ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ឈ្មួញឈើជនជាតិវៀតណាម ក្រោយចេញពីពន្ធនាគារបន្ដរកស៊ីឈើ យ

ក្រោយចេញពន្ធនាគារនៅខេត្តកំពង់ធំមិនបានប៉ុន្មានផងនោះ ឈ្នួញឈើឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយម៉ាយ ជនជាតិវៀតណាម ដែលល្បីល្បាញនៅតំបន់អន្លង់វែង ​ខេត្តឧត្តរមានជ័យ បានបន្ដសកម្មភាពរកស៊ីដឹកឈើក្រញូងយ៉ាងគឃ្លើនបន្ថែមទៀត ប៉ុន្ដែនៅយប់ទាបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧​នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង តាមបង្ក្រាបបានឈើក្រញូងមួយរថយន្ដ Luxes ខណៈដែល២គ្រឿងទៀត បើករត់គេចបាត់ស្រមោល។ មន្ដ្រីរដ្ឋបាលព្រៃឈើ បានលួចបង្ហើបថា ម្ចាស់ឈើជាឈ្នូលដែលល្បី​ឈ្មោះ ឃ្វៀង ធីម៉ាយ ហើយប្រតិបត្តិនៅយប់មិញនេះ ត្រូវបានធ្វើឡើងនៅចំណុចភូមិព្រៃពិស ឃុំជ្រែស ស្រុកកំពង់ត្រឡាច ដោយចាប់បានរថយន្ដមួយគ្រឿង ម៉ាក Luxes ពាក់ស្លាកលេខភ្នំពេញ2Q-5747 ដោយមានកម្លាំងរដ្ឋបាលព្រៃឈើខណ្ឌ សហការជាមួយកម្លាំងផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច ហើយក្នុងនោះដកហូតបាន ឈើក្រញូងចំនួន១៥២ដុំ។ បើតាមមន្ដ្រីមូលដ្ឋាន រថយន្ដរបស់ឈ្នួញឈើល្បីមួយនេះ ចេញពីមកពីស្រុកអន្លង់វែង បន្តទៅទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលមកខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ បម្រុងឆ្ពោះទៅខេត្តស្វាយរៀង នាំចេញទៅលក់នៅប្រទេសវៀតណាម ដែលរថយន្ដនោះមានចំនួន៣គ្រឿង ប៉ុន្ដែមកដល់ចំណុចខាងលើ កម្លាំងសមត្ថកិច្ចចម្រុះដេញចាប់បានមួយគ្រឿង ខណៈ២គ្រឿងផ្សេងទៀតបានរត់គេចខ្លួនបាត់។ ក្រោយបង្ក្រាបបានឈើដែលមាននៅក្នុងរថយន្ដនោះ ត្រូវបានរក្សាទុកនៅរដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដោយឡែករថយន្ដត្រូវបានបញ្ជូនការិយាល័យរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់។ សូមរំលឹកថា ក្លោងជួញដូរឈើជនជាតិវៀតណាមដ៏ល្បីឈ្មោះ នៅតាមខេត្តជាប់ព្រំដែនឈ្មោះ ឃ្វៀង ធីម៉ាយ ហៅយាយម៉ាយ ​រួមជាមួយតៃកុងឡានម្នាក់ ត្រូវបានតុលាការខេត្តកំពង់ធំ បង្ក្រាបបាននាពេលកន្លងទៅហើយបាន​សម្រេចឃុំខ្លួន​ ពាក់ព័ន្ធបទល្មើសព្រៃឈើ ពីបទប្រើប្រាស់រថយន្ដអត់ពន្ធ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ។ ប៉ុន្ដែក្រោយជាប់ពន្ធនាគារបានប៉ុន្មានខែនោះ ឈ្នូញឈើល្បីល្បាញមួយនេះ បានចេញពីពន្ធនាគារវិញ ហើយក៏នៅតែបន្ដរកស៊ីរបរខុសច្បាប់ដដែល រួចក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានរថយន្ដមួយគ្រឿងនៅយប់មិញនេះ។ បើតាមសមត្ថកិច្ចខ្លះ យាយម៉ាយ គឺជនជាប់ពាក់ព័ន្ធ និងបទល្មើសព្រៃឈើយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនធំ ប្រឈមការបាញ់ សម្លាប់ពីទាហានថៃ ខណៈក្រុមយាយម៉ាយ ចំណាយលុយកេណ្ឌប្រមូលពួកគាត់ឡើងភ្នំចូលកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ ហើយយាយម៉ាយចំណាយ លុយបង់ឲ្យសមត្ថកិច្ច អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ រហូតដល់បុគ្គលនេះបញ្ចេញសកម្មភាព រកស៊ីឈើគ្រញូង ជាចំហលើទឹកដីខេត្តឧត្តរមានជ័យតែម្តង៕ source from fresh news

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ