ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ផ្លូវលំបាកពេក លោកគ្រូម្នាក់ដាច់ចិត្តលើកដៃសំពះសុំ ហ៊ុន សែន

គ្រូបង្រៀន​សាលា​បឋម​សិក្សា​កក់​ក​ន្ថ​ង ស្ថិត​នៅ​ឃុំ​ស្រយង់ ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ បាន​លើកដៃ​ទាំង​ទ្វេ​សំពះ​បងប្អូន​ប្រិ​យ​មិត្ត​ពី​ចម្ងាយ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក សូម​មេត្តា​ជួយ​ដល់​កូនសិស្ស​ក្មេង​ៗ​ដែល​ត្រូវការ​ចំណេះវិជ្ជា ហើយ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះតែ​ផ្លូវ​ធ្វើ​ដំណើរ​បែក​ភក់ និង​សាលា​ចាស់​ទ្រុឌទ្រោម​ប្រៀប​ដូច​រោង​មួយ​ប៉ុណ្ណោះ​។ លោកគ្រូ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រិ​យ​មិត្ត បើ​មិន​បាន​ជួយ​អ្វី សុំ​គ្រាន់តែ​ជួយ​ចែករំលែក​បន្ត​ក៏​បាន​។ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រឡាញ់​ខ្មែរ​។ នេះ​បើ​យោង​តាម​រូបភាព វី​ដេ​អូ និង​ខ្លឹមសារ​ដែល​បង្ហោះ​ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ នួន អេ​ឡិច​។ លោកគ្រូ​ដែល​ជា​ម្ចាស់​គណនី​ខាងលើ បាន​បង្ហោះ​ខ្លឹមសារ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ត​លា ឆ្នាំ​២០១៧ រៀបរាប់​ពី​យ៉ាង​ដូច្នេះ​ថា «​បើ​មិន​បាន​ជួយ​អ្វី ពួក​យើង​សុំ​អង្វរ​សំពះ​ពី​ចម្ងាយ ត្រឹម​ចុច ស៊ែរ ចែករំលែក​ក៏​បាន ដូច​ជួយ​ក្មេង​ៗ​បាន​សិក្សា​រៀនសូត្រ​ដែរ យើង​ខ្មែរ​ដូច​គ្នា​ទេ តែ​វាសនា​ខុស​គ្នា 🙏🙏🙏😩 យល់​ពី​អារម្មណ៍​នេះ​ទេ?មាន​តែ​អ្នក​ដែល​ធ្លាប់​រស់នៅ កន្លែង​បែប​នេះ​ទេ ទើប​យល់​ពី​អារម្មណ៍​នេះ សម័យនេះ​ទៅ​ហើយ ប្រហែលជា​គ្មាន​អ្នក​ជឿ​ទេ​ថា នឹង​មាន​ផ្លូវ​បែប​នេះ​ទៀត . ពួក​យើង​ជា​គ្រូបង្រៀន ពិតជា​មានការ​ព្រួយ​បារ​ម្ម​ណ៍​ណាស់ ដល់​ក្មេង​តូច​ៗ ដែល​ពួក​គេ​កំពង់​តែ​ត្រូវការ​ចំណេះដឹង តែបើ​ផ្លូវ​លំបាក​បែប​នេះ តើ​យើង​ត្រូវ​តស៊ូ​បែប​ណា ? 😩 សាលារៀន​បែប​នេះ ក្មេង​ៗ​នឹង​ក្តៅ​ខ្លាំង​ជាក់​ជា​មិន​ខាន​ឡើយ ពេល​កំពុង​រៀន 😩😩​។ ខ្ញុំបាទ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក នួន អេ​ឡិច​ស្តា ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា «​កក់​ក​ន្ថ​ង​» ស្ថិត​នៅ​ក្នុង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ (​ឆ្ងាយ​ពី​ប្រាសាទ​កោះ​កេរ​ប្រហែល 10km) សូម​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សប្បុរសជន មេត្តា​ជួយ​ធ្វើ​ផ្លូវ​និង​ស្ពាន ដល់​យើងខ្ញុំ​ផង ឬ​ក៏​ចូលរួម​ទិញ​ដី​ចាក់​ធ្វើ​ផ្លូវ​ក៏​បាន 1​ឡាន 17,000​រៀល​ទេ និង​ជួយ​ទិញ​នូវ​សម្ភារ​សិក្សា​ដល់​សិស្ស​ផង បើ​ពុក​ម៉ែ​បងប្អូន​ចង់​ជួយ សូម​ទាក់ទង​មក​លេខ​ខ្ញុំបាទ គ្រូបង្រៀន សាលា​កក់​ក​ន្ថ​ង 0966857060 | 0972988937 ថវិកា​ដែល​ពុក​ម៉ែ​បងប្អូន​ជួយ​ពួក​យើង ពួក​យើង​នឹង​ផូស​បង្ហោះ​អរគុណ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ​។ ខ្មែរ​ជួយ​ខ្មែរ​!! សូម​អរគុណ​!!»៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ