ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

កម្ពុជា​និង​វៀតណាម បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​ធំ នៅ​ខេត្ត​ព្រៃវែង

អត្ថបទមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុបារាំងអន្តរជាតិ សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ៖ លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​ថ្ងៃ​សៅរ៍​នេះ​ថា កម្ពុជា​និង​វៀតណាម បាន​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​ធំ​នៅ​ខេត្ត​ព្រៃវែងនិង​ដុងថាប់​ហើយ នា​ពេល​នេះ​។ ការ​គូស​បញ្ជាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស្រី ដឹក​នាំ​គណៈប្រតិភូ​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​បង្គោល​ព្រំដែន​នៅ​ខេត្ត​ព្រៃវែង និង​ដុងថាប់ កាល​ពី​ថ្ងៃ​ទី​១៩​តុលា​កន្លង​ទៅ​។ បង្គោល​ព្រំដែន​ធំ​នៅ​ខេត្ត​ព្រៃវែងនិងដុងថាប់ ត្រូវ​បាន​ភាគី​កម្ពុជានិង​វៀតណាម​ឯកភាព​គ្នា​បញ្ចប់​ការ​បោះ​បង្គោល​ទាំង​ស្រុង​ហើយ ចំណែក​ការ​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ខេត្ត​ព្រៃវែង សម្រេច​បាន​៧១​ភាគ​រយ​។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI តាម​ទូរសព្ទ នៅ​ថ្ងៃ​សៅរ៍​នេះ លោក​ស្រី កុយ ពិសី គូស​បញ្ជាក់​ថា ការងារ​ព្រំដែន​បន្ទាប់​ពី​នេះ​នៅក្នុង​ខេត្ត​ព្រៃវែង ភាគី​កម្ពុជា​និង​វៀតណាម នឹង​បន្ត​បោះបង្គោល​ព្រំដែន​បំពេញ​បន្ថែម​ឲ្យ​បាន​ចប់​រួចរាល់ នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​​នេះ បន្ទាប់​ពី​អូស​បន្លាយ​អស់​រយៈ​ពេល​១២​ឆ្នាំ​រួច​មក​​។ សូម​ជម្រាប​ជូន​ថា កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​១២៧០​គីឡូម៉ែត្រ អូស​កាត់​ខេត្ត​ចំនួន​៩​របស់​កម្ពុជា​ ដោយ​ត្រូវ​ការ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន​៣១៤​ទីតាំង​។ ក្នុង​នោះ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​និង​វៀតណាម សម្រេច​ការងារ​បោះ​បង្គោល​ព្រំដែនបាន ៨៤​ភាគរយ​ហើយ​។ នៅ​សល់​១៦​ភាគរយ​ទៀត លោក​ស្រី កុយ ពិសី បញ្ជាក់​ថា ភាគី​កម្ពុជា​និង​វៀតណាម​កំពុង​តែ​បន្ត​ការ​ដោះស្រាយ​។ បើ​តាម​អនុប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ខ្មែរ​រូប​នេះ ការ​បោះ​បង្គោល​​ព្រំដែន​ជាមួយ​វៀតណាម​មាន​បញ្ហា​ប្រឈម​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ការងារ​នេះដំណើរការ​យឺត​​​នៅ​តាម​ខេត្ត​ខ្លះ​ ខណៈ​ខេត្ត​ខ្លះ​ទៀត​បោះពួយ​លឿន​​ទៅ​មុខ​​។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី កុយ ពិសី សង្កត់​ធ្ងន់​ថា កម្ពុជា​និង​វៀតណាម​បាន​ប្ដេជ្ញា​ថា​នឹង​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ទាំង​អស់ ហើយ​ឈាន​ទៅ​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤