ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

ព្រះអង្គ ប៊ុត ប៊ុនតិញ ៖ ដង្ហើមចុងក្រោយនៃរបបផ្ដាច់ការ គឺប្រើតុលាការដុល្លារ ដើម្បីដាក់សម្ពាធមកលើអ្នកមានមនសិការជាតិ

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការអោយដឹងថា ព្រះអង្គនឹងមិននិមន្តចូលព្រះកាយទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការនៅកម្ពុជាទាក់ទងជាមួយនឹងបណ្ដឹងលោក ពេជ្រ ស្រស់ នោះទេ ។ នៅព្រឹកថ្ងៃទី២៥ ខែតុលា នេះ ណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាជាលើកទី២ កោះហៅអតីតគណៈ កម្មការបុណ្យសពបណ្ឌិត កែម ឡី ពាក់ព័ន្ធនឹងបណ្ដឹងករណីបាត់បច្ច័យបុណ្យសពពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ។ នៅក្នុងដីការចេញជាលើកទីពីររបស់តុលាការសាលាដំបូង បានសម្រេចកោះហៅ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម អោយចូលទៅឆ្លើយបំភ្លឺនៅថ្ងៃទី ៨ ខែ១១ ខាងមុខ ។ ចំណែកលោក មឿន តុលា នាយកប្រតិបត្តិអង្គការ សង់ត្រាល និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិ អង្គការ CCIM អោយ ចូលខ្លួនបំភ្លឺនៅថ្ងៃទី៧ ខែ១១ ខាងមុខនេះដែរ ។ កន្លងមក ព្រះអង្គ ប៊ុត ប៊ុនតិញ ក៏ធ្លាប់បានបដិសេធមិនចូលខ្លួនទៅបំភ្លឺ តាមដីការនេះម្ដងរួចទៅហើ យ ក្រោមហេតុផលថា តុលាការធ្វើឡើងទាំងខុស និងគ្មានព្រះសង្ឃណាដែលត្រូវគ្រហស្ថកោះ ហៅអោយទៅឆ្លើយនោះទេ ពោលគឺមានតែស្ថាប័នព្រះសង្ឃដូចគ្នាតែប៉ុណ្ណោះដែលមានសិទ្ធិទៅក្នុងរឿងនេះ ។ ក្រោយបានឃើញដីការចេញជាលើកទីពីរនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលកំពុងមានព្រះវត្តមានគង់ នៅលើទឹកដីសហរដ្ឋអាមេរិក បានប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យអោយដឹងនៅថ្ងៃនេះថា ព្រះអង្គ នឹងមិនចូលទៅឆ្លើយបំភ្លឺនោះទេ បើទោះបីជានេះគឺជាលើកទីពីរក៏ដោយចុះ ។ ការសម្រេចមិនចូលទៅឆ្លើយបំភ្លឺនេះ ដោយហេតុថា គឺជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា ។ ព្រះអង្គ អោយដឹងបែបនេះ ៖ « ហៅនាំតែខាតក្រដាសទេ អាត្មាមិនចូលទៅបំភ្លឺទេ។ ខាតពេល ហើយដើរខុសផ្លូវព្រះពុទ្ធសាសនា។តុលេការដុល្លារ ធ្វើការតាមអំណាចបុគ្គល » ។ ជាមួយនឹងការប្រកាសជំហរមិនចូលខ្លួនទៅឆ្លើយបំភ្លឺម្ដងទៀតនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានហៅតុលាការនៅកម្ពុជាថា មិនឯករាជ្យ ធ្វើការតាមតែអំណាចរបស់បុគ្គល ។ ព្រះអង្គចាត់ទុកថា ដង្ហើមចុងក្រោយនៃរបបផ្ដាច់ការ គឺប្រើតុលាការដុល្លារ ដើម្បីដាក់សម្ពាធមកលើអ្នកមានមនសិការជាតិ ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤