ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ទី​បំផុត ពេជ្រ សោភា​ បាន​សម្រេច​ក្ដី​ប្រាថ្នា​​ជូន សានស្រីឡៃពី​ ឧកញ៉ា ហុង ពីវ (វីដេអូ)

បន្ទាប់​ពី​​តារា​ចម្រៀង​​ ពេជ្រ សោភា ទទូច​​ស្នើ​សុំ​ឲ្យ​ ឧកញ៉ា ហុង ពីវ ​​ឲ្យ​ជួយ​ទិញ​រថយន្ត​​​ម៉ាក​ Lexus 300 ​ដែល​អ្នក​នាង សាន ស្រីឡៃ បាន​ទិញ​បង់​រំលោះ​​ពី​​មីក្រូហិរញ្ញវត្ថុ​​ពិភពថ្មី​អំឡុង​ពេល​នាង​នៅ​រស់​ឲ្យ​យក​ទៅ​វិញ​ ព្រោះ​ម្ដាយ​ និង​កូន​គ្មាន​លទ្ធភាព​បង់​រំលោះ​បន្ត​។ ក្រោយ​ពី​ឃើញ​ទឹក​ចិត្ត​របស់​​អ្នក​នាង ពេជ្រ សោភា ​ដែល​មាន​ចំពោះ​អ្នកនាង សាន ស្រីឡៃ បាន​ធ្វើ​ឲ្យ​ឧកញ៉ា ហុង ពីវ អាណិត​អាសូរ​ក៏​ព្រម​ទទួល​ទិញ​ឡាន​នោះ​មក​វិញ​ ព្រម​ទាំង​​បាន​ផ្ដល់​​ថវិកា​មួយ​ចំនួន​​ដល់​​អ្នក​ម្ដាយ​ សាន ស្រីឡៃ និង​កូន​ប្រុស​ទាំង​ពីរ​របស់​នាង​ថែម​ទៀត​ផង​។ នេះ​បើ​តាម​ អ្នកនាង ពេជ្រ សោភា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​។ នាង​បញ្ជាក់​ថា​៖"​នាង​ខ្ញុំ​មាន​ដំណឹង​ចង់​ប្រាប់​ ពេល​នេះ​អ្នក​ឧកញ៉ា ហុង ពីវ ដែល​ជួយ​កូន​ សាន ស្រីឡៃ ក្នុង​ការ​ទទួល​ទិញ​ឡាន​វិញ​ថែម​ទាំង​បាន​ជួយ​ជា​ទឹក​ប្រាក់​មក​វិញ​ទៀត​ផង​ នាង​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​លើស​ពី​ពាក្យ​អរគុណ​នោះ​ទេ​"៕ ទស្សនា វីដេអូខាងក្រោម​នេះ​៖

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ