ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

អាមេរិកឆ្លើយតបកម្ពុជារឿងចោទគ្រាប់បែកគីមីឧស្ម័នធ្វើអោយប៉ះពាល់សុខភាពពលរដ្ឋនៅស្វាយរៀង អាមេរិកបង្ហាញការសោកស្ដាយដែលកម្ពុជាយកបញ្ហាមនុស្សធម៌មកធ្វើជារឿងនយោបាយ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីការយក ចេញនូវគ្រាប់បែកឧស្ម័នធ្វើអោយចេញទឹកភ្នែក នៅខេត្តស្វាយរៀង ។ តាមរយៈសេចក្ដីថ្លែងការណ៍នេះ សហរដ្ឋអាមេរិកលើកឡើងថា ថ្វីបើការប្រើឧស្ម័នធ្វើអោយចេញទឹកភ្នែក ជាញឹកញាប់ ជារឿងចំរូងចំរាស់ក្តី តែគេមានវិធីច្បាស់លាស់សំរាប់បំបាត់វា ហើយក៏គ្មានភស្តុតាងដែលថា វាបណ្តាលអោយមានបញ្ហាសុខភាពយូរអង្វែង ឬការកើតមកមិនគ្រប់លក្ខណៈដែរ។ អាមេរិកថា ពិតមែនហើយ បើសិនជាមានមែន នោះអាជ្ញាធរនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ មិនប្រើវាទេ។ សេចក្ដីថ្លែងការណ៍ឆ្លើយតបរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងសារព័ត៌មានគាំទ្ររដ្ឋាភិបាលបានប្រកាសជាបន្តបន្ទាប់ថា ដោយសារបញ្ហាគ្រាប់បែកគីមីនេះ បានបណ្ដា លអោយពលរដ្ឋនៅស្វាយរៀងជាច្រើនរងគ្រោះ និងមានបញ្ហាសុខភាព ។ លើសពីនេះទៀត រដ្ឋាភិ បាលកម្ពុជាថែមទាំងចោទអាមេរិកថា បានប្រងើយកន្តើយលើរឿងនេះថែមទៀតផង ។ សហរដ្ឋអាមេរិកជឿជាក់ថា អាជ្ញាធរកម្ពុជាមានសមត្ថភាព និងធនធានក្នុងការបំផ្លាញគ្រាប់បែកឧស្ម័នធ្វើអោយចេញទឹកភ្នែកបាន ដោយសុវត្ថិភាព និងយ៉ាងឆាប់រហ័ស។ មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានដឹងពីវត្តមាននៃគ្រាប់បែកបែបនេះ នៅខេត្តស្វាយរៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានទទួលការបង្រៀនជាលំអិតលើរឿងនេះ ចំនួន ២ លើក នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ពីអ្នកឯកទេសយោធាសហរដ្ឋអាមេរិក។ អាមេរិកបន្តថា ការបង្រៀននេះនាំទៅដល់លំហាត់អនុវត្តជាក់ស្តែង នៅខេត្តមណ្ឌលគីរី កាលពីខែឧសភា ឆ្នាំ ២០១៦ ដែលនៅពេលនោះ អ្នកដោះមីនកម្ពុជាបានធ្វើការដោះគ្រាប់ឧស្ម័នធ្វើអោយចេញទឹកភ្នែកទាំងនោះ។ ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានផ្តល់អោយកងយោធពលខេមរភូមិន្ទនូវបរិក្ខាមួយសំរាប់ពេញ សំរាប់ប្រើចាំបាច់នៅក្នុងប្រតិបត្តិការលុបបំបាត់គ្រាប់ធ្វើអោយចេញទឹកភ្នែក នៅនឹងកន្លែង។ ថ្វីបើបែបនេះក្ដី អាមេរិកក៏បង្ហាញការសោកស្តាយចំពោះការប្រឹងប្រែងជាបន្ត ក្នុងការយករឿងមនុស្សធម៌នេះធ្វើជារឿងនយោបាយ។ សហរដ្ឋអាមេរិកមានជំនឿថា ទាំងអស់គ្នាគួរធ្វើការរួមគ្នា ដើម្បីលុបបំបាត់កាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅកម្ពុជា និងនៅទូទាំងពិភពលោក។ អាមេរិកក៏បានប្រកាសការទទួលខុសត្រូវច្បាស់លាស់ នៅក្នុងការដោះស្រាយកេរ្តិ៍ដំណែលរបស់ពួកគេ ហើយតែងតែមានឆន្ទៈពិចារណាលើសំណើសុំជំនួយដោយសុទ្ធចិត្ត។ ហេតុនេះហើយបានជាពួកគេបានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លា នៅក្នុងរយៈពេល ២ ទសវត្សកន្លងទៅនេះ ដើម្បីរុករក និងដោះស្រាយ មិនមែនគ្រាន់តែចំពោះយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានប្រភពដើមពីសហរដ្ឋអាមេរិក នៅភាគខាងកើតនៃប្រទេសកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងដោះស្រាយចំពោះគ្រាប់មីនមកពីប្រទេសចិន វៀតណាម និងសហភាពសូវៀតផងដែរ ដែលមានគ្រោះថ្នាក់ជាងគ្រាប់របស់អាមេរិកឆ្ងាយ នៅភាគខាងលិច ប្រទេស។ សហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការនេះបានសង្គ្រោះជីវិតមនុស្ស និងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសំរាប់ការអភិវឌ្ឍ ដល់ប្រទេសកម្ពុជា ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានបង្ហាញក្ដីសង្ឃឹមថា អាចវិលត្រលប់មកធ្វើការងារនេះវិញ ក្នុងពេលឆាប់ៗខាងមុខ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ