ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​ស្នើ​ព្រះមហាក្សត្រ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ

from RFA ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ នឹង​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះស្រាយ​វិបត្តិ​នយោបាយ​ពី​ព្រះមហាក្សត្រ នៅ​ពេល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​រៀបចំ​គ្រោង​រំលាយ​ចោល និង​យក​អាសនៈ​សភា។ អ្នកវិភាគ​នយោបាយ​គាំទ្រ​យន្តការ​ដោះស្រាយ​វិបត្តិ​នយោបាយ តាមរយៈ​ការ សុំ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ព្រោះ​រដ្ឋធម្មនុញ្ញ​ជា ច្បាប់​កំពូល​របស់​ជាតិ ចែង​យ៉ាង​ច្បាស់​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​ក្នុង​ការ​សម្របសម្រួល​នយោបាយ ហើយ​ទ្រង់​គង់​ជា​ម្លប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ គ្រោង​នឹង​ដាក់​លិខិត​ថ្វាយ និង​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី ផ្ទាល់​តែម្ដង ដើម្បី​ស្នើសុំ​ព្រះអង្គ​គង់​ជា​អាជ្ញាកណ្ដាល​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ។សមាជិក​សភា និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ម៉ៅ មុនីវណ្ណ ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ ថា ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សុន ឆ័យ ជា​អ្នក​រៀបចំ​លិខិត ប៉ុន្តែ​ដោយសារ​លោក សុន ឆ័យ កំពុង​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ដូច្នេះ​លោក​ថា នៅ​ពេល​លោក សុន ឆ័យ វិលត្រឡប់​មកវិញ ទើប​ក្រុម​តំណាងរាស្ត្រ​រៀបចំ​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍ . លោកថ្លែងបែបនេះ ៖ «បើ​តាម​ខ្ញុំ​ជជែក​គ្នា​កាល​ពី​ឯកឧត្ដម សុន ឆ័យ នៅ​ថា​យើង​នឹង​ធ្វើ​លិខិត​សុំ​គាល់​ព្រះមហាក្សត្រ ហើយ​យើង​ធ្វើ​លិខិត​ទៅ​សុំ​ឲ្យ​ព្រះមហាក្សត្រ​ជួយ​ព្រះរាជ​អន្តរាគមន៍​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ទ្រង់​ជា​អាជ្ញាកណ្ដាល​ដើម្បី​ផ្សះផ្សា​រឿង​ហ្នឹង»។ លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​ទៀត​ថា បើ​គ្មាន​ការប្រែប្រួល​ពីរ​បី​ថ្ងៃ​ទៀត លោក សុន ឆ័យ នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ជាង ២០​រូប ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស នឹង​ចុះហត្ថលេខា​លើ​លិខិត​នោះ​ដើម្បី​បញ្ជូន​ទៅ​ព្រះមហាក្សត្រ។ ការ​បង្ហាញ​ជំហរ​សុំ​កិច្ច​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ នៅ​ពេល​សហគមន៍​អន្តរជាតិ​កំពុង​ព្រមាន​កម្ពុជា​ពី​ការ​ផ្ដាច់​ជំនួយ និង​ទំនាក់ទំនង​ការទូត។ អ្នកនយោបាយ​ជើងចាស់ ព្រឹទ្ធាចារ្យ លោក លឺ ឡាយស្រេង បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​យក​កៅអី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​គណបក្ស​ផ្សេងទៀត ក្រោយ​ការ​រំលាយ​បក្ស​នោះ នឹងបង្ក​បញ្ហា​លំបាក​ដល់​ព្រះមហាក្សត្រ៖​ «ស៊ីញេ​ទៅ​ប៉ះ​មនសិការ​ម្ចាស់​ឆ្នោត អន្តរជាតិ​គេ​ទិតៀន មិន​ស៊ីញេ​ទៅ​ក្រែង​មិន​កើត បើ​ចង់​យាង​ទៅ​ក្រៅ ទើប​យាង​មក​ថ្មីៗ យាង​ទៅ​អី​ទៀត ពិបាក​ដែរ​ព្រះអង្គ​សព្វ​ថ្ងៃ​ហ្នឹង។ អ៊ីចឹង​បាន​ថា​មិនមែន​ធ្វើ​បាប​តែ​ប្រជារាស្ត្រ​ធម្មតា​ទេ​សូម្បី​តែ​ស្ដេច​ក៏​ពិបាក​ដែរ​ទ្រង់​ផ្ទំ​មិន​លក់​ទេ»។ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានទេ​ថ្ងៃ​ទី​២១ ខែ​តុលា ជំវិញ​ការ​សុំ​អន្តរាគមន៍​របស់​គណបក្ស​ប្រឆាំង​ទៅ​អង្គ​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​។ ប៉ុន្តែ ជារឿយៗ​លោក​ហ៊ុន សែន តែង​អះអាង​ថា ប្រទេស​កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ ហើយក៏​គ្មាន​អ្នក​ទោស​នយោបាយ​ដែរ មាន​តែ​អ្នកនយោបាយ​ជាប់ទោស។ អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ដល់​ពេល​ដែល​ព្រះមហាក្សត្រ ត្រូវ​សម្រេច​ព្រះទ័យ​ដោះស្រាយ​វិបត្តិ​នយោបាយ​ហើយ។ លោក​ថា ព្រះអង្គ​មាន​បុព្វសិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្របសម្រួល​នយោបាយ៖ «ដូច្នេះ​ជា​ស្ដេច​ត្រូវ​ទទួល​ខុសត្រូវ​ហើយ​ប្រឈម​នឹង​បញ្ហា​ហ្នឹង ហើយ​ដោះស្រាយ​បញ្ហា​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​ទៀត»។ រដ្ឋធម្មនុញ្ញ មាត្រា​៩ ចែងថា ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាច​សាធារណៈ ឲ្យ​មាន​ភាព​ទៀងទាត់។ មាត្រា​៨ ចែងថា ព្រះមហាក្សត្រ ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ។ ព្រះ​អង្គជា អ្នកធានា​ឯករាជ្យ​ជាតិ អធិបតេយ្យ និង​បូរណភាព​ទឹកដី ធានា​ការ​គោរព​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ