ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្ត្រីរាជការ​មួយ​ចំនួន​មិន​គាំទ្រ​ការ​កែប្រែ​ច្បាប់​បែងចែក​អាសនៈ

ចម្លងពីវទ្យុអាស៊ីសេរី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​មួយ​ចំនួន​សោកស្ដាយ ចំពោះ​សេចក្ដី​សម្រេច​របស់​សមាជិក​រដ្ឋសភា ដែល​មាន​តែ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អនុម័ត​ច្បាប់​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នោះ គឺជា​ការ​គ្មាន​ប្រយោជន៍​ដល់​ប្រទេសជាតិ និង​មាន​ចេតនា​នយោបាយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ មាន​មតិ​ស្រដៀង​គ្នា​ថា ពួកគាត់​មិន​គាំទ្រ​ការ​អនុម័ត លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់ ដោយ​រដ្ឋសភា​ឯក​បក្ស​នេះ​ទេ។ ពួកគាត់​យល់ថា ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កំហឹង​នយោបាយ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង។ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្រែល​(Comfrel) លោក កន សាវាង្ស មានប្រសាសន៍ នៅ​ថ្ងៃ​ទី​១៦ តុលា ថា ការ​ធ្វើ​សេចក្ដី​អនុម័ត​នៃ​វិសោធនកម្ម​ច្បាប់​របស់​រដ្ឋសភា ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នឹង​ជំរុញ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ។ លោក អះអាង​ទៀត​ថា ច្បាប់​មួយ​នេះ ធ្វើ​ឡើង​ដើម្បី​បម្រើ​មហិច្ឆតា​របស់​គណបក្ស​កាន់អំណាច ច្រើនជាង​ការ​ធ្វើ​ដើម្បី​ផលប្រយោជន៍​រួម​នៅ​ក្នុង​សង្គមជាតិ។ ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើក​ឡើង​ថា ច្បាប់​ថ្មី​មួយ​នេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ តែ​ផ្ទុយទៅវិញ ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ពល​រដ្ឋ ដែល​ពួកគាត់​បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​បម្រើ​ពួកគាត់ ដោយ​គិត​ថា គណបក្ស​នោះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​ឲ្យ​រីក​ចម្រើន​ទៅមុខ​បាន​នៅ​ពេល​អនាគត។ ស្រដៀង​គ្នា​នេះ​ដែរ គ្រូបង្រៀន​មួយ​ចំនួន​អះអាង​ថា ពួកគាត់​ជា​មន្ត្រី​រាជការ មិន​គាំទ្រ​ជា​ដាច់ខាត​ចំពោះ​សេចក្ដី​សម្រេច​នៃ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ ពីព្រោះ​ច្បាប់​នេះ​ធ្វើឡើង​ដោយ​ពុំ​មាន​តំណាងរាស្ត្រ​ពី​គណបក្សប្រឆាំង​ចូលរួម​ប្រជុំ ដើម្បី​សួរដេញដោល​នៅ​ក្នុង​រដ្ឋសភា មុននឹង​ឈាន​ដល់​ការ​អនុម័ត​ច្បាប់​មួយ​នេះ។ ក្រុម​គ្រូបង្រៀន បន្ថែម​ទៀត​ថា ច្បាប់​ដែល​មាន​ខ្លឹមសារ​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ក្រោយពេល​រំលាយ​គណបក្ស​ណាមួយ​ចោល​នោះ នៅ​ពេល​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេសជាតិ​ចលាចល​ជា​ពុំ​ខាន ព្រោះ​ប្រជាពលរដ្ឋ​កន្លះ​នគរ​មិន​ពេញចិត្ត។ ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​គ្រូបង្រៀន ទទូច​សុំ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំង​២​ធ្វើ​យ៉ាង​ណា​រក​ផ្លូវ​ជួបពិភាក្សា​ចាប់​ដៃ​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ប្រកបដោយ​សុក្រឹត និង​យុត្តិធម៌។ សមាជិក​រដ្ឋសភា​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដោយមាន​សំឡេង​ចំនួន​៦៧​សំឡេង កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ តុលា ច្បាប់​ទាំងនោះ​រួមមាន​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ច្បាប់​ស្ដី​ការបោះឆ្នោត​ជ្រើស​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ និង​វិសោធនកម្ម ច្បាប់​ស្ដីពី​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤