ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន ថ្លែងថា ការអនុវត្តច្បាប់លើលោក កឹម សុខា គ្មានថ្ងៃរាថយនោះទេ ទោះរងសម្ពាធខ្លាំងក៏ដោយ

អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអោយដឹងថា លោកនឹងមិនអាចលើកលែងបានដាច់ខាតចំពោះលោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ។ ថ្លែងនៅក្នុងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា ចំពោះករណីរបស់លោក កឹម សុខា នេះមួយ គឺមិនអាចរាថយដាច់ខាត ក្នុងការអនុវត្តច្បាប់ ៖ « សម្លេង » ។ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយសារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។ លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនា គារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួ យក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។ ការចូលទៅចាប់ខ្លួនលោកបែបនេះ លោក កឹម សុខា បានចាត់ទុកថា នេះគឺជាទង្វើដែលកំពុងរំលោភច្បាប់ ។ តាមរយៈសេចក្ដី ថ្លែងការណ៍របស់លោកកឹម សុខា កាលពីដើមខែតុលា លោក កឹម សុខា បានបកស្រាយប្រាប់រដ្ឋាភិបាលវិញថាប្រសិនណាបើគណបក្សប្រឆាំង មិនមានបំណងចង់ផ្លាស់ប្ដូររដ្ឋាភិបាល ឬក៏គណបក្សកាន់អំណាចទេនោះ គេមិនហៅថា ជាគណបក្សប្រឆាំងនោះទេ ។ សហភាពអន្តរសភា តំណាងអោយប្រទេស១៧៣ ប្រទេស កាលពីថ្ងៃទី១៨ តុលា កន្លងទៅនេះ បានអនុម័តថ្កោលទោសលើរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងការបើកផ្លូវអនុម័តអោយមានការកែប្រែច្បាប់បែកចែកអាសនៈ ក្នុងរដ្ឋសភា ។ ប៉ុន្តែឆ្លើយតបនឹងបញ្ហាទាំងនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកមិញនេះ បានថ្លែងអះអាង ថា ករណីរបស់លោក កឹម សុខា គឺជារឿងច្បាប់របស់កម្ពុជា ពីព្រោះលោក កឹម សុខា បានប្រព្រឹត្តអំ ពើក្បត់ជាតិដែលមិនអាចលើកលែងអោយបាន ។ លោកបញ្ជាក់ប្រាប់ថា ការអនុវត្តន៍ផ្លូវច្បាប់នេះ គឺជារឿងប្រសើរជាងការប្រើអាវុធ ។ តុលាការកំពូលគ្រោងនឹងរៀបចំបើកសវនាការនៅថ្ងៃខាងមុខនេះ រឿងក្ដីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្នុងបណ្ដឹងសាទុក្ខសំណុំរឿងឃុបឃិតជាមួយនឹងបរទេស ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់តុលាការកំពូលដែលចេញដោយអគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលលោក អ៊ុក គឹមសិទ្ធិ ។ ក្នុងសេចក្ដីជូនដំណឹងរបស់តុលាការដដែលនេះ បានចេញដីការកោះហៅក្រុមមេធាវីរបស់លោក កឹម សុខា ដែលជាអ្នកការពារក្ដីដូចគ្នាដែរ ដើម្បីអោយអញ្ជើញចូលរួមសវនាការតាមការកំណត់ ពោលគឺនៅថ្ងៃទី៣១ ខែតុលា នៅវេលាពេលព្រឹក ។ ក្នុងសំណុំរឿងក្ដីនេះ លោក ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងមានសមាជិកក្រុមប្រឹក្សាជំនុំជម្រះចំនួន ៤រូបផ្សេងទៀត ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ