ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្ត្រី​បក្ស​ប្រឆាំង​ខែត្រ​ស្ទឹងត្រែង​ប្រតិកម្ម​នឹង​ព័ត៌មាន​ថា​ពួកគេ​ចុះចូល​បក្ស​កាន់អំណាច

From RFA ចៅ​សង្កាត់​រង​ទី២ សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រតិកម្ម​ចំពោះ​ការ​លួច​គណនេយ្យ​ហ្វេសប៊ុក (Facebook) ដោយ​ជន អនាមិក មក​ផ្សព្វផ្សាយ​ថា លោក និង​សមាជិក​ក្រុមប្រឹក្សា​ប្រឹក្សា​សង្កាត់​៣ រួប​ទៀត ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ខណៈ​ដែល​លោក​ហ៊ុន សែន ទូង​ស្គរ​ឲ្យ​មេឃុំ​-​ចៅសង្កាត់​គណបក្ស​សង្គ្រោះជាតិ​ចុះចូល​នឹង​ខ្លួន បើ​ចង់​រក្សា​ដំណែង​ក្រោយ​គណបក្សប្រឆាំង​ត្រូវ​រំលាយ។ ចៅ​សង្កាត់​រង​ទី២ នៃ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង មកពី​ប្រឆាំង​ប្រកាស​មិន​ទទួលខុសត្រូវ ការ​លួច​ហ្វេសប៊ុក​របសលោក​ឈ្មោះ​ភាសា​អង់គ្លេស​ថា តុ ស៊ីសាបុត្រ (To SySaboth) ដែល​បាន​បង្ហោះ​ថា ចៅ​សង្កាត់​រង​ទី២ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​នៃ​គណបក្ស​សង្គ្រោះជាតិ នឹង​សុំ​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ចៅ​សង្កាត់​រង​ទី ២ នៃ​សង្កាត់​ស្ទឹងត្រែង លោក តុ ស៊ីសាបុត្រ ឲ្យ​ដឹង​នៅ​ថ្ងៃទី២៤ ថា គណនេយ្យ​ហ្វេសប៊ុក​របស់​លោក ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញា​បង្ហោះ ជា​សាធារណៈ​កាលពី​ល្ងាច​ថ្ងៃ​ទី២៣ តុលា ហើយ​លោក បាន​រាយការណ៍​រឿង​នេះ​ទៅ​សមត្ថកិច្ច​រួចហើយ ដើម្បី​បញ្ជាក់​ថា លោក​នឹង​មិន​ទទួលខុសត្រូវ​រាល់​ការ​បង្ហោះ​សារហ្វេសហ៊ុក​នោះ​ទេ។ លោក​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ចេតនា​ចង់​បំបែក​សំឡេងឆ្នោត​របស់​បក្ស​សង្គ្រោះជាតិ ក្នុង​បំណង​ដើម្បី​ឲ្យ​ពលរដ្ឋ ជា​ម្ចាស់​ឆ្នោត​ដក​សេចក្តី​ទុកចិត្ត​ពី​លោក ស្រប​ពេល​ដែល​លោក​ហ៊ុន សែន ទូង​ស្គរ​ឲ្យ​មេឃុំ​-​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​នឹង​ខ្លួន បើ​ចង់​រក្សា​ដំណែង​ក្រោយ​គណបក្សប្រឆាំង​ត្រូវ​រំលាយ៖ «ដោយសារតែ​ជន​អនាមិក​លួច​របស់​ខ្ញុំ ប្រើ​គេ​ប្លុក​របស់ខ្ញុំ​ចោល។ ខ្ញុំ​នៅតែ​បន្ត​ការងារ​ខ្ញុំ​ដដែរ ខ្ញុំ​មិន​អាច​ចុះចូល​បានទេ ទោះបីជា​ខ្ញុំ​អស់​តួនាទី តំណែង​ពី​បក្ស​សង្គ្រោះជាតិ​ក៏ដោយ ខ្ញុំ​នៅតែ​គាំទ្រ​បក្ស​សង្គ្រោះជាតិ​ជានិច្ច ដើម្បី​នាំ​ការ​ផ្លាស់ប្ដូរ​ដោយ​ឆន្ទៈ​ពលរដ្ឋ»។ កាលពី​រសៀល​ថ្ងៃទី២៣ តុលា ហ្វេសប៊ុក​ឈ្មោះ តុ ស៊ីសាបុត្រ (To SySaboth) បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​សរសេរ​ថា ខ្ញុំបាទ តុ ស៊ីសាបុត្រ ជា​ចៅ​សង្កាត់​រង​ទី២ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​ស្ទឹងត្រែង សុំ​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​សូម​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​ចាប់​ពី​ពេលនេះ​តទៅ។ សារ​បង្ហោះ​នោះ​អម​ដោយ​រូបថត​មួយ​សន្លឹក​មាន​រូប​ចៅ សង្កាត់​រង​ទី២ និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងត្រែង​ពាក់​ឯកសណ្ឋាន​មន្ត្រីរាជការ។ កាលពី​ថ្ងៃ​ទី​២២ តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​ទទួល​យក​មន្ត្រី​បក្ស​ប្រឆាំង​នៅ​គ្រប់​ឃុំ​-​សង្កាត់​ទាំងអស់​នេះ ជា​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ដែល​លោក​ធ្លាប់​ធ្វើ​ជាមួយ​ខ្មែរក្រហម។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ទទូច​ឲ្យ​សមាជិក​គណបក្ស​លោក​កុំ​អន់ចិត្ត​ឡើយ។ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ពន្យល់​ថា ការ​លួច​គណនេយ្យ​ហ្វេសប៊ុក​របស់​គេ រួច​បង្ហោះ​សារ​សាធារណៈ​ដើម្បី​មូល​បង្កាច់​បុគ្គល​ណា​ម្នាក់ គឺជា​ទង្វើ​ខុសច្បាប់ ហេតុនេះ​សាមីខ្លួន​មាន​សិទ្ធិ​ប្ដឹង​រឿង​នេះ​ទៅ​សមត្ថកិច្ច ឲ្យ​មក​ទទួលខុសត្រូវ។ តែ​យ៉ាងណា​លោក ហាក់​ពុំ​មាន​ជំនឿ​លើ​សំណុំ​រឿង​នេះ​ថា សមត្ថកិច្ច​នឹង​ស្វែងរក​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ឲ្យ​មក​ទទួលខុសត្រូវ ដោយសារ​ពាក្យ​បណ្ដឹង​របស់​មន្ត្រី​បក្ស​ជំទាស់​កន្លងមក​សមត្ថកិច្ច​ហាក់​មានការ​រើសអើង៖ «សរសេរ​អី​ផ្ដេសផ្ដាស​លើ អាខោន (គណនី) យើង​ឃើញ​អាជ្ញាធរ ដួច​ជា​តុលាការ​ចាត់ចែង​បាន​រហ័ស​មែនទែន ពាក់ព័ន្ធ​ទៅ​ហ្នឹង កិត្តិយស​របស់​សម្ដេច ឬ​បុគ្គល​ធំៗ ដែល​មាន​អំណាច​មួយ​ចំនួន​ហ្នឹង។ យើង​ចង់​ឲ្យ​ករណី​នេះ​ដែរ​ពលរដ្ឋ​មិន​សិទ្ធិ​ឲ្យ​អាជ្ញាធរ ឬ​ព្រះរាជអាជ្ញា​រក​យុត្តិធម៌​ដូចគ្នា»។ សង្កាត់​ស្ទឹងត្រែង មាន ១១អាសនៈ និង​មាន​គណបក្ស​នយោបាយ​ចំនួន ៣ ចូលរួម​ប្រកួត​ប្រជែង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង គណបក្ស​ហ៊្វុនស៊ិនប៉ិច។ លទ្ធផល​ផ្លូវការ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន ៧ អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល ៤អាសនៈ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤