ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ចុ​ង​ក្រោយ​​ក​ម្ពុ​ជា​នៅ​តែពឹ​ង​អា​មេ​រិក​អោ​យ​ជួ​យប​​ញ្ជា​ទិ​ញ​ទំនិ​ញ​ពី​​ក​ម្ពុជា​ ​ទោះ​រ​ដ្ឋា​ភិ​បាល​​ប្រឹ​ង​វា​យ​ប្រហា​រ​អា​មេ​រិក​​​​

ទោះបីជារដ្ឋាភិបាលកម្ពុជា ទាំងមន្រ្តីថ្នាក់ក្រោម និងមន្រ្តីថ្នាក់កំពូលនៃរដ្ឋាភិបាលមួយនេះ បានព្យា យាមរិះគន់ និងវាយ ប្រហារសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយចុះ ប៉ុន្តែកម្ពុជានៅតែមិនអាចខ្វះអាមេ រិកដើម្បីសហការលើវិស័យការងារ ដដែល ។ កម្ពុជានៅតែត្រូវការសហរដ្ឋអាមេរិក ដើម្បីពឹងពាក់ដល់មហាអំណាចមួយនេះ អោយជួយបញ្ជាទិញ ទំនិញកម្ពុជា ដើម្បី សម្រួលដល់ទីផ្សារកម្ពុជាដែលត្រូវនាំចេញ។ នៅក្នុងជំនួបប្រជុំរវាងរដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង និងលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ កម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើ វិស័យការងារ កាលពីថ្ងៃទី៦ តុលា ម្សិលមិញនេះ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានសន្យាបន្តបញ្ជាទិញទំនិញពី កម្ពុជាដដែល ខណៈបញ្ហានេះ ក៏ជាក្ដីបារម្ភមួយសម្រាប់កម្ពុជា ។ ក្នុងការជួបពិភាក្សានេះឯកអគ្គរដ្ឋទូតទាំង២រូប បានសាទរដល់កម្ពុជា ដែលទើបសម្រេចបានប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០១៨ ចំនួន ១៧០ដុល្លារ ប្រកបដោយរលូន និងកុងសង់ស៊ីសគ្នាពីគ្រប់ញភាគីនាឆ្នាំនេះ។ តំណាងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបទាំងពីររូបនេះបានលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរព លក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឱ្យ បានលឿន និងមានតម្លាភាព។ ជាងនេះទៀតពួកគេបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការ គោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សារ របស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។ ជាការឆ្លើយតប លោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់ប្រទេសទាំង២ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ លក្ខខណ្ឌការងារនៅកម្ពុជា ព្រមទាំងធានាថា កម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការ ងារ ដោយបន្តសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងទៀតដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ