ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក កឹម សុខា អំពាវនាវដល់សហគមន៍អន្តរជាតិជួយកម្ពុជាជាបន្ទាន់

អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ផ្សាយចេញនៅថ្ងៃទី២៣ តុលា ឆ្ណាំ២០១៧ ។ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងត្រពាំងផ្លុងនៅឯខេត្តត្បូងឃ្មុំ បានសរសេរសារលិខិតមួយច្បាប់ចេញពីពន្ធនាគារ អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយដល់ប្រទេសកម្ពុជាជាបន្ទាន់ ។ ការអំពាវនាវរបស់លោក កឹម សុខា នេះ ធ្វើឡើងតាមរយៈលិខិតអបអរសាទររបស់លោកជាមួយនឹង ថ្ងៃរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ - ២៣ តុលា ២០១៧ នេះ ។ លិខិតដដែលនេះ លោក កឹម សុខា យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាថ្ងៃដែលនាំ អោយកម្ពុជាអាចបញ្ចប់សង្រ្គាមបាន ។ លោក កឹម សុខា បានបញ្ជាក់ថា មានតែសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ជាពិសេសគឺប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដែលអាចជួយអោយកម្ពុជារួចផុតពីវិបត្តិនយោបាយដ៏តានតឹងនាពេលនេះបាន ។ លោកបានបន្តថា ប្រសិនបើប្រទេសជាហត្ថលេខីទាំងនោះ និងភាគីខ្មែរ មិនព្រមរកដោះស្រាយណាមួយដែលសមរម្យដើម្បីដោះស្រាយបញ្ហានាពេលនេះអោយទាន់ពេលវេលានោះទេ កម្ពុជានឹងអាចជួបផលអាក្រក់ ហើយរារាំាងដល់ដំណើរការអភិវឌ្ឍន៍ជាតិដូចដែលកកម្ពុជាជួបប្រទះកាលពីមុនមានកិច្ចព្រមព្រៀងសន្តិភាពនេះ ។ ថ្លែងនៅក្នុងអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននិយាយក្រើនរំលឹកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឡើងវិញ ដែរ ។ ប៉ុន្តែលោកបានបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរលាយចូលរដ្ឋធម្មនុញ្ញរបស់ជាតិអស់ហើយ។បើតាមលោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងកាលពីព្រឹកមិញនេះអោយដឹងថា ការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស គឺជារឿងដែលមិនអាចទៅរួចនោះឡើយ។ ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ ធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងប្រជាពលរដ្ឋខ្មែរជាច្រើន ដែលរស់នៅឯនាយសមុទ្រ កាលពីថ្ងៃទី២១ បានប្រមូលផ្ដុំគ្នាបាតុកម្មទាមទារស្នើអោយមានការកោះប្រជុំប្រទេសម្ចាស់ហត្ថលេខីទាំង១៨ជាបន្ទាន់ ដើម្បីស្នើអោយរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ៕ អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ផ្សាយចេញនៅថ្ងៃទី២៣ តុលា ឆ្ណាំ២០១៧

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ