ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សហរដ្ឋអាមេរិកព្រមានកម្ពុជាចំពោះទង្វើសមាជិករដ្ឋាភិបាលដែលអនុម័តច្បាប់អនុញ្ញាតឱ្យបែកចែកអាសនៈ

រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស កាលពីថ្ងៃម្សិលមិញនេះ បានព្រមានចំពោះហានិភ័យនៅកម្ពុជាដែលអាចនឹងកើតមានឡើង ប្រសិនណាបើរដ្ឋាភិបាលកម្ពជាក្រោមការដឹកនាំដោយគណបក្សប្រជាជន នៅតែបន្តសកម្មភាពដូចសព្វថ្ងៃនេះទៀត ។ តាមរយៈសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ តុលា សហរដ្ឋអាមេរិកយល់ថា ទង្វើរបស់សមាជិករដ្ឋាភិបាលកម្ពុជាកំពុងធ្វើនាពេលនេះ ជាពិសេសការធ្វើវិសោធនកម្មដែលអាចឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ និងការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ជាដើមនោះ គឺអាចនឹងបង្កអោយមានផលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសដដែលនេះបានបង្ហាញក្ដីបារម្ភជាពិសេសចំពោះការអនុម័តនូវវិសោធនកម្មនៃច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ពួកគេបានបន្តថា ប្រសិនជាត្រូវបានផ្តល់សច្ចាប័ន វិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹងដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។ ប៉ុន្តែក្រសួងការបរទេសក៏បានប្រាប់កម្ពុជាដែរថា ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ អាមេរិកប្រាប់កម្ពុជាបន្តថា ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។ អាមេរិកបានជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។ សេចក្ដីថ្លែងការណ៍នេះបានស្នើជាថ្មីម្តងទៀតឱ្យដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនាគារ។យ៉ាងណាក៏ដោយចុះ កាលពីម្សិលមិញនេះ ក្រុមសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជាបានយល់ព្រមអនុម័តទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិរួចបាត់ទៅហើយ ដោយសម្លេង៦៧លើ៦៧ ។ សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះ មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ យ៉ាងណា គណបក្សសង្រ្គោះជាតិបានលើកឡើងថា ប្រសិនណាបើក្រុមគណបក្សនយោបាយណាមួយ ដែលហ៊ានទទួលយកអាសនៈដែលបក្សប្រជាជនប្លន់ពីគណបក្សសង្រ្គោះជាតិនោះ នឹងមានឈ្មោះ ថា ទទួលផលចោរកម្ម ។ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងនៅថ្ងៃទី១៦ តុលា ថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលរដ្ឋសភា បានអនុម័តមុនការបោះឆ្នោតឆ្នាំ២០១៣ ។ ឯលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ គឺឈរលើមូលដ្ឋានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅឆ្នាំ២០១៥ ។ លោកបញ្ជាក់ថា ច្បាប់វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលរដ្ឋសភាមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានអនុម័តនៅថ្ងៃច័ន្ទទី១៦ ខែតុលា នេះ មិនអាចយកមកអនុវត្តនៅក្នុងអាណត្តិទី៥ នៃរដ្ឋសភា និងអាណត្តិទី៤ នៃការបោះឆ្នោតឃុំ សង្កាត់បានឡើយ ព្រោះផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ ។ លោកអះអាងថា ប្រសិនបើ អ្នកណាយកច្បាប់វិសោធនកម្មច្បាប់ ខាងលើនេះ ទៅអនុវត្តក្នុងបែងចែកអាសនៈរដ្ឋសភា និងអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សនយោបាយមួយដែលត្រូវរំលាយ ទៅចែកឲ្យគណបក្សនយោបាយដទៃគឺជាការ " ប្លន់ឆន្ទៈប្រជាពលរដ្ឋ" យ៉ាងកម្រោល ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ