ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់ទុកការដោះលែង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាបក្ស សម រង្ស៊ី និងការឡាយព្រះហត្ថលេខាលើច្បាប់ទាំង៤ថ្មីដែលស្នើឡើងដោយសមាជិកសភាបក្សកាន់អំណាចថា ជាល្បែងនយោបាយថ្មី ។
ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលកំពុងមានព្រះវត្តមាននៅក្រៅប្រទេសនៅឡើយ មានព្រះថេរដីការបញ្ជាក់ថា ការធ្វើដូច្នេះ ហាក់ដូចជាការលួងលោមប្រជាពលរដ្ឋរបស់ខ្លួន ចំពោះការដោះលែង លោក ហុង សុខហួរ ប៉ុន្តែចំពោះការឡាយព្រះហត្ថលេខាលើច្បាប់ទាំង៤ ដែលបើកផ្លូវអោយមានការបែងចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិក្នុងសភា ចំនួន៥៥នាក់នោះ គឺធ្វើអោយពលរដ្ឋ៣លាននាក់ដែលឈឺចាប់។ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយសម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ ។

ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងបែបនេះ ៖ « ព្រះអង្គអង្គម្ចាស់ជីវិតតម្កល់លើត្បូង! លើលែងទោសមនុស្សដែលគ្មានកំហុសម្នាក់ធ្វើឱ្យមនុស្សបីលាននាក់ឈឺចាប់ លាយព្រះហស្ថឱ្យអ្នកមានអំណាចរំលាយតំណាងពលរដ្ឋ ៥៥នាក់នៅសភាស្មើរនឹងឆន្ទៈពលរដ្ឋបីលាននាក់ ហើយលើកលែងទោសមនុស្សម្នាក់ដែលគ្មានទោស គឺជាល្ខោននយោបាយដែលកំពុងសម្លាប់មនសិការ។ » ។
កាលពីម្សិលមិញនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ អោយលើកលែងទោស លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ដែលជាប់ឃុំអស់រយៈពេលជាង២ឆ្នាំកន្លងទៅហើយ។ ការសម្រេចលើកលែងទោសនេះ បន្ទាប់ពីលោក ហុង សុខហួរ បានធ្វើលិខិតសុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះកំហុសឆ្គងរបស់ខ្លួន ។ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយសម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នេះ ។

នៅក្នុងលិខិតសុំទោសរបស់ លោក ហុង សុខហួរ បានបង្ហាញការសោកស្តាយ ដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះ នយោបាយរបស់ លោក ហ៊ុន សែន ក្នុងដំណើរការបោះបង្គោលព្រំដែនដូចជាយកឯកសារមិនត្រឹមត្រូវមកប្រើប្រាស់ក្នុងបញ្ហាព្រំដែន ជាហេតុនាំឱ្យមានការភាន់ច្រឡំ ក្នុងមតិសាធារណៈ លើគោលនយោបាយ និងការអនុវត្តរបស់រាជរដ្ឋាភិបាល។
ក្រោយព័ត៌មាននៃការលើកលែងទោសរបស់អង្គព្រះមហាក្សត្រមិនបានប៉ុន្មានម៉ោងផង ព័ត៌មាននៃការឡាយព្រះហត្ថលេខាលើច្បាប់ទាំង៤ថ្មីដែលស្នើឡើងដោយគណបក្សកាន់អំណាចក៏ចេញផ្សាយ ភ្លាមៗដោយសារព័ត៌មានដែលគាំទ្ររដ្ឋាភិបាល ។
ប៉ុន្តែសម្រាប់លោក សម រង្ស៊ី វិញយល់ថា ការដោះលែងលោក ហុង សុខហួរ នាពេលនេះ មិនមែនជាអ្វីដូចដែលព្រះអង្គ ប៊ុត ប៊ុនតិញ យល់ឃើញនោះទេ លោក សម រង្ស៊ី ចាត់ទុកថា នេះគឺដោយសា រតែមានសម្ពាធពីសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ៖« សម្ពាធអន្តរជាតិ ចាប់ផ្តើមមានប្រសិទ្ធភាពហើយ។ ក្នុងចំណោមអ្នកទោសនយោបាយរាប់សិបនាក់ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ត្រូវបានដោះលែងមុនគេ ថ្ងៃនេះ » ៕
Comments
Post a Comment