ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ការ​ដំឡើង​សក្ដិ​នគរបាល​ពេល​នេះ​ជា​ការ​ពង្រឹង​អំណាច​លោក ហ៊ុន សែន និង​ខ្ជះខ្ជាយ ខណមន្រ្តីកំពូលរបស់លោកអោយកងកម្លាំងត្រៀមកម្ទេចអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល

អត្ថបទព័ត៌មាននេះចម្លងចេញពីវេបសាយរបស់វិទ្យុអាស៊ីសេរីទាំងស្រុង ៖ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន ប្រតិកម្ម​ថា ការដំឡើង​ឋានន្តរសក្ដិ មន្ត្រី​នគរបាល​ជាតិ​២១ រូប ទៅជា​ថ្នាក់​ឧត្ដមសេនីយ៍​ត្រី មិន​សមស្រប​ទៅតាម​ស្ថានការណ៍​នយោបាយ​តានតឹង​បច្ចុប្បន្ន នៅ​កម្ពុជា​នោះ​ទេ។ មន្ត្រី​ទាំងនោះ​ថា ទង្វើ​នេះ គឺជា​ការ​ពង្រឹង​អំណាច​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន និង​ជា​ការ​ចំណាយ​ថវិកា​ខ្ជះខ្ជាយ​ឥតប្រយោជន៍។ ព្រះរាជ្យក្រឹត្យ​របស់​ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា បាន​ដំឡើង​ឋានន្តរសក្ដិ នាយ​នគរបាល​ជាន់ខ្ពស់​២១​រូប ក្របខ័ណ្ឌ​នគរបាល​ជាតិ​កម្ពុជា នៃ​ក្រសួង​មហាផ្ទៃ ទៅតាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន សែន។ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ដំឡើង​បុណ្យ​សក្ដិ​នេះ គេ​ធ្វើឡើង​ត្រូវ​មាន​ហេតុផល​ច្បាស់លាស់ ថា​តើ​បុគ្គល​ទាំងនេះ បាន​ធ្វើ​អ្វីខ្លះ​ជា​គុណប្រយោជន៍ ចំពោះ​ប្រទេសជាតិ។ ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ថា​ការ​ដំឡើង​បុណ្យ​សក្ដិ​នេះ​គឺ ជា​ការ​លើកទឹកចិត្ត​ទៅដល់​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន ជា​ជាង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ទូទៅ​របស់​ប្រជាពលរដ្ឋ។ ក្រៅ​តែ​ពី​ការដំឡើង​បុណ្យ​សក្ដិ មន្ត្រី​កង​ប្រដាប់​អាវុធ​ជាច្រើន​នាក់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ដំឡើង​ឋានន្តរសក្ដិ​កូនប្រុស​ទី​២ លោក ហ៊ុន ម៉ានិត ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួងការពារជាតិ កាលពី​ចុង​ខែ សីហា​កន្លង​មក​នេះ។ ចំណែក​លោក ហ៊ុន ម៉ានិត ក៏​ត្រូវ​បាន​ឪពុក តែងតាំង​ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​កាន់​អំណាច។ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ ចំណីអាហារ​និង​សេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន អះអាង ប្រមុខ​រដ្ឋាភិបាល មិន​គួរ​ចំណាយ​ថវិកា​ខ្ជះខ្ជាយ ក្នុង​ការ​ដំឡើង​បុណ្យស័ក្ដិ​មន្ត្រី​គ្រាក់ៗ​ទាំង​នោះ​ទេ ដែល​ទង្វើ​ទាំងនេះ​គឺ​ផ្ទុយ​ពី​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ។ ទាំង​ប្រជាពលរដ្ឋ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​មួយ​ចំនួន កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ក្នុង​សង្គម​បច្ចុប្បន្ន ក្រោយ​ដែល​មាន​ការ​ប្រើ​អាវុធ​ខុសច្បាប់ បាញ់សម្លាប់​នៅ​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​សមាជិក​រដ្ឋសភា ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​១៦ តុលា បាន​អនុម័ត​ច្បាប់ ដើម្បី​បែងចែក​អាសនៈ​គណបក្ស​នយោបាយ ដែល​ត្រូវ​រំលាយ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤