ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក ហ៊ុន សែន គម្រាមលោក សម រង្ស៊ី ថា ប្រយ័ត្នស្លាប់បើចង់លេងជាមួយ ហ៊ុន សែន

អត្ថបទព័ត៌មានមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យដែលផ្សាយចេញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នេះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដាំផ្ញើទៅបុគ្គលដែលលោកបានចាត់ទុកថា ជាក្រុមក្បត់ជាតិនោះ អោយនៅអោយស្ងៀមកុំចង់មកលោតជាមួយនឹងរូបលោកអោយសោះ ។ លោកនាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា លោកមានកងកម្លាំងប្រដាប់អាវុធគ្រប់គ្រាន់នឹងអាចកម្ចាត់រាល់បុគ្គលដែលក្បត់ជាតិទាំងនោះបាន ពោលគឺមិនចាំបាច់អោយនៅបន្តធ្វើការងាក្បត់ជាមួយនឹងប្រ ទេសជាតិរបស់ខ្លួនសោះឡើយ ។ លោកក៏បានផ្ដាំផ្ញើផងដែរទៅអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ថា មិនបាច់ចង់ហក់លោតជាមួយនឹងរូបលោកនោះទេ បើមិនចង់ស្លាប់នោះ ។ ប៉ុន្តែ បើពិតជាចង់លោតជាមួយនឹងលោកមែននោះ គួរណាតែត្រៀមក្ដាមឈូសទុកអោយហើយចុះ ។ លោក ថ្លែងបែបនេះ ៖ « អ្នកមិនទាន់មានលទ្ធផលផ្ដួលរំលំ ហ៊ុន សែន តាមកម្លាំងយោធាទេ បើអ្នក ហ៊ានលោត អ្នកហ៊ានស្លាប់ ធ្វើក្ដាមឈូសទុកអោយហើយ បើអ្នកចង់លេង ។ ប៉ុន្តែបើអ្នកលេងមិនឈ្នះ ហ៊ុន សែន គឺអ្នកមានតែកន្លែងមួយគត់ គឺគុក ព្រោះគុកគេសម្រាប់ដាក់អាមនុស្សធ្វើខុស ហើយកាន់តែដាក់អោយធ្ងន់ធ្ងរទៀត សម្រាប់អាអ្នកក្បត់ជាតិ » ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីមួយកន្លែងកាលពីម្សិលមិញនេះ និងដើម្បីជាការឆ្លើយតបរបស់លោកទៅនឹងលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានបែកធ្លាយវិដេអូថ្មីមួយបង្ហោះដោយវេបសាយគាំទ្ររដ្ឋាភិបាល ។ ក្នុងវីដេអូដែល លោក ហ៊ុន សែន ប្រតិកម្មនោះ ដោយសារបានឃើញលោក សម រង្ស៊ី អំពាវនាវដល់កងម្លាំងប្រដាប់ អាវុធបង្វែរកាណុងកាំភ្លើងដាក់ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោមហេតុផលថា ដើម្បីបញ្ចប់ការដឹកនាំអំណាចតាមបែបផ្ដាច់ការនៅកម្ពុជា ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកមិនដែលខ្លាចលោក សម រង្ស៊ី សោះឡើយ ពីព្រោះថា លោកក៏មានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ទល់ដែរ ។ លោកថា រាល់ការចង់លេង ឬចង់សាក ជាមួយនឹងលោក លោកពិតជាអាចកំដរបាន ប៉ុន្តែដៃគូរដែលលេងជាមួយនឹងលោកនោះ ត្រូវតែត្រៀមខ្លួនគុក ឬក៏ត្រៀមក្ដាមឈូសទុកអោយហើយក៏ជាការល្អ ។ ថ្លែងនៅក្នុងពិធីដដែលនេះ លោកនាយករដ្ឋមន្រ្តីជាង៣ទស្សវត្តន៍រូបនេះក៏មិនភ្លេចរំលឹកឡើងវិញនោះទេ ចំពោះគម្រោងការរបស់លោក ដែលចង់កម្ចាត់ចោលមនុស្សមួយចំនួនដើម្បីផលប្រយោជន៍ ប្រជាពលរដ្ឋទូទាំងនគរ ។ លោកថា មនុស្សមួយចំនួនគួរនឹងអាចត្រូវកម្ចាត់ចោល ប្រសិនបើមនុស្ស ទាំងនោះបង្កអោយមានបញ្ហាអសន្តិសុខសង្គម និងប៉ះពាល់ដល់តម្លៃសន្តិភាពដែលក្រុមរបស់លោក បានចំណាពេលកសាងអស់រយៈពេលរាប់ឆ្នាំកន្លងមកនេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ