ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្រ្តីថា លោក លឺ ឡាយស្រេង បានចាកចេញពីកម្ពុជា ក្រោយរងការព្រមានប្ដឹងរឿងរិះគន់ព្រះមហាក្សត្រ ពីលោក ហ៊ុន សែន និងសម្ដេចក្រុមព្រះ

អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅព្រឹកថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០១៧ នេះ ។ អ្នកនយោបាយជើងចាស់មួយរូប គឺលោក លឺ ឡាយស្រេង ដែលធ្លាប់បានរិះគន់លើការដឹកនាំដោយរដ្ឋាភិបាលគណបក្សប្រជាជន ពេលនេះបានលិចលឺដំណឹងថា បានចាកចេញពីកម្ពុជាហើយ ។ ការចាកចេញរបស់លោក លឺ ឡាយស្រេង នាពេលនេះ ធ្វើឡើង ក្រោយមានការព្រមានប្ដឹងពីសម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការប្រមាថព្រះ មហាក្សត្រខ្មែរ គឺសម្ដេច នរោត្តម សីហមុនី ។ នេះបើយោងតាមមន្រ្តីរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃច័ន្ទនេះ ។ ការព្រមានប្តឹងលោក លឺ ឡាយស្រេង ពីលោកយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្ដេចក្រុមព្រះនេះ គឺធ្វើឡើងក្រោយបែកធ្លាយសម្លេងសន្ទនារបស់លោក លឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្រ្តគណបក្សហ៊្វុនស៊ិនប៉ិច ។ កាលពីថ្ងៃទី២០ សីហា ក៏មានហ្វេសប៊ុកមួយដាក់ឈ្មោះថា សមាគមវៀតណាមនៅកម្ពុជា បានបង្ហោះសារប្រមាទទៅលើព្រះចេស្ដារបស់អង្គព្រះមហាក្សត្រខ្មែរដែរ ប៉ុន្តែពុំទាន់ឃើញមានមន្រ្តីរដ្ឋាភិបាលរូបណាប្រតិកម្មនោះទេ ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា មិនមានសមត្ថភាពធ្វើការ បាន ដោយសារម្ចាស់ហ្វេសប៊ុកមិនមែននៅក្នុងស្រុកខ្មែរ ។ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានចាត់ទុកស្តង់ដារនៃការអនុវត្តការងាររបស់សមត្ថកិច្ចថា មានពីរខុសគ្នា ។ លើសពីនេះទៀត ព្រះអង្គថែមទាំងបានចាត់ទុកមន្រ្តីទាំងនោះ ថា ហ៊ានតែជាមួយខ្មែរគ្នាឯង ខណៈជនបរទេសធ្វើដែរ តែមិនហ៊ានតតាំង ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ