ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អាមេរិកទាមទារអោយរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា

រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេសបានប្រកាសទាមទារអោយរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដោះលែងលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិអោយមានសេរីភាពឡើងវិញ ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិកដែលធ្វើឡើងកាលពីថ្ងៃទី១៦ តុលា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងការបរទេសអាមេរិកលើកឡើងថា ការចាប់ខ្លួនលើមេដឹកនាំកំពូលរបស់គណបក្សប្រឆាំង លោក កឹម សុខា យកទៅឃុំខ្លួននៅមុនការបោះឆ្នោតជាតិជិតចូលមកដល់នេះ គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់ដំណើរការបោះឆ្នោតសកលនៅឆ្នាំ ២០១៨ ក្រោយនេះ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានអំពាវនាវបែបសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងដោះលែងលោក កឹម សុខា ដើម្បីអាចអោយដឹកនាំគណបក្សសង្រ្គោះជាតិចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ជាពិសេសគឺដើម្បីអោយការបោះឆ្នោត នេះអាចទទួលយកបានពីសហគមន៍ជាតិ និងអន្តរជាតិ ។ ក្រសួងការបរទេសក៏បានប្រាប់កម្ពុជាដែរថា ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យនិងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ អាមេរិកប្រាប់កម្ពុជាបន្តថា ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។ អាមេរិកបានជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសក្ដែងៗថា រដ្ឋាភិបាលរបស់លោកអាចធ្វើការងារអស់នេះបាន ហើយក៏ពុំចាំបាច់អោយបរទេសចូលមកលូកលាន់កិច្ចការងាររបស់កម្ពុជានោះដែរ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៨ តុលា ម្សិលមិញនេះ ក្នុងកម្មវិធីជួបជុំជាមួយនឹងកម្មករ កម្មការិនី បានថ្លែងអះអាងថា ការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយសារតែបានប្រព្រឹត្តអំពើក្បត់ជាតិតែប៉ុណ្ណោះ ។ លើសពីនេះទៀតលោកបញ្ជាក់ថា រដ្ឋាភិបាល របស់លោកក៏នឹងមិនងាយលើកលែងអោយដឹងចំពោះបុគ្គលរូបនេះ និងបក្សពួកជាច្រើនទៀតដែល បានជាប់ពាក់ព័ន្ធនឹងផែនការទាំងនេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ