ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន

លោក សម រង្ស៊ី អំពាវនាវដល់សមាជិកបក្សប្រឆាំងរងសម្ពាធខ្លាំងចេញក្រៅប្រទេស

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចេញមុខជាថ្មីម្ដងទៀត អំពាវនាវដល់អ្នក ដែលរងសម្ពាធខ្លាំងពីក្រុមអាជ្ញាធរអោយចាកចេញទៅក្រៅប្រទេស ។ តាមរយៈវីដេអូឃ្លីបរបស់លោក សម រង្ស៊ី មានរយៈពេលជិត១០នាទី បង្ហោះទៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី៣០ ខែតុលា លោក សម រង្ស៊ី យល់ថា ប្រសិនបើអ្នកតស៊ូទាំ ងនោះពិបាកទប់ទល់ខ្លាំងពេក មិនអាចធ្វើកិច្ចការងារអ្វីបាន ហើយប្រឈមនឹងសម្ពាធដែលជាសុវត្ថិភាពផ្ទាល់ខ្លួននោះ គួរណាតែចាកចេញទៅក្រៅប្រទេស ដើម្បីស្វែងរកអ្វីដែលយើងអាចធ្វើបាន ៖ « តែបើថាពិបាកទប់ទល់មិនបាន ពីព្រោះសម្ពាធគេ គម្រាមកំហែងគេខ្លាំងពេក មិនអាចធានាសុវត្ថិភាពបាន សូមបងប្អូនចេញមកក្រៅប្រទេស » ។ តាមរយៈវីដេអូឃ្លីប របស់លោកដដែលនេះ លោក សម រង្ស៊ី សង្កត់ធ្ងន់ថា មិនមែនតម្រូវ ឬផ្ដោតសំខាន់តែទៅលើថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិប៉ុណ្ណោះទេ ដែលលោកកំពុងចង់ និយាយដល់នោះ ប៉ុន្តែលោកក៏សម្ដៅទៅដល់ថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិក សមាជិកាគ្រប់ជាន់ ថ្នាក់នៃគណបក្សសង្រ្គោះជាតិផងដែរ ៖ « ខ្ញុំមិនមែននិយាយតែថ្នាក់ដឹកនាំកំពូលទេ ប៉ុន្តែសមាជិក ក្រុមប្រឹក្សារាជធានី សមាជិក ក្រុមប្រឹក្សាខេត្ត សមាជិក ក្រុមប្រឹក្សាស្រុក សូមបងប្អូនចេញមក កុំឱ្យ គេគៀបសង្កត់យើងបាន » ។ បើទោះបីជាលោក សម រង្ស៊ី បានអំពាវនាវដល់សមាជិកនៃគណបក្សសង្រ្គោះជាតិដែលប្រឈមនឹង សុវត្ថិភាពផ្ទាល់ខ្លួនខ្លាំងក៏ពិតមែន ប៉ុន្តែលោក សម រង្ស៊ី ក៏បានរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិកមួយនេះផងដែរថា អោយរក្សគោលជំហរអោយបាន ពោលគឺកុំចាញ់បោកល្បិចបំបែកបំបាក់របស់ក្រុមដៃលជាដៃគូរប្រកួតអោយសោះ ។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេស ហើយដែលកំពុងតែធ្វើដំណើរទៅទស្សនៈកិច្ចនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតតាលី នៅឡើយនោះ បានបង្ហាញក្ដីជឿជាក់យ៉ាងខ្លាំងថា គណបក្សសង្រ្គោះជាតិមិនអាចរំលាយដូចការអះអាងរបស់រដ្ឋាភិបាលគណបក្សប្រជាជនបាននោះទេ ។ ការថ្លែងសារនយោបាយសំអាងរបស់លោកបែបនេះ ក្រោមហេតុផលថា ដោយសារសហគមន៍អន្តរ ជាតិជុំវិញកម្ពុជាកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ។ លោក សម រង្ស៊ី ក៏បានបញ្ជាក់ដែរថា ប្រសិនបើជនណា ឬក៏គណបក្សនយោបាយណាមួយហ៊ានរំលាយគណបក្សសង្រ្គោះជាតិចោលមែននោះ អ្នកនោះឯងនឹងរលាយដោយខ្លួនឯង ៕ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នេះ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ