ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សហភាពអឺរ៉ុបកំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា និងបិទការការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប

សមាជិកសហភាពអឺរ៉ុបមួយរូប គឺលោកស្រី Barbara Lochbihler បានប្រាប់អោយដឹងថា សហភាព អឺរ៉ុបកំពុងតែធ្វើការពិចារណាទាក់ទិនជាមួយទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ជាពិសេសនោះគឺការបិទការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមបទសម្ភាសន៍របស់លោកស្រី Barbara Lochbihler ជាមួយនឹងវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ ។ ក្នុងបទសម្ភាសន៍ដដែលនេះ លោកស្រី Barbara Lochbihler បានថ្លែងប្រាប់ទៀតថា ការចាំបាច់ធ្វើ ដាក់កម្ពុជាបែបនេះ គឺជាការឆ្លើយតបមកកាន់រដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើសកម្មភាពដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ។ លើសពីនេះទៀត ទង្វើរបស់រដ្ឋាភិបាលដូចជាការចាប់មេបក្សប្រឆាំង និងការអនុម័តការកែប្រែច្បាប់ ដែលអាចឈានដល់ការរំលាយគណបក្សប្រឆាំងចោលនោះ គឺធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាធិបតេយ្យ និងអាចធ្វើអោយដំណើរការប្រជាធិបតេយ្យដើរថយក្រោយវិញ ។ លោកស្រីថ្លែងបែបនេះ ៖ « លោកស្រីនិយាយបន្ថែមទៀតថា៖ « នៅប្រទេសកម្ពុជា ពួកគេអាចនិយាយថា ពួកគេមានការគាំទ្រពីប្រទេសចិន ហើយថាតើយើងមានអ្វីដែលត្រូវខ្វល់ពីសហភាពអឺរ៉ុបនោះ‍?»។ក៏ប៉ុន្តែ ប្រសិនបើអស់លោក អ្នកមើលឲ្យច្បាស់ លោក អ្នកអាចមើលឃើញថា សហភាពអឺរ៉ុបគឺជាផ្សារនាំទំនិញចេញដ៏ធំសម្រាប់កម្ពុជា។ដូច្នេះ ខ្ញុំគិតថា ពួកគេត្រូវយកចំណុចនេះមកពិចារណា ហើយសម្រាប់រូបខ្ញុំផ្ទាល់ត្រូវគិតថា ប្រសិនបើសហភាពអឺរ៉ុប អាចចាត់ការមួយជំហានទៀតហើយហើយដាក់ឲ្យចំគោលដៅចំពោះមន្រ្តីរដ្ឋាភិបាលមួយចំនួនគឺ មន្រ្តីរដ្ឋាភិ បាលនិងអ្នកតំណាងរបស់កម្ពុជានឹងឆាប់ទទួលយកបាន » ។ ប្រតិកម្មតបចំពោះការព្រមានមកកាន់កម្ពុជាលើកនេះ ធ្វើឡើងផ្ទួនៗគ្នា ពោលគឺក្រោយមានការអនុម័តច្បាប់ថ្កោលទោសពីសហភាពអន្តរសភាដែលតំណាងអោយប្រទេសនៅលើពិភពលោកចំនួន១៧៣ប្រទេស និងការព្រមានកាត់ផ្ដាច់ទំនាក់ទំនងពីប្រទេសស៊ុយអែត ដែលជាម្ចាស់ជំនួយរបស់កម្ពុជាដ៏ធំមួយផងដែរ ។ សន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី១៩ តុលា កន្លងទៅ រដ្ឋាភិបាល និងសភាស៊ុយអ៊ែត មានការព្រួយបារម្ភផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយជាខ្លាំង ក្រោ យពេលដែលស្ថានការណ៍នយោ បាយនៅកម្ពុជាកំពុងជាប់គាំង ដោយសារការចាប់ខ្លួនមេដឹកនាំកំពូលរបស់គណបក្សប្រឆាំងសកម្មជន និងមន្រ្តីជាច្រើនរបស់គណបក្សប្រឆាំងបានរត់គេចខ្លួនទៅរស់នៅក្រៅប្រទេសជាបណ្ដោះអាសន្នសិន។ ការព្រមាននេះ ធ្វើឡើងដោយផ្ទាល់ចេញពីអគ្គរាជទូតទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លោកស្រីអេននីកា ប៊ិន ដេវីត (Annika Ben David) ។ លោកស្រីបានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន និងមន្រ្តីរដ្ឋាភិបាលថា រដ្ឋាភិបាលពួកគេមិនសប្បាយចិត្តនឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជាដែលកំពុងធ្វើនេះទេ ។ លោកស្រីថ្លែអបែបនេះ ៖ « ប្រទេស ស៊ុយអែត បានបញ្ជាក់ជំហរពីការព្រមានចំពោះរាជរដ្ឋាភិបាលកម្ពុជាថា ពួកគេអាចនឹងពិចារណាឡើងវិញទាំងអស់ ចំពោះទំនាក់ទំនងទាំងនេះ បើសិនជាគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិពិតជាអាចត្រូវបានតុលាការរំលាយចោល តាមសំណើររបស់ក្រសួងមហាផ្ទៃពិតមែននោះ » ។ ប្រទេស ស៊ុយអែត បានបញ្ជាក់ជំហរពីការព្រមានចំពោះរាជរដ្ឋាភិបាលកម្ពុជាថា ពួកគេអាចនឹងពិចារណាឡើងវិញទាំងអស់ ចំពោះទំនាក់ទំនងទាំងនេះ បើសិនជាគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិពិតជាអាចត្រូវបានតុលាការរំលាយចោល តាមសំណើររបស់ក្រសួងមហាផ្ទៃពិតមែននោះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ