ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សហភាពអន្តរសភា តំណាងឱ្យ ១៧៣ ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន រឿងអនុម័តឱ្យកែប្រែច្បាប់បែកចែកអាសនៈបក្សប្រឆាំង

អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងទាងស្រុងចេញពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ៖ ប្រធានសហភាពអន្តរសភា ដែលតំណាងអោយសភាចំនួន១៧៣ សភា និង១៧៣ ប្រទេសនៅទូទាំ ងពិភពលោកបានប្រកាសជំហរមិនគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់ថ្មីរបស់រដ្ឋាភិបាលគណបក្ស កាន់អំណាចនៅកម្ពុជា ។ ប្រធានសហភាពអន្តរសភាលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ តុលា ម្សិលមិញនេះក្នុងនៅកិច្ចពិភាក្សា ក្នុងសន្និបាត ទី ១៣៧ នៃ IPU នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ថា ការធ្វើវិសោធនកម្មច្បាប់របស់គណបក្សកាន់អំណាចនៅ កម្ពុជាដែលបានបើកផ្លូវអោយមានការបែកចែកអាសនៈរបស់គណបក្សប្រឆាំងនៅក្នុងសភានេះ គឺ ជាអំពើមួយដែលខុសឆ្គងយ៉ាងខ្លាំង ។ ពួកគេបានបញ្ជាក់ថា ច្បាប់ដែលរដ្ឋាភិបាលកំពុងអនុម័តអោយធ្វើការកែប្រែនេះ គឺជាការសម្លាប់កម្ពុជា ពោលគឺមិនមែនជាការជួយកម្ពុជាអោយរួចផុតពីវិបត្តិទាំងឡាយបាននោះទេ ។ សមាជិករដ្ឋាភិបាលនៅកម្ពុជាកាលពីថ្ងៃទី១៦ តុលា កន្លងទៅ បានផ្ដើមយល់ព្រមអនុម័តច្បាប់ចំនួន៤ ដែលអាចជាការឈាននាំផ្លូវដល់ការបែកចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិក្នុងសភា ហើយយកអាសនៈ ទាំងនោះ ទៅចែកអោយគណបក្សនយោបាយដទៃផ្សេងទៀតចំនួ៥ ដើម្បីឡើងមកបំពេញតម្រូវការជំនួសគណបក្សសង្រ្គោះជាតិដែលជាគណបក្សមានសម្លេងពិតប្រាកដ ។ សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ វិសោធកម្មច្បាប់ថ្មីនេះកំពុងរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ប៉ុន្តែរដ្ឋាភិបាលនៃគណបក្ស ប្រជាជនហាក់ដូចជាមិនចាប់អារម្មណ៍ ។ លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជននោះថែមទាំងអះអាងថា មុនចាប់ផ្ដើមអនុម័តអោយកែប្រែច្បាប់នេះ រដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់ជាមួយនឹងសម្ពាធពីអន្តរជាតិ ។ ទោះជាយ៉ាងណាក៏ដោយ ប្រធាន សហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ព្រមានរដ្ឋាភិបាលលោក ហ៊ុន សែន មិនឲ្យរំលាយគណបក្សសង្គ្រោះជាតិ ហើយមិនឲ្យយកអសនៈទាំង ៥៥ របស់គណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សផ្សេងទៀត។ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី១៦ តុលា ក្រោយពេលបក្សប្រជា ជនបានអនុម័តអោយកែប្រែច្បាប់នេះ លោកក៏បានប្រកាសអំពាវនាវដល់សហគមន៍អន្តរជាតិជួយដល់កម្ពុជា នៅខណៈដែលស្ថានការណ៍នៅកម្ពុជាកំពុងមានភាពតានតឹងផ្នែកនយោបាយខ្លាំង ។ លោក សម រង្ស៊ី បានប្រកាសអំពាវនាវទៅកាន់តំណាងរាស្ត្រទាំងអស់ ក្នុងពិភពលោក ជួយការពារលក្ខណៈជាតំណាងរាស្ត្រពិតប្រាកដនៅប្រទេសកម្ពុជា ។ លោក សម រង្ស៊ី ដែលកំពុងតែនិរទេសខ្លួនរស់នៅឯក្រៅប្រទេសយល់ថា ប្រសិនណាបើគណបក្ស សង្រ្គោះជាតិអាចត្រូវបានគេរំលាយមែននោះ នឹងធ្វើឲ្យតំណាងរាស្ត្រជាប់ឆ្នោត ទាំង ៥៥ នាក់របស់គណបក្សនេះ បាត់បង់ជាស្វ័យប្រវត្ត និងជាសមូហភាព នូវអាណត្តិសភារបស់ខ្លួន ដែលបានមកពីការបោះឆ្នោតជាសកល ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ