ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

អ្នក​ឃ្លាំ​មើល៖បើ​យក​អាសនៈ​បក្ស​ជាប់​ឆ្នោត​ទៅ​ឲ្យ​បក្ស​ផ្សេង​វា​អយុត្តិធម៌

ចម្លងអត្ថបទទាំងស្រុងពីវិទ្យុបារាំង ភ្លាមៗ​បន្ទាប់​ពី​រដ្ឋសភា បាន​អនុម័ត​ច្បាប់​ចំនួន​៤​ទាក់​ទង​នឹង​ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ យក​ទៅ​ចែក​ឲ្យ​បក្ស​ដទៃ​ទៀត​នោះ​ ប្រតិកម្ម​នានា​បាន​ធ្លាក់​មក​ជា​បន្ត​បន្ទាប់។ ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​តែ​ឯង​នេះ​ទំនង​ជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជា​ទូទៅ​នោះ​ទេ។ ​អត្ថបទ​ដោយ៖​ អ៊ឹង ប៊ុនថន លោក សម​ គន្ធាមី នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា និចហ្វិច យល់​ថា ប្រសិន​ជា​គេ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ដែល​សំដៅ​ដល់​គណបក្ស​សង្រ្គោះ​ជាតិ​នោះ ទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​ទៀត លោក​ថា​វា​អយុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​ព្រោះ​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​តាំង​ពី​យូរ​មក​ហើយ។ តែ​ទោះ​ជា​យ៉ាង​ណា លោក សម គន្ធាមី មាន​សុទិដ្ឋិនិយម​ថា ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណបក្ស​កាន់​អំណាច​តែ​ឯង​នេះ ទំនង​ជា​មិន​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ជា​ទូទៅ​នោះ​ទេ ហើយ​គណបក្ស​សង្រ្គោះ​ជាតិ ក៏​ទំនង​ជា​មិន​ត្រូវ​បាន​គេ​រំលាយ​នោះ​ដែរ។ ចំណែក អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​កំពុង​នៅ​ក្រៅ​ប្រទេស បាន​សរសេរ​ហ្វេសប៊ុក​របស់​លោក​ថា ការ​អនុម័ត​ច្បាប់​វិសោធនកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ​គឺ​មិន​អាច​យក​មក​អនុវត្ត​នៅ​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា និង​អាណត្តិ​ទី​៤ នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​បាន​ឡើយ ព្រោះ​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ។ លោក អេង ឆៃអ៊ាង បន្ត​ថា​ប្រសិន​បើ​អ្នក​ណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់​នេះ ទៅ​អនុវត្ត​ក្នុង​បែង​ចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ គឺ​ជា​ការ " ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ" យ៉ាង​កម្រោល ហើយ​អ្នក​ទទួល​យក​អាសនៈ​ពី​អំពើ​ប្លន់​នេះ មាន​ឈ្មោះ ​ថា " ទទួល​ផល​ចោរកម្ម" ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា លោក អេង ឆៃអ៊ាង លើក​ឡើង​ដោយ​កំហឹង​ដោយ​ថា​គណបក្ស​ប្រឆាំង​បាត់​បង់​អ្វីៗ​អស់​ហើយ។ លោក​អះ​អាង​ថា​ការ​ធ្វើ​ច្បាប់​នៅ​ពេល​នេះ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់​និង​ស្រប​តាម​ស្ថានភាព​នយោបាយ។ សូម​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ដែល​រដ្ឋសភា បាន​អនុម័ត​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ។ ឯ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៥ ។នេះ​បើ​តាម លោក អេង ឆៃអ៊ាង៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ