លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទជាសំនួរសួរទៅកាន់ក្រុមអ្នកអត្ថាធិប្បាយទាំឡាយទាក់ទ ងទៅនឹងការរំលាយគណបក្សសង្រ្គោះជាតិចោល ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញក្ដីងឿងឆ្ងល់ចំពោះអ្នកទាំងឡាយនោះ ដែលតែងតេធ្វើ ការអត្ថាធិប្បាយជុំវិញគណបក្សកាន់អំណាច និងតុលាការ ដែលថាការគ្រោងនឹងអោយមានការរំលាយគណបក្សសង្រ្គោះជាតិចោល ជាការប៉ះពាល់ និងជាការរំលោភទៅលើឆន្ទៈរាស្រ្តយ៉ាងពិត ប្រាកដ ជាពិសេសនោះ គឺលោកចង់សម្ដៅដល់ទៅសហរដ្ឋអាមេរិកតែម្ដង ។ ៖ « ខ្ញុំគួរតែរំលិចបន្តិច ហើយក៏ជូនសារទៅអ្នកដែលបាននិយាយថា បើកាត់ទោសមេបក្សប្រឆាំង ឬរំលាយគណបក្ស ប្រឆាំងវានឹងរំលោភទៅលើឆន្ទៈប្រជាពលរដ្ឋ » ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអោយដឹងបែបនេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កាលពីព្រឹកថ្ងៃទី១៨ ខែតុលា នាព្រឹកមិញនេះ ។
ជាមួយគ្នានេះ លោក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីការកាត់ទោសមេដឹកនាំមួយចំនួន នៃប្រទេសកាន់របបប្រជាធិបតេយ្យ ដូចជា កូរ៉េខាងត្បូង និងថៃ ជាដើម ដោយថា ក៏មិនបានគិតដល់ឆន្ទៈពលរដ្ឋផងដែរ។
ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ ធ្វើឡើងក្រោយពេលដែល សេចក្ដីថ្លែងការណ៍របស់សមាជិកសភាគណបក្សសង្រ្គោះជាតិដែលជា គណបក្សប្រឆាំងនៅកម្ពុជាកាលពី ម្សិលមិញនេះបានប្រកាសមិនគាំទ្រដាច់ខាត ចំពោះសកម្មភាពរបស់សមាជិ កសភាមកពីគណបក្សកាន់អំណាចនាពេលនេះ ។ ពួកគេលើកឡើងថា ទង្វើរបស់ក្រុមទាំងនេះកំពុងធ្វើ គឺជាអំពើខុសច្បាប់ ហើយមិនអាចទទួលយកបានឡើយ។

សមាជិកសភាគណបក្សសង្រ្គោះជាតិបានចាត់ទុកការអនុម័តច្បាប់របស់គណបក្សកាន់អំណាចកាលពីម្សិលមិញនេះថា ជាការរំលោភលើឆន្ទៈដែលជាសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការធ្វើសេ ចក្ដីសម្រេចជ្រើសរើសតំណាងរបស់ខ្លួនតាមគោលការណ៍សេរីពហុបក្ស។
ជាងនេះទៀតពួកគេថា នេះជាការរំលោភលើច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលតំណាងរាស្រ្ត ជាតំណាងប្រជាពលរដ្ឋមានសិទ្ធិដូចមានចែងក្នុងមាត្រា ៥១ ថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃ ប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ មាត្រា៧៦ ចែងថា តំណាងរាស្រ្ត ត្រូវជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធី ជ្រើសរើសឆ្នោតជាសម្ងាត់ ។និងមាត្រា៧៧ ចែងថា តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាពល រដ្ឋខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ អាណត្តិអាជ្ញា បញ្ជាទាំងឡាយត្រូវទុកជាមោឃៈ .

ក្រសួងការបរទេសអាមេរិកវិញនោះបានព្រមានចំពោះហានិភ័យនៅកម្ពុជាដែលអាចនឹងកើតមានឡើងប្រសិនណាបើរដ្ឋាភិបាលនៅតែបន្តសកម្មភាពដូចសព្វថ្ងៃនេះទៀត ។
សេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ តុលា របស់សហរដ្ឋអាមេរិកវិញនោះបានបង្ហាញការយល់ឃើញថា ទង្វើរបស់សមាជិករដ្ឋាភិបាលកម្ពុជាកំពុងធ្វើនាពេលនេះ ជាពិសេសការធ្វើវិសោធនកម្មដែលអាចឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិនិងការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ជាដើមនោះ គឺអាចនឹងបង្កអោយមានផលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសដដែលនេះបានបង្ហាញក្ដីបារម្ភជាពិសេសចំពោះការអនុម័តនូវវិសោធនកម្មនៃច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ពួកគេបានបន្តថា ប្រសិនជាត្រូវបានផ្តល់សច្ចាប័នវិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹងដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។

ប៉ុន្តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា កាលពីអាមេរិកនៅពីក្រោយរបប លន់ នល់ បានធ្វើរដ្ឋប្រហារទំលាក់សម្តេចនរោត្តមសីហនុ និងកាលធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីអាមេរិក លោក និច សុន ពីតំណែង លោកថា អាមេរិក ក៏មិនបានគិតពីផលប៉ះពាល់ដល់ឆន្ទៈពលរដ្ឋនោះដែរ ។
លោកបានបញ្ជាក់ថា ចំពោះអ្វីដែលគណបក្សរបស់លោកបានធ្វើនាពេលនេះ គឺបានគិតគូររួចអស់ ហើយ ហើយក៏បានគិតគូរបានត្រឹមត្រូវណាស់ដែរ ។ ដោយឡែកចំពោះការចាត់ការទៅលើមេបក្ស ប្រឆាំងវិញនោះ គឺជារឿងត្រឹមត្រូវ ពីព្រោះប្រធានបក្សរូបនេះបានប្រព្រឹត្តអំពើក្បត់ជាតិ ៕
Comments
Post a Comment