ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី មានសង្ឃឹមឡើងវិញថា កម្ពុជានឹងមានការផ្លាស់ប្ដូរពិតប្រាកដ

អត្ថបទមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ។ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលនិរទេសខ្លួនអស់រយៈពេលជាច្រើន ឆ្នាំទៅរស់នៅក្រៅប្រទេសបានថ្លែងបង្ហាញក្ដីសង្ឃឹមរបស់លោកជាថ្មីម្ដងទៀតចំពោះកម្ពុជា ។ លោក សម រង្ស៊ី ដែលធ្លាប់រិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនដែលសំចៃមាត់ផងនោះ បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគណបក្ស ប្រជាជនកំពុងធ្វើនាពេលនេះ គឺជាភាពទល់ច្រករបស់ពួកគេតែប៉ុណ្ណោះ ។ លោកបន្តថា ទង្វើ នេះហើយដែលបង្ហាញអោយឃើញថា ទីបញ្ចប់របស់រដ្ឋាភិបាលបក្សកាន់អំណាចមួយនេះ នឹងអាចមកដល់ទីបញ្ចប់យ៉ាងពិតប្រាកដ ។ លោក សម រង្ស៊ី ថ្លែងបែបនេះ ៖ « ខ្ញុំចូលរួមនយោបាយមុនកិច្ចព្រមព្រៀងសន្តិភា ពទីក្រុងប៉ារីសទៀតបងប្អូន ខ្ញុំមិនដែលសង្ឃឹមខ្លាំងដូចពេលនេះទេបងប្អូន ថាស្រុកខ្មែរនឹងមានការវិវត្តន៍ និងមានការផ្លាស់ប្ដូរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ » ។ ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃម្សិលមិញនេះ ដើម្បីរំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ថ្ងៃ ២៣ តុលា ១៩៩១ រៀបចំដោយ សមាគម លើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ថ្លែងនៅក្នុងពិធីនេះ លោក សម រង្ស៊ី នៅតែយល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមាន តម្លៃសម្រាប់កម្ពុជាក្នុងការអនុវត្តកិច្ចការងារដដែល ។ លោកបានបញ្ជាក់ថា ប្រសិនបើគ្មានកិច្ចព្រម ព្រៀងនេះឡើងទេ កម្ពុជាមិនអាចឈានបានដល់ដូចសព្វថ្ងៃនេះឡើយ ។ អតីតប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានទាមទារជាថ្មីម្ដងទៀត អោយរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះ គោរពកិច្ចព្រមព្រៀងនេះឡើយវិញ ។ មន្ត្រីច្បាប់ជាន់ខ្ពស់ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) លោក ឃីងស្លី អាបុត្ត (Kingsley Abbott) គ្រោងសរសេរលិខិតកោះប្រជុំប្រទេសម្ចាស់ហត្ថលេខីពីសន្ធិសញ្ញាទីក្រុងប៉ារីស ក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី លោកថា លិខិតរបស់ពួកលោក នឹងផ្ញើទៅប្រទេសដែលជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសបារាំង និងឥណ្ឌូណេស៊ី ព្រមទាំងផ្ញើទៅរដ្ឋាភិបាលទាំង១៩ ដែលបានចុះហត្ថលេខាដែរ។ លោកបញ្ជាក់ថា អ្វីដែលគួរចងចាំនោះគឺថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រឹមតែជាឯកសារកត់ត្រាទុកនូវការប្ដេជ្ញាចិត្តក្នុងការធានានូវសេរីភាពមូលដ្ឋានសំខាន់ៗ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមាត្រា២៩ ចែងថា នៅពេលណាមានការរំលោភបំពាន ឬមានការគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះ ដោយមានការស្នើឡើងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ សហប្រធាននៃកិច្ចព្រមព្រៀង នឹងកោះអោយមានការពិគ្រោះយោបល់ជាបន្ទាន់ ក្នុងចំណោមសមាជិកទាំងអស់នៃសន្និសីទក្នុងប៉ារីសស្ដីពីកម្ពុជា ដើម្បីចាត់វិធានការសមស្រប ក្នុងការធានាអោយមានការគោរពការប្ដេជ្ញាចិត្តទាំងឡាយដែលចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។ យ៉ាងណា នៅក្នុងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននិយាយក្រើនរំលឹកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឡើងវិញ ដែរ ។ ប៉ុន្តែលោកបានបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរលាយចូលរដ្ឋធម្មនុញ្ញរបស់ជាតិអស់ហើយ។ បើតាមលោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស គឺជារឿងដែលមិនអាចទៅរួចនោះឡើយ ៕ អត្ថបទមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ។

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤