ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោ​ក ​គឹ​ម​ ​សុខ​ ​ស​រ​សេរ​លិ​ខិ​តដោ​យ​ដៃ​ចេ​ញពី​ព​ន្ធ​នាគា​រ​ម​ក​ផ្ញើលោក​ ​ហ៊ុ​ន ​សែ​ន ​ហើ​យ​​ប្រា​ប់​ថាលោ​ក​ ​កឹ​ម​ សុ​ខា​ ​មិន​មែ​ន​ជា​ជន​​ក្ប​ត់ជា​តិ​ទេ

​​លោក គឹម សុខ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសរ បានសរសេរលិខិតមួយច្បាប់ចេញពីពន្ធនាគារដោយដៃផ្ទាល់ ផ្ញើមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួចប្រាប់ថា លោក គឹម សុខា មិនមែនជាជនក្បត់ជាតិនោះទេ ។ លិខិតដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែតុលា កន្លងទៅ លោក គឹម សុខ បានអំពាវនាវ ដល់តុលាកា និងរដ្ឋាភិបាលដោះ លែងលោក គឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិអោយបាននៅក្រៅឃុំជាបន្ទាន់ ដើម្បីអនុញ្ញាតអោយចូលរួមការ បោះឆ្នោតខាងមុខដោយស្មើភាពគ្នា ។ តាមរយៈលិខិតដែលសរសេរដោយដៃនេះ លោក គឹម សុខ យល់ថា ការចោទប្រកាន់លោក កឹម សុខា ថា ជាជនក្បត់ ជាតិ ហើយចាប់គាត់ដាក់គុកទាំងយប់នេះ គឺជាការបង្ករឿងបែកបាក់ជាតិយ៉ាងអាក្រក់បំផុតក្នុងស្ថានភាពនៅកម្ពុជា បច្ចុប្បន្ននេះ ដោយសារតែតុលា មិនមែនជាតុលាការដែលឯករា ជ្យ និងយុត្តិធម៌សម្រាប់ពលរដ្ឋ តែជាជនដែលចាំជួយ ប្លន់អំណាចតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ក្នុងលិខិតរបស់លោក គឹម សុខ នេះ ក៏បានប្រាប់ទៅរដ្ឋាភិបាលដែរថា ដើម្បីអោយស្ថានការណ៍ដូច សព្វថ្ងៃនេះអាចបញ្ឈប់ទៅបាននោះ រឿងល្អរដ្ឋាភិបាលត្រូវតែដោះលែងលោក កឹម សុខា និងអ្នកនយោបាយផ្សេងៗ ទៀត ហើយបើកផ្លូវចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដោយយុត្តិធម៌ និងមានតម្លាភាពពិត ប្រាកដ។ លោក គឹម សុខ ក៏ជឿជាក់ដែរថា រដ្ឋាភិបាលនៃគណបក្សប្រជាជនប្រាកដជានឹងឈ្នះគណបក្សសង្រ្គោះជាតិ និងលោក គឹម សុខា តាមរយៈការប្រើប្រាស់កម្លាំងបាយ ចាប់ខ្លួនលោកក កឹម សុខា ដាក់គុកបានមែន ប៉ុន្តែគេមិនអាចឈ្នះកម្លាំង ប្រជាធិបតេយ្យ រួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរនោះទែ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ