ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក ហ៊ុន សែន ថា លោកមិនខ្វល់នឹងរឿងអាមេរិកបិទមិនអោយចូលប្រទេសនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងលើកឡើងថា លោកមិនខ្វល់នឹងការព្រមានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនោះទេ បើទោះបីជាសមាជិករដ្ឋាភិបាល ឬក៏សភាប្រទេសនេះព្រមានកម្ពុជាជារឿយៗក៏ដោយចុះ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា បើទោះបីជាសហរដ្ឋអាមេរិកដាក់រូបលោកចូលទៅក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតអោយរូបលោកបានចូលទៅទៅក្នុងប្រទេសនេះក៏ដោយចុះ ក៏រូបលោកមិនខ្វល់នោះដែរ ។ លោកលើកឡើងថា លោកមិនមានការងារចាំបាច់ណាមួយដែលត្រូវចេញចូលប្រទេសនេះទេ ប៉ុន្តែចំពោះមន្រ្តីណាផ្សេងៗទៀតដែលចាំបាច់ត្រូវចូលនោះ គឺជារឿងមួយ ដាច់ដោយឡែកផ្សេង ។ នេះបើយោងតាមលោក ផៃ ស៊ីផាន ដែលបានដកស្រង់សម្ដីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មកចុះផ្សាយ ។ លោក ហ៊ុន សែន អោយដឹងបែបនេះ ៖ « ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ »។ ការថ្លែងលើកឡើងនេះ ក្រោយពេលដែលមានការព្រមានពីសមាជិកសភារបស់រដ្ឋអាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតី មួយរូប បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យបានជាប្រញាប់ បើមិនដូច្នេះទេ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលអាមេរិក។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ​ដែលផ្សាយចេញនៅរសៀលថ្ងៃទី២៧​ខែតុលា ឆ្នាំ២០១៧ នេះ ។ ការព្រមានដាក់ឱសានវាទនេះ ធ្វើឡើងតាមរយៈសារលិខិតមួយច្បាប់ របស់សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈលោក ថិត គ្រូស (Ted Cruz) ដែលផ្ញើជូនទៅអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិកលោក ជុំ ប៊ុនរ៉ុង។ នៅក្នុងសារលិខិតចុះថ្ងៃទី២៣ ខែតុលា លោក ថិត គ្រូស ទុកពេលឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ដើម្បីដោះលែងលោក កឹម សុខា។ លោក ថិត គ្រូស ដែលមានដើមកំណើតកាណាដា ព្រមានបន្ថែមថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក និងកម្ពុជានាពេលកន្លងមកប្រព្រឹត្តទៅបាន ក៏ដោយសារឈរលើស្មារតី នៃលទ្ធិប្រជាធិបេតយ្យ សេរី និងការបោះឆ្នោតដែលគួរឲ្យជឿទុកចិត្តមួយបាន។ ប៉ុន្តែការណ៍ដែលរដ្ឋាភិបាលកម្ពុជា បិទក្រុមឯករាជ្យ ដែលឃ្លាំមើលស្ថានការណ៍បោះឆ្នោត បិទអង្គការសិទ្ធិមនុស្ស បិទស្ថានីយវិទ្យុជាច្រើន និងចាប់លោក កឹម សុខា ដាក់ពន្ធនាគារដូច្នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែ កំពុងតែបំផ្លាញទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ លោក ហ៊ុន សែន កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ។ លោក ថិត គ្រូស បញ្ជាក់បន្ថែមថា ប្រសិនបើលោក ហ៊ុន សែន មិនដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ លោកនឹងសមាជិកសភាអាមេរិកដទៃទៀត នៅក្នុងរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងចាត់វិធានការដាក់ទណ្ឌកម្មមន្ត្រីមួយចំនួន ក្នុងជួររដ្ឋាភិបាលកម្ពុជា ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទុកបុកម្នេញសំឡេងប្រឆាំងនេះ ដោយហាមឃាត់ មិនឲ្យធ្វើដំណើរមកកាន់ទឹកដីសហរដ្ឋអាមេរិកបាន។ ឆ្លើយតបទៅនឹងការព្រមាននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកមិនខ្វល់នោះទេ ទោះរងសម្ពាធពីណាក៏ដោយ ។ លើសពីនេះទៀតលោកថែមទាំងប្រកាសមិនអនុញ្ញាតអោយបរទេសចូល មកជ្រៀតជ្រែកកិច្ចការងាររបស់កម្ពុជាបានជាដាច់ខាត ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ​ដែលផ្សាយចេញនៅរសៀលថ្ងៃទី២៧​ខែតុលា ឆ្នាំ២០១៧ នេះ ។

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ