ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ៖ បើគិតថា ខ្លួនឯងជារដ្ឋាភិបាលស្របច្បាប់ហើយ ចុះចាំបាច់អីក៏ភ័យអីម្លេះ?

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការ លើកឡើងពីការក្រាញអំណាច និងការប្រកាសកម្ចាត់ដៃគូរនយោបាយពីសំណាក់រដ្ឋាភិបាលបក្សប្រជាជន ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បន្តថា នៅអំឡុងពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាមានភាពតានតឹ ងនៅឡើយ អ្នកនាំពាក្យគណបក្សកាន់អំណាច សមាជិក ឬក៏អ្នកគាំទ្រទាំងនោះ តែងថ្លែងប្រាប់ទៅ គណបក្សប្រឆាំងវិញថា ខ្លួនជាគណបក្សកាន់អំណាចដែលដឹកនាំរដ្ឋាភិបាលស្របច្បាប់ ពោលគឺចង់ បង្ហាញថា ខ្លួនបោះឆ្នោតដោយពលរដ្ឋដើម្បីបានឡើងកាន់អំណាច ។ ប៉ុន្តែព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ និងមានព្រះថេរដីការចោទសួរទៅវិញថា បើសិនជាដឹងថា រដ្ឋាភិបាលរបស់ខ្លួនជារដ្ឋាភិបាលស្របច្បាប់ទៅហើយនោះ ចុះចាំបាច់អ្វីដែលត្រូវខ្លាចគេ និងភ័យស្លន់ស្លោរដូចមានអ្នកកំពុងប្លន់អំណាចបន្ត ។ ព្រះអង្គអោយដឹងបែបនេះ ៖ « បើអាត្មាមើលឃើញថា បើគណបក្សនឹងវាស្របច្បាប់ ហើយរដ្ឋាភិបាលនឹងវាស្របច្បាប់ ចាំពិបាកទៅភ័យបារម្ភអីដល់ម្លឹង ? ចំរើនពរ យើងអត់ចាំពិបាកទៅភ័យព្រួយ រហូតដល់ទៅប្រើប្រាស់អំណាចរបស់រដ្ឋ ឬស្ថាប័នរបស់រដ្ឋនឹង ចេញមកប្ដេជ្ញាការពារ ចេញមកការពារត្រូលហ៊ុនដល់ម្លឹងទេ បើសិនជាខ្លួននឹងស្របច្បាប់ » ។ ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈការផ្សាយបន្តផ្ទាល់ ចេញពីគណនីហ្វេសប៊ុករបស់ព្រះអង្គ កាលពីយប់ថ្ងៃទី២៣ តុលា យប់មិញនេះ នៅខណៈដែលព្រះ អង្គកំពុងមានព្រះវត្តមានគង់នៅលើទឹកដីសហរដ្ឋអាមេរិកនៅឡើយ ។ ជាមួយនឹងការរិះគន់លើការប្រកាសរបសគណបក្សកាន់អំណាច ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏បានឆ្លៀត ប្រាប់ទៅបក្សកាន់អំណាចថា បើយល់ថា ខ្លួនឯងជារដ្ឋាភិបាលស្របច្បាប់មែននោះ ក៏ពុំគួរចាំបាច់អី ដែលត្រូវវាយដៃគូរប្រកួតនយោបាយរបស់ខ្លួនអោយដួលមុនឡើងសង្វៀនបែបនេះទេ ។ ព្រះអង្គបន្ថែមថា រដ្ឋាភិបាលគួរគិតគូរ និងពិចារណាអោយបានស៊ីជម្រៅនៅត្រង់ចំណុចនេះឡើងវិញ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ