កូនស្រីរបស់លោក កឹម សុខា និងជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិផងនោះ ថ្លែងថា កញ្ញា និងក្រុមគ្រួសារពិតជាមិនមានការសោកស្ដាយសោះឡើយ ចំពោះស្ថានភាពនាពេលបច្ចុប្បន្ននេះ ដែលគ្រួសាររបស់នាងកំពុងជួបប្រទះ ។
កញ្ញា គឹម មនោវិទ្យា បានសរសេរលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអង្គារ ទី១៧ តុលាម្សិលមិញនេះថា កញ្ញាក្នុងនាមជាកូនស្រីរបស់លោក កឹម សុខា ពិតជាមានមោទនៈភាពចំពោះការខិតខំប្រឹងប្រែងរបស់ឪពុកនាងដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ បើទោះបីជាការខំប្រឹងរបស់លោកឪពុកកន្លងមកនោះនាំអោយគ្រួសាររបស់នាងត្រូវរស់នៅព្រាតព្រាស់គ្នាជាមួយនឹងឳពុកក៏ដោយចុះ ប៉ុន្តែនេះជាក្ដីមោទនៈភាពសម្រាប់នាង និងក្រុមគ្រួសារ ។
កញ្ញា សរសេរបញ្ជាក់អោយដឹងបែបនេះ ៖ « ខ្ញុំនិងគ្រួសារ គ្មានការសោកស្ដាយទេចំពោះការតស៊ូដ៏មោះមុតនិងការលះបង់របស់ឪពុកខ្ញុំ ទោះជាពេលនេះគាត់កំពុងជាប់ពន្ធនាគារនៅទីដាច់ស្រយា៉លក៏ដោយ។ គ្មានអ្វីសំខាន់ជាង គ្មានអ្វីជាមោទនះជាង ការការពារបុព្វហេតុជាតិឡើយ » ។

ជាងនេះទៀត កញ្ញា គឹម មនោវិទ្យា បានបញ្ជាក់ថា ចាប់ពីរូបនាងនៅក្មេងៗមកម្លេះ ការខិតខំប្រឹងរប ស់ឱពុកនាង ពុំដែលទទួលបានសេចក្ដីសុខនោះទេ គឺតែងតែរងការគម្រាមកំហែងសព្វបែបយ៉ាងដែ កើតឡើងចំពោះក្រុមគ្រួសារ ។ កូនស្រីរបស់លោក កឹម សុខា រូបនេះបានបញ្ជាក់ថា កញ្ញាក៏នឹងមិនចុះចាញ់នោះទេ ទោះជាកំពុងជួបប្រទះនឹងឧបសគ្គ៖ « ទោះជាគ្រួរសារខ្ញុំត្រូវប្រឈមការគំរាមកំហែង ការភយ័ខ្លាចនិងរងគ្រោះរាប់សិបឆ្នាំតាំងពីខ្ញុំនៅតូចមកម្លេះ ក៏យើងមិនចុះចាញ់ដែរ » ។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយសារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។
លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួ យក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។

ការចូលទៅចាប់ខ្លួនលោកបែបនេះ លោក កឹម សុខា បានចាត់ទុកថា នេះគឺជាទង្វើដែលកំពុងរំលោភច្បាប់ ។ តាមរយៈសេចក្ដី ថ្លែងការណ៍របស់លោកកឹម សុខា កាលពីដើមខែតុលា លោក កឹម សុខា បានបកស្រាយប្រាប់រដ្ឋាភិបាលវិញថា ប្រសិនណាបើគណបក្សប្រឆាំង មិនមានបំណងចង់ផ្លាស់ប្ដូររដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចទេនោះ គេមិនហៅថា ជាគណបក្សប្រឆាំងនោះទេ ។
ថ្វីបើលោកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក៏ពិតមែន ប៉ុន្តែប្រធានគណបក្សប្រឆាំងរូបនេះបានអំពាវនាវដល់ស្មារតីរួបរួមជាតិបន្តរួមគ្នាទៅមុខទៀត ។ លោកក៏បានអះអាងថា លោកមិនបានតកស្លុតជាមួយនឹងអ្វីដែលលោកកំពុងតែជួបប្រទះនាពេលនេះឡើយ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសហគមន៍ជាតិ និងអន្តរជាតិជាច្រើនបានទទូចទាមទារអោយរដ្ឋាភិបាលដោះលែងលោក កឹម សុខា ដើម្បីបើកផ្លូវអោយលោកដឹកនាំគណបក្សសង្រ្គោះជាតិចូលរួមប្រ កួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ក្រោយនេះ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕
Comments
Post a Comment