ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ថ្លើមធំ!ផេក១ឈ្មោះសមាគមវៀតណាមមើលងាយអង្គព្រះមហាក្សត្រខ្មែរ បើមិនធ្វើតាមប្រកាដេញទ្រង់ចេញពីរាជបល្ល័ង្គ

អត្ថបទព័ត៌មានមួយនេះយើងខ្ញុំបានចម្លងទាំងស្រុងចេញពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ៖ ផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា បានបង្ហាញការមើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ ។ ផេកហ្វេសប៊ុកដែលមានឈ្មោះថា ជាសមាគមវៀតណាមមួយនេះ បានសរសេរលើកឡើងលើហ្វេស ប៊ុករបស់ពួកគេនៅថ្ងៃទី២១ តុលា នេះ ដោយបានស្នើទៅអង្គព្រះមហាក្សត្រអោយបើកផ្លូវអោយមានការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា ៖ « លឺថា ស្តេច សីហមុនី មិនចង់សញ្ញេរំលាយគណៈបក្សក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្សី និង កឹម សុខា » ។ ហ្វេសប៊ុកដដែលនេះបានសរសេរបន្តដោយបានអះអាងថា ប្រជាជនវៀតណាមពិតជាសាទរជាមួយ នឹងវិសោធនកម្មច្បាប់ទាំង៤ដែលស្នើឡើងអោយសមាជិកសភាមកពីគណបក្សកាន់អំណាច ។ សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ៖ « ប្រជាជនខ្មែរភាគច្រើន រួមនិងប្រជាជនវៀតណាម ស្នើអោយ ព្រះអង្គ នរោត្តម សីហមុនី សញ្ញេលើច្បាប់ទាំងបួន ឬក៏បើកផ្លូវឲ្យមានអ្នកសញ្ញេជំនួស ដើម្បីរំលាយគណៈបក្សសង្រ្គោះជាតិ ដែលប្រជាជនចាត់ទុកថា ជាគណៈបក្សក្បត់ជាតិ ដែលឃុបឃិតមានគំរោងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលតែងតែញោះញង់ ប្រកាន់ពូជសាសន៍ បង្ករចលាចលអសន្តិសុខដល់សង្គមកម្ពុជាយើង បើមិនដូច្នុះទេ យើងទាមទារឲ្យស្តេច សីហមុនី ចុះចេញពីរាជបល្លង្គ ហើយមកនៅក្រោមឪវាទរបស់សម្តេច ហ៊ុន សែន ដូចស្តេច នរោត្ដម រណរីទ្ធិ វិញ ដើម្បីឲ្យប្រទេសមានសន្តិភាព និងការអភិវឌ្ឍន៍។សូមបញ្ជាក់ថា អ្វីដែលសមាគមយើងប្រកាសហើយពីមុនៗមក តែងតែកើតឡើងជាការពិត។ ដូច្នេះសូមស្តេច សីហមុនី ពិចារណាសារជាថ្មី » ។ នេះមិនមែនជារឿងថ្មីឡើយសម្រាប់ផេកហ្វេសប៊ុកមួយនេះ ខណៈកន្លងមក ក៏ធ្លាប់បានសរសេរមើល ងាយលើអង្គព្រះមហាក្សត្រខ្មែរជាបន្តបន្ទាប់ផងដែរ ។ ប៉ុន្តែយ៉ាងណាគេក៏មិនទាន់ឃើញមានអាជ្ញាធរខ្មែរណាម្នាក់ចាត់ការលើម្ចាស់ផេកនេះនៅឡើយទេ ខណៈដែលសមាគមវៀតណាមកន្លងមកក៏ធ្លាប់ បានច្រាលចោលដែរថា នេះមិនមែនជាហ្វេសប៊ុករបស់សមាគមវៀតណាមនៅកម្ពុជានោះទេ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ