពាវនាវដល់សមាជិករក្សាឆន្ទៈពលរដ្ឋដែលខំបោះឆ្នោតអោយ

អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ។ អនុប្រធានគ​ណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងស្នាក់នៅក្រៅប្រទេសបានថ្លែងអំពាវនាវទៅដល់សមាជិករបស់គណបក្សសង្រ្គោះជាតិ អោយរក្សាឆន្ទៈរបស់ប្រជាពលរដ្ឋដែលខំ បោះឆ្នោតជូនអោយបាន ។ លោក អេង ឆៃអ៊ាង បានបង្ហាញក្ដីជឿជាក់ថា ទោះបីជាកម្ពុជា ជាពិសេសគណបក្សប្រឆាំងកំពុងរងសម្ពាធខ្លាំងពីគណបក្សកាន់អំណាច តាមរយៈការចាប់ខ្លួនមេបក្សប្រឆាំង ការចាប់ខ្លួនសកម្មជនបក្ស ប្រឆាំង ការប្ដឹងរំលាយគណបក្សសង្រ្គោះជាតិ និងការធ្វើច្បាប់អោយបែកចែកអាសនៈរបស់គណបក្ស នៅរដ្ឋសភានោះ គឺគ្រាន់តែជាហេតុការណ៍មួយគ្រាប៉ុណ្ណោះ ។ លោកថា សហគមន៍អន្តរជាតិនឹងមិនបណ្ដោយអោយកម្ពុជាធ្លាក់ចូលទៅក្នុងអតីតកាលដ៏ជូចត់ទៀតនោះទេ ។ លោក អេង ឆៃអ៊ាង អោយដឹងបែបនេះ ៖ « ហើយសហគមន៍អន្តរជាតិមិនបណ្តោយឲ្យប្រទេសកម្ពុជាវិលទៅរកអតីតកាលដ៏អាក្រក់ឡើយ » ។ ការថ្លែងលើកឡើងរបស់លោក អេង ឆៃអ៊ាង បែបនេះ ធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែតុលា នេះ ពោលគឺនៅខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំជើងត្រៀមខ្លួនចាត់ការគណបក្សប្រឆាំង ដូចការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងមក ។ យ៉ាងណា អនុប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅក្រៅប្រទេសរូបនេះក៏ជឿជាក់ដែរថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ការតស៊ូរបស់ពួកគេទាំងអស់គ្នា ដើម្បីកម្ពុជា មានការគោរពសិទ្ធិមនុស្ស គោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ ។ លោកបន្ថែមស្នើសុំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក/លោកស្រី មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេត្តារក្សា និងការពារឆន្ទៈប្រជាពលរដ្ឋដែលជឿជាក់លើគណបក្សសង្គ្រោះជាតិ តាមរយៈការបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ កន្លងមកនេះ ។ ទោះជាយ៉ាងណា ការអំពាវនាវដោយស្នើសុំរបស់លោក អេង ឆៃអ៊ាង នេះ គឺធ្វើឡើងបន្ទាប់ពីមានសមាជិករបស់គណបក្សប្រឆាំងមួយរូបដែលជាអ្នកតំណាងរាស្រ្តមកពីបណ្ឌលព្រៃវែងកាលពីកន្លង ទៅថ្មីៗនេះ បានសរសេរលិខិតមួយច្បាប់ស្នើសុំទៅគណបក្សប្រជាជនកម្ពុជាសុំចុះចូលរួមរស់ជា មួយនឹងគណបក្សមួយនេះ រួចចោទលោក កឹម សុខា ថា ជាជនក្បត់ជាតិតែម្ដង ។ លើសពីនេះ ក៏មានថ្នាក់ដឹកនាំនៅមូលដ្ឋានរបស់គណបក្សប្រឆាំងមួយចំនួនក៏បានប្រកាសចុះចូលផងដែរ ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបាន ប្រកាសជាសាធារណៈថា នឹងបន្តទុកតំណែងពួកគេទាំងនោះអោយនៅដដែល នៅពេលដែលគណ បក្សសង្រ្គោះជាតិត្រូវរំលាយជាស្ថាពរ ប្រសិនបើអ្នកទាំងនោះ ព្រមចុះចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនរបស់លោក ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤