ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សម រង្ស៊ី អញ្ជើញពលរដ្ឋខ្មែរនៅក្រៅប្រទេសចូលចូលរួមក្នុងកិច្ចប្រជុំ ដើម្បីរំលឹកកិច្ចព្រមព្រៀងទីក្រុងប៉ារីស

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស អោយអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំមួយដើម្បីរំលឹកពីកិច្ចព្រមព្រៀងទីក្រុ ងប៉ារីស ។ លោកអោយដឹងបែបនេះ ៖ « សេចក្តីអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ ដើម្បីរំលឹក ពី កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជាសមាគម លើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា សូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលរស់នៅប្រទេសបារាំង និងប្រទេសជិតខាង ព្រមទាំងមិត្តភក្តិគ្រប់សញ្ជាតិ ចូលរួមក្នុងកិច្ចប្រជុំមួយ ដើម្បីរំលឹក ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ដែលត្រូវបានចុះហត្ថលេខា ថ្ងៃ ២៣ តុលា ១៩៩១ » ។ នៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី នៅព្រឹកនេះ បានអោយដឹងទៀតថា កិច្ចប្រជុំនេះ នឹងផ្តោតលើការពិភាក្សា អំពីអនាគតប្រទេសកម្ពុជា ដោយមានការចូលរួម ពីអ្នកតំណាងរាស្ត្រមួយចំនួន។ នៅទីបញ្ចប់ នឹងមានសន្និសីទកាសែត។ បើតាម លោក សម រង្ស៊ី បញ្ជាក់ថា កាលបរិច្ឆេទ នឹងធ្វើឡើងនៅថ្ងៃច័ន្ទ ទី ២៣ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ១១ ព្រឹក ប្រព្រឹត្តនៅសាលាសង្កាត់ទី ១៣ នៃទីក្រុងប៉ារីស ៕

Comments

Popular posts from this blog

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤