ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

ក្រសួងមហាផ្ទៃសម្រេចបិទអង្គការ សហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ក្រោយប្រធានអង្គការនេះអំពាវនាវឱ្យពលរដ្ឋធ្វើបាតុកម្មការពារបក្សសង្រ្គោះជាតិ

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពរបស់អង្គការ សហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា បន្ទាប់ពីប្រធានអង្គការនេះ បានប្រកាសអំពាវនាវដល់សមាជិក សមាជិក ព្រះសង្ឃ និងពលរដ្ឋខ្មែរទូទាំងប្រទេស ធ្វើបាតុកម្មប្រឆាំងនឹងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិ ។ នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៅប្រធានអង្គការនេះថា បានធ្វើការងារ បំពានទៅនឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រង់មាត្រា ២៤ និងអនុវត្តបំពានមាត្រា ៦ នៃលក្ខន្តិកៈអង្គការដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ព្រមទាំងមិនបានបំពេញលក្ខខណ្ឌ តម្រូវតាមការកំណត់ដោយបទប្បញ្ញត្តមាត្រា១០ និងមាត្រា ២៥ នៃច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលក្រសួងមហាផ្ទៃកំណត់ឱសានវាទអោយត្រឹមថ្ងៃទី៣១ កញ្ញា ឆ្នាំ២០១៧ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ការសម្រេចបិទដោយក្រសួងមហាផ្ទៃនេះ គេសង្កេតឃើញថា បានធ្វើឡើង ក្រោយពេល លោក ឡេង សេងហុង ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានចេញលិខិតមួយជាផ្លូវការ អំពាវនាវទៅដល់សមាជិកសមាជិការបស់ខ្លួននៅទូទាំងប្រទេស និងអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងជាមួយនឹងការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិពីសំណាក់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ។ លើសពីនេះទៀត ពាក់ព័ន្ធនឹងអំពាវនាវអោយធ្វើបាតុកម្មនេះ លោក ឡេង សេងហុង ក៏ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតកោះហៅ ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅអគ្គស្នងការនគរបាលជាតិ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ជុំវិញករណី ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាថ៌ ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះ សង្ឃឯករាជ្យដែលផ្សាយចេញនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ