ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អាជីវកម្មប្រភេទណាខ្លះ ទើបរួចផុតពីច្បាប់ ដែលតម្រូវឱ្យចុះបញ្ជីពាណិជ្ជកម្ម?

ជាការពិតណាស់ ពាណិជ្ជកម្មគឺជាសកម្មភាពទិញលក់ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការ ដោះដូរ និង ស្វែងរកចំណេញ។ ដើម្បីឱ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជាមានភាពស្របច្បាប់ រាល់ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយត្រូវធ្វើការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម លើកលែងតែ ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលស្ថិតក្រោមល័ក្ខខ័ណ្ឌទាំងបីខាងក្រោមនេះគឺមិនតម្រូវឱ្យធ្វើការចុះបញ្ជី ពាណិជ្ជ កម្មនោះឡើយ៖ ១.បុគ្គលដែលមិនមែនជាពាណិជ្ជករ ច្បាប់កំណត់ថារាល់បុគ្គលដែលជាពាណិជ្ជករ ចាំបាច់ត្រូវធ្វើការចុះបញ្ជី ពាណិជ្ជកម្ម។ ក្នុងន័យនេះ បុគ្គលដែលមិនមែនជាពាណិជ្ជករ មិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មឡើយ។ បុគ្គលដែលមិនចាត់ទុកថាជាពាណិជ្ជករមានជាអាទិ៍ ផលិតករ សិប្បករ ឬកសិករទាំងឡាយដែលធ្វើសកម្ម ភាពមានលក្ខណៈជាគ្រួសារ បុគ្គលដែលគ្រាន់តែជួយលក់ទំនិញរបស់សហព័ទ្ធ (ប្តី ឬប្រពន្ធ) ខ្លួនដែលជា ពាណិជ្ជករ និង និយោជិតដែលលក់តែទំនិញរបស់ម្ចាស់សហគ្រាសខ្លួនដែលជាពាណិជ្ជករ។ ២.សកម្មភាពដែលមិនមែនជាពាណិជ្ជកិច្ច ដូចគ្នាផងដែរ រាល់សកម្មភាពទាំងឡាយដែលច្បាប់កំណត់ ថាជាពាណិជ្ជកិច្ច ត្រូវធ្វើការចុះក្នុងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។ នេះមាន័យថា សកម្មភាព ដែលមិនមែនជាពាណិជ្ជកិច្ចមិនតម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មឡើយ។ សកម្មភាព ដែលមិនមែនជា ពាណិជ្ជកិច្ចមានដូចជា៖ - ការផលិតដែលមិនមែនសម្រាប់លក់ទៅវិញ។ - ការផលិតឬសេវាទាំងឡាយដែលមានលក្ខណៈជាគ្រួសារ។ - ការផលិតសិល្បៈសុទ្ធសាធ។ - ការបង្ហាត់បង្រៀនដោយឯកជនផ្ទាល់ខ្លួន ឬដោយសមាគមស្របច្បាប់។ ៣.ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មដែលមិនជាប់ពន្ធលើប្រាក់ចំណេញ ជាការពិតណាស់ ប្រាក់ចំណេញសំដៅដល់ប្រាក់ដែលទទួលបានមកពីការប្រកបអាជីវកម្មនិងក្រោយពីការដកចេញ នូវការចំណាយ ឬយើងអាចនិយាយម្យ៉ាងទៀតថា ប្រាក់ចំណេញគឺជាវិបាកនៃផលដករវាងចំណូលដុល និង ការចំណាយ។ ក្នុងន័យនេះ ប្រសិនបើចំណូលដុល ឬផលរបររបស់អាជីវកម្មមួយស្ថិននៅក្រោមអត្រាជាប់ពន្ធ នោះអាជីវកម្មនោះជាអាជីវកម្មដែលមិនជាប់ពន្ធលើប្រាក់ចំណេញ ដែលតាមរយៈនេះអាជីវកម្មនោះមិនតម្រូវឱ្យ ធ្វើការចុះបញ្ជីពាណិជ្ជកម្មនោះឡើយ។ គួរបញ្ជាក់ផងដែរថា ច្បាប់ស្តីការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០១៦ បានបែងចែកអ្នកជាប់ពន្ធជាបីប្រភេទដោយ ផ្អែកទៅលើទ្រង់ទ្រាយអាជីវកម្ម និង កម្រិតនៃផលរបរ (ចំណូលដុល ឬ ប្រាក់ចំណូលដែលមិនទាន់កាត់កងការ ចំណាយ) របស់ពួកគេគឺ៖ ទី១ អ្នកជាប់ពន្ធតូច (ផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ៧០០ លានរៀល) ទី២ អ្នកជាប់ពន្ធមធ្យម (ផលរបរប្រចាំឆ្នាំលើសពី ៧០០ លានរៀល ដល់ ២០០០ លានរៀល) និង ទី៣ អ្នកជាប់ពន្ធធំ (ផលរបរប្រចាំឆ្នាំលើសពី ២០០០ លានរៀល)។ ផ្អែកទៅលើច្បាប់ខាងលើនេះ អាជីវកម្មដែលមានផលរបរប្រចាំឆ្នាំក្រោម ២៥០ លានរៀល មិនជាប់ពន្ធលើប្រាក់ ចំណេញឡើយ។ ដូច្នេះហើយ អាជីវកម្មនោះរួចផុតពីកាតព្វកិច្ចចុះបញ្ជីពាណិជ្ជកម្ម។ សរុបមក រាល់ពាណិជ្ជករ និង ក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយដែលស្ថិតនៅក្រោមល័ក្ខខ័ណ្ឌទាំងបីខាងលើមិន តម្រូវឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី មុននឹងប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មទាំងឡាយត្រូវសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត-ក្រុង ដើម្បីបញ្ជាក់ពី ភាពស្របច្បាប់របស់អាជីវកម្មនោះ៕ ប្រភព៖ ​Biz-Khmer

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ