ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ក្រសួងមហាផ្ទៃថាមិនអាចចាត់ការលើហ្វេសប៊ុកសមាគមវៀតណាមដែលបង្ហោះសារប្រមាទស្ដេចខ្មែរ ប៉ុន្តែកន្លងមកសមត្ថកិច្ចតែងចាត់ការអ្នកប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលបានយ៉ាងលឿន

from RFI នៅ​ថ្ងៃ​ទី​២១ តុលា ២០១៧ នេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា បាន​សរសេរ​សារ​មាន​ខ្លឹមសារ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ដែល​ជា​ជនជាតិ​ខ្មែរ ក្ដៅស្លឹកត្រចៀក ។ អ្នកខ្លះ​បញ្ចេញមតិ​រិះគន់ ជេរ​ប្រមាថ ត្រឡប់​ទៅ​វិញ ។ ចំណែក​មួយ​ចំនួន​ទៀត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ។ បើ​តាម​សំ​ណេ​រ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា មាន​ខ្លឹមសារ​អំពាវនាវ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហ​មុនី ឡាយ​ព្រះ​ហត្ត​លេខា​លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤ ឬ​បើកផ្លូវ​ឲ្យ​មាន​អ្នក​ចុះហត្ថលេខា​ជំនួស ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ។ ប្រសិនបើ​មិន​ដូច្នោះ​ទេ ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ ចុះ​ចេញពី​រាជបល្ល័ង្គ ហើយ​មក​នៅ​ក្រោម​ឱវាទ​របស់​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ប្រទេស​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ ។ ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​នេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អោយ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សមាគម​វៀតណាម​នៅ​កម្ពុជា សរសេរ​សារ​ប្រមាថ​ព្រះ​ចេស្ដា​ព្រះមហាក្សត្រ​ខ្មែរ​យ៉ាង​ដូច្នេះ ។ ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក​របស់​ក្រសួងមហាផ្ទៃ សមាគម​នេះ គ្មាន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ​ទេ ។ ហើយ​ម្ចាស់​ទំព័រ​នេះ ក៏​មិន​រស់នៅ​ស្រុក​ខ្មែរ​ដែរ​។ ដូច្នេះ​វា​ហួស​ពី​សមត្ថកិច្ច​របស់​ក្រសួង ក្នុង​ការ​ចាត់វិធានការ ។ យ៉ាងណា​ក៏​ដោយ លោក ខៀវ សុភ័គ អះអាង​ថា ក្រសួង​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​ចាត់ការ​ចំពោះ​រាល់​ការ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ ។ សូម​រំឭក​ជូន​ថា កាលពី​ខែមីនា​ដើមឆ្នាំ​២០១៧ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា ជា​រឿយ​ៗ តែងតែ​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ និង​លើក​ត​ម្កើ​ក​គណបក្ស​ប្រជាជន​កម្ពុជា​។ កាល​ណោះ សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ច្រានចោល ការ​ប្រើប្រាស់​ឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា វាយប្រហារ​ប្រមាថ ទៅ​លើ​ព្រះមហាក្សត្រ​កម្ពុជា ។ ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា​នេះ សមាគម​សហព័ន្ធ​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បដិសេធ​ថា ទំព័រ​ហ្វេ​ស​ប៊ុ​ក​នោះ មិនមែន​ជា​របស់​ខ្លួន​ឡើយ ដោយ​ថា សមាគម​នេះ​មិន​ដែល​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ណាមួយ​ឡើយ ។ មតិ​រិះគន់​ប្រតិកម្ម​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បានឃើញ​សារ​នេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ ចាត់វិធានការ​ចំពោះ​សមាគម​នេះ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​អះអាង​ប្រាប់​វិទ្យុ​ខាងលើថា សមាគម​នេះ គ្មាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ទេ ៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ